ចំនួនភៀសសឹកកើនច្រើនពេក ប៊ូសស្រ្តងប្រកាសរកចុងភៅមកជួយ!
Boostrong December 14, 2025 Khmernote

ឈឺចាប់ណាស់ ពេលឃើញបងប្អូនខ្មែរនៅជាប់ព្រំដែនរត់ភៀសសឹកការពារគ្រួសារគេចគ្រាប់ផ្លោងរបស់យោធាថៃ ទៅរកទីកន្លែងសុវត្ថិភាព ឥឡូវនេះបងប្អូនភៀសសឹកកើនឡើងខ្លាំង លើស 30មុឺននាក់ហើយ។ ហេតុនេះ ប៊ូសស្រ្តង ប្រកាសស្វែងរកចុងភៅស្ម័គ្រចិត្តជាច្រើននាក់ ដើម្បីមកជួយធ្វើម្ហូបអាហារជួយបងប្អូនភៀសសឹក ការពារពួកគាត់ពីភាពអត់ឃ្លាននៅកន្លែងដែលខ្វះខាតជាច្រើនទីតាំង។

បងប្អូនខ្មែរជួយស៊ែបន្តឱ្យបងៗចុងភៅបានឃើញផង ដើម្បីចូលរួមធ្វើម្ហូបជាមួយប៊ូសស្រ្តង។ ចំពោះព័ត៌មានដើម្បីចូលរួមធ្វើម្ហូបស្ម័គ្រចិត្ត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 555 397។

ទោះយ៉ាង ក៏សូមអរគុណក្រុមហ៊ុនប៊ូសស្រ្តង ដែលតែងតែនៅជាមួយប្រជាជនខ្មែរ និងយកចិត្តទុកដាក់ជួយទំនុកបម្រុងបងប្អូនភៀសសឹក និងបងៗវីរៈកងទ័ពគ្រប់ពេលវេលា។