មានហេតុការភ្ញាក់ផ្អើលមួយកើតឡើងចោមរោមមើលប្អូនស្រីម្នាក់ខណៈកំពុងផឹកភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រងដោយមានអ្នកខ្លះបានយកទូរស័ព្ទថតបង្ហោះដាក់ហ្វេសសប៊ុកទុកជាភស្តុតាងផងដែរ។ ប្អូនស្រីខ្មែរ-ឥស្លាមម្នាក់ ដែលមានឈ្មោះ អ៊ីត ម៉ារីណា អាយុ ២៥ឆ្នាំ ដែលរស់នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានទិញភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រងផឹកដូចរាល់ដងមិនដែលមានអ្វីប្លែកទេ ទើបតែពេលនេះស្រាប់តែផឹកបាន២-៣ក្អឹកហើយក៏មើលក្រវិលកំប៉ុងស្រាប់តែញ័រដៃញ័រជើងស្រែកឆោរឡោរកគេឲ្យជួយមកពិនិត្យមើលទាំងអស់គ្នាព្រោះនៅក្រវិលកំប៉ុងប៊ូសស្ត្រងមានដាក់ថា $10,000 (១ម៉ឺនដុល្លារ)។
តាមការឲ្យដឹងពីប្អូនស្រី អ៊ីត ម៉ារីណា បានឲ្យដឹងថា”គាត់តែងតែទិញប៊ូសស្ត្រងផឹកជាប្រចាំព្រោះគាត់និងស្វាមីជាអ្នករកត្រី និងលក់ត្រីត្រូវអត់ងងុយរាល់ថ្ងៃ និងអស់កំលាំងជាខ្លាំង ដើម្បីរកលុយមកទប់ទល់ជីវភាពគ្រួសារដែលកំពុងតែខ្វះខាត។ រាល់ដងគាត់ផឹកត្រូវតែមួយកំប៉ុងៗទេ ហើយគាត់ក៏មិនដែលគិតថាខ្លួននឹងមានសំណាងត្រូវ១ម៉ឺនដុល្លាចឹងដែរ ហើយមួយកំប៉ុងដែលត្រូវនេះគឺគាត់ទិញតែមួយហ្នឹងទេ ក្រោយពីគាត់ផឹកបន្តិចហើយ ពេលមើលទៅក្រវិលកំប៉ុងគាត់ក៏រន្ធត់ភ័យផង ស្រែករកគេឲ្យជួយផង ផ្អើលអស់អ្នកភូមិមកមើលតែម្ដង។” ក្រោយពីនាំគ្នាពិនិត្យហើយទើបដឹងថានេះជារង្វាន់$10,000ពិតមែន ហើយទាំងប្អូនស្រីនិងអ្នកភូមិខ្មែរ-ឥស្លាមបានយកទូរសព័្ទថតបង្ហោះដាក់ហ្វេសប៊ុកទុកជាភស្តុតាងរួចក៏ទាក់ទង់ឲ្យក្រុមហ៊ុនប៊ូសស្ត្រងបានដឹងដើម្បីបើករង្វាន់ផងដែរ។
សូមបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះក៏មានកម្មករសំណង់ម្នាក់ត្រូវបាន$10,000ពីប៊ូសស្ត្រងដូចគ្នានេះចឹង ហើយអ្នកលក់ដុំ និងអ្នកលក់រាយឲ្យគាត់នោះក៏ទទួលបានម្នាក់ៗ 5000ដុល្លាស្មើរៗគ្នាផងដែរ គឺបានទាំងអ្នកលក់និងអ្នកទិញតែម្ដង៕






