ប៊ូសស្រ្តងចិត្តល្អ ជួយវិស័យទេសចរណ៍ជាតិ ធ្វើព្រឹត្តិការណ៍ធំៗ4 បីថ្ងៃជាប់គ្នា
Boostrong February 20, 2026 Khmernote

កក្រើកខេត្តសៀមរាបហើយ! ប៊ូសស្រ្តងលេងឈុតធំ រៀបចំព្រឹត្តិការណ៍ 4ធំៗ 3ថ្ងៃជាប់គ្នា ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍ជាតិឱ្យបរទេសបានស្គាល់កាន់តែល្បីល្បាញ, ជួយលើកតម្កើងវប្បធម៍ជាតិខ្មែរឱ្យខ្ពស់កប់ពពក, ជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរទៅកាន់អន្តរជាតិ, ជួយអភិរក្សខ្លែងឯកខ្មែរ, និងជួយលើកតម្កើងស្រ្តី។

ព្រឹត្តការណ៍ប៊ូសស្រ្តង នឹងប្រារព្ធឡើងនៅថ្ងៃទី20,21 និង22 កុម្ភៈ ឆ្នាំ2026 ដោយរួមមានការប្រកួតបង្ហោះខ្លែងឯក និងខ្លែងសេរី, ព្រឹត្តិការណ៍ប្រកួតបីស្រ្តី ឈ្នះម៉ូតូថ្មី ទូរទស្សន៍ និងទូរស័ព្ទដៃទំនើប, ព្រឹត្តិការណ៍ប៊ូសស្រ្តងគុនខ្មែរ និងព្រឹត្តិការណ៍ប៊ូសស្រ្តងប្រគំតន្រ្តី មានកំពូលតារារ៉េបលោក G-Devith, ទេព ពិសិដ្ឋ, OG និងតារាចម្រៀងជាច្រើនរូបទៀត។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនជាតិ និងភ្ញៀវអន្តរជាតិ អាចចូលរួមដោយសេរី។ ជាពិសេស ពេលទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំង កុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ច្រលំបោះកំប៉ុងចោល ក្លាយជាអាសារបង់ ព្រោះប៊ូសស្រ្តងរង្វាន់ច្រើនណាស់។

ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ! មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតភ្លាមៗ!