ប៊ូសស្រ្តងចំណាយ 200លានរៀល ធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹកទៀតហើយ
Boostrong December 10, 2025 Khmernote

ប៊ូសស្រ្តង ពិតជាចិត្តល្អមែន គ្រាន់តែទទួលដំណឹងថា បងប្អូនភៀសសឹកមានការលំបាក ក៏ចំណាយ 200លានរៀលបន្ថែមទៀត រៀបចំធ្វើម្ហូបអាហារ ដើម្បីចូលរូមចំណែកជួយបងប្អូនភៀសសឹកឱ្យបានហូបចុកគ្រប់គ្រាន់។


កូនខ្មែរជួយស៊ែឱ្យពិភពលោកបានឃើញពីការរំលោភ កិច្ច ព្រមព្រៀង បទឈប់ បាញ់យ៉ាងធ្ងន់ធ្ងររបស់យោធាថៃ ដោយបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងខ្មែរយើង កាលពីថ្ងៃទី8 ខែធ្នូ ឆ្នាំ2025 រហូតមកដល់ពេលនេះក៏មិនទាន់បញ្ឈប់ដែរ ធ្វើឱ្យប្រជាជនខ្មែរយើង ភៀសខ្លួនកាន់តែច្រើនឡើងទៅរកទីកន្លែងសុវត្ថិភាព រីឯវីរៈកងទ័ព កំពុងឈរជើងយ៉ាងរឹងមាំការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។

បន្ថែមពីនេះ លោកគ្រីស ប្រធានរោងចក្រប៊ូសស្រ្តង សូមអំពាវនាវដល់ស្ថាប័នអង្គការអន្តរជាតិ ជួយយកចិត្តទុកដាក់ស្វែងរកយុត្តិធម៍ និងជួយដោះស្រាយបញ្ឈប់សង្រ្គាមឈ្លានពានរបស់ថៃនេះឱ្យបានឆាប់រហ័សផង។
បងប្អូនជួយគាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពដោយផ្ទាល់ដៃ!