មកពីស្រែផឹកប៊ូសស្ត្រងត្រូវ 10,000$ ប្រពន្ធកូនស្រែកឆោឡោពេញផ្ទះ !
Boostrong August 20, 2019 Khmernote

មកពីធ្វើស្រែហេវហត់អស់កំលាំងខ្លាំងពេកបុរសម្នាក់បានធ្វើឲ្យប្រពន្ធកូនស្រែកភ្ញាក់ផ្អើលទាំងអ្នកជិតខាងទៀត ដោយរូបលោក នេន សុរ៉ាន់ រស់នៅភូមិកោះខ្ជាយ ឃុំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវរង្វាន់10,000$ ពីក្នុងក្រវិលកំប៉ុងប៊ូសស្ត្រង។ មុនពេលកើតហេតុ លោក នេន សុរ៉ាន់ មានកូនប្រាំនាក់ក្នុងបន្ទុក ទើបមកពីធ្វើស្រែវិញពេលព្រឹកហើយមានអារម្មណ៍ថាអស់កំលាំងខ្លាំងពេកគាត់ក៏ទៅទិញប៊ូសស្ត្រងមួយកំប៉ុងយកមកផឹកនៅផ្ទះវិញ។ កំពុងតែគាស់ផឹកស្រាប់តែឃើញមានលេខសូន្យជាច្រើននៅនិងក្រវិលកំប៉ុងប៊ូសស្ត្រង ហើយលោកក៏មានអារម្មណ៍ថាចម្លែកខុសពីធម្មតា ក៏ហៅកូនៗមកជួយមើល ស្រាប់តែកូនៗយកទៅមើលរួចស្រែកឆោឡោពេញទាំងផ្ទះតែម្ដងព្រោះជាប្រាក់រង្វាន់ដល់ទៅ10,000$។

ក្រោយពីដឹងថាខ្លួនត្រូវមួយម៉ឺនដុល្លាគាត់ក៏នាំគ្នាថតដាក់ហ្វេសប៊ុកទុកជាភស្តុតាងរួចទៅប្រាប់អ្នកលក់ដែលគាត់បានទិញប៊ូសស្ត្រងនោះផឹកដើម្បីទាក់ទងទៅក្រុមហ៊ុនមកធ្វើការពិនិត្យថាតើជារង្វាន់ពិតប្រាកដមែនដែរឬទេព្រោះតាំងពីកើតមកលោកមិនដែលត្រូវរង្វាន់ធំដូចនេះទេ។ សូមបញ្ជាក់ផងដែរថារង្វាន់របស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ពេលអ្នកផឹកត្រូវ10,000$ដូចនេះ។ចំពោះអ្នកលក់ដុំ និងអ្នកលក់រាយម្នាក់ៗនឹងទទួលបាន5,000$ ផងដែរ។