អស្ចារ្យកម្មវិធីប្រដាល់ស្មាកចិត្តលំដាប់ថ្នាក់ពិភពលោកដ៏ធំមហិមាវាយដណ្ដើមប្រាក់រង្វាន់ច្រើនជាងគេនៅទូទាំងប្រទេសដែលមិនធ្លាប់មានជាប្រវត្តិសាស្ត្រងនៅស្រុកខ្មែរយើងពេលនេះត្រូវបានរៀបចំឡើងដោយទូរទស្សន៍ហង្សមាសHDTV ដែលមានការឧបត្ថម្ភធំផ្ដាច់មុខជាពិសេសដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង ហើយមានប្រាក់រង្វាន់ដល់ទៅ2,5000$។
នេះជាកម្មវិធីប្រដាល់ដ៏ធំមហិមាមួយ ជាមួយប្រាក់រង្វាន់យ៉ាងច្រើនជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានកម្មវិធីប្រដាល់ក្បាច់ខ្មែរបុរាណណា ធ្លាប់ដាក់ប្រាក់រង្វាន់ឲ្យប្រកួតដណ្ដើមដល់ទៅ 2,5000$ ដូចនេះទេ។

បើតាមកិច្ចសម្ភាសជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានប្រាប់ភ្នាក់ងារព័ត៌មានយើងថា”ដោយសារតែក្រុមហ៊ុន ប៊ូសស្ត្រង ស្រលាញ់និងចង់លើកតម្កើងវិស័យប្រដាល់គុណខ្មែរឲ្យកាន់តែមានភាពល្បីរន្ទឺកក្រើនឈានមុខឡើង និងដើម្បីលើកស្ទួយជីវភាពបងប្អូនកីឡាករប្រដាល់ជាតិយើងឲ្យធូរធារ ថែមមួយកម្រិតទៀត ទើបក្រុមហ៊ុនប៊ូសស្ត្រងសម្រេចសហការជាមួយទូរទស្សន៍ហង្សមាសHDTVបង្កើតកម្មវិធីប្រដាល់មួយឡើងដោយដាក់ប្រាក់រង្វាន់ដល់ទៅ2,5000$ឲ្យប្រកួតយកតែម្ដងដែលកម្មវិធីប្រដាល់នេះមានឈ្មោះថា KING OF FIGHTER 2019”។
សូមបញ្ចាក់ផងដែរថាកម្មវិធីប្រដាល់លំដាប់ថ្នាក់ពិភពលោកដ៏ធំមិហាជាប្រវត្តិសាស្ត្រនេះនឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ2019នេះហើយ។ សម្រាប់ព័ត៌មានលំអិតសូមទាក់ទងលេខទូរស័ព្ទនៅក្នុងខិតប័ណ្ណផ្សព្វផ្សាយកម្មវិធីប្រដាល់ KING OF FIGHTER 2019។
https://youtu.be/a8dRHjryXpg


