រាំរាល់ដងបានសប្បាយ តែពេលនេះរាំបានឡាន ដូច្នេះបងប្អូនប្រយ័ត្នស្ដាយក្រោយ បើមិនបានចុះឈ្មោះប្រកួតរាំឥឡូវនេះ ព្រោះឱកាសកម្រពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តខ្មែរ គ្រាន់តែចេះរាំសោះ មានឱកាសឈ្នះឡានEVថ្មីខ្លាញ់គោ ម៉ូតូថ្មី និងរង្វាន់ជាច្រើនពីប៊ូសស្រ្តង ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តង រាំឈ្នះឡាន” ប្រកួតថ្ងៃអាទិត្យ ទី5 ខែមេសា ឆ្នាំ2026 នៅជិតវត្តស្ថួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីម៉ោង 3រសៀលតទៅ។

បងប្អូនអាចចុះឈ្មោះប្រកួតរាំឈ្នះឡានដោយស៊េរី មកម្នាក់ឯងក៏បាន ឱ្យតែមានអាយុចាប់ពី 15ឆ្នាំឡើងទៅ មានសុខភាពល្អ និងកាយសម្មទាគ្រប់គ្រាន់ ហើយតម្រូវឱ្យពាក់អាវព័ណ៌លឿង ស ឬក្រហម។ ដើម្បីចុះឈ្មោះប្រកួតបាន បងប្អូនអាចមកទីតាំងកម្មវិធីផ្ទាល់ឱ្យបានមុនម៉ោង3រសៀល ឬស្កេនQR ឬចុចលីងចុះឈ្មោះក៏បាន ប៉ុន្តែចំនួនមានកំណត់។

គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ ”ប៊ូសស្រ្តង រាំឈ្នះឡាន” រៀបចំឡើងក្នុងគោលបំណង រាំបង្កើនភាពសប្បាយរីករាយ រាំលើកស្ទួយវប្បធម៍ប្រពៃណីខ្មែរ និងរាំដើម្បីកែប្រេជីវភាព តាមរយៈរង្វាន់ដែលប៊ូសស្រ្តងផ្ដល់ឱ្យសម្រាប់ជ័យលាភី ដូចជាឡានអគ្គីសនីថ្មីខ្លាញ់គោ ម៉ូតូថ្មី និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ ដូច្នេះបងប្អូនកុំភ្លេចបបួលគ្នាចុះឈ្មោះប្រកួតរាំឱ្យបានច្រើនកុះករ។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង 130លានរៀល កែប្រែជីវិតភ្លាមៗ!





