អ្នកជម្ងឺទាំងអស់នឹងទទួលបានមុងជ្រលក់ថ្នាំឥតគិតថ្លៃពីហ្វ្រេសស៊ី
Boostrong August 29, 2019 Khmernote

គ្រុនឈាមជាជម្ងឺដ៏កាចសហាវដែលអាចកើតលើគ្រប់វ័យ និងអាចសម្លាប់មនុស្សបាន។ សព្វថ្ងៃនេះជម្ងឺគ្រុនឈាមបានរីករាលដាលយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជា ដែលចំនួនអ្នកជម្ងឺគ្រុនឈាម នៅមន្ទីពេទ្យធំៗជាច្រើនកាន់តែកើនឡើងឥតឈប់ឈរ។ ហេតុនេះទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការណ៍ជាមួយមន្ទី និងក្រសួងសុខាភិបាលរាជធានីភ្នំពេញ រៀបចំបង្កើតកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើងចាប់ពីថ្ងៃទី២ ដល់ទី៥ ខែកញ្ញា នេះនៅ ទូទាំងរាជធានីភ្នំពេញដែលកម្មវិធីនេះនឹងមានការចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃ ការណែនាំបង្ការខ្លួនពីជម្ងឺគ្រុនឈាម និងកម្មវិធីសំខាន់ៗជាច្រើនទៀត។

ដោយឡែកនៅថ្ងៃទី២ ខែកញ្ញានេះ ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី ក៏នឹងយកមុងជ្រលក់ថ្នាំចំនួនជាង៦០០មុងទៅចែកដល់អ្នកជម្ងឺទាំងអស់ ក្នុងមន្ទីពេទ្យកុមារជាតិ ដោយឥតគិតថ្លៃផងដែរ។ មុងជ្រលក់ថ្នាំទាំងនេះនឹងជួយការពារអ្នកជំងឺជាពិសេសប្អូនៗកុមារទាំងអស់ឲ្យបានរួចផុសពីជម្ងឺគ្រុនឈាមដ៏កាចសាហាវ និងជួយឲ្យស្ថានភាពជម្ងឺបានធូរស្រាល។ ក្រៅពីនេះនៅមានមុងជ្រលក់ថ្នាំជាច្រើនពាន់មុងទៀត ក៏នឹងត្រូវចែកជូនដល់ប្រជាពលរដ្ឋគ្រប់ខ័ណ្ឌទូទាំងរាជធានីភ្នំពេញផងដែរ។

ក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ជាពិសេសប្អូនៗកុមារសូមមានការប្រុងប្រយ័ត្តការពារកុំឲ្យមូសខ្លាខាំឲ្យសោះព្រោះបើកើតជម្ងឺគ្រុនឈាមហើយ ហើយយឺតពេលក្នុងការព្យាបាលតែបន្តិច នោះអ្នកជម្ងឺនឹងមានគ្រោះថ្នាក់ដល់ជីវិត។

https://www.youtube.com/watch?v=r5ueMBhqKXE