ថៃព្រមបើកទ្វារព្រំដែនជាមួយប្រទេសជិតខាងឡើងវិញចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែសម្រាប់តែប្រជាជន​ថៃ និងអ្នកការទូតប៉ុណ្ណោះដែលអនុញ្ញាតឲ្យចូល
សេដ្ឋកិច្ច April 18, 2020 Chan Sreyny

ថៃ៖ ការិយាល័យអន្តោប្រវេសន៍របស់ប្រទេសថៃកាលពីថ្ងៃទី១៦ ខែមេសា បានប្រកាស​ថា ខ្លួននឹងបើកទ្វារព្រំដែនចំនួន ២៣ ជាមួយប្រទេសជិតខាងឡើងវិញចាប់ពីថ្ងៃទី១៨ ខែមេសានេះតទៅ សម្រាប់ពលរដ្ឋថៃដែលមានបំណងត្រលប់មកពីប្រទេសជិតខាងវិញ។ ប៉ុន្តែសម្រាប់ជនបរទេសមិនអនុញ្ញា​តឲ្យចូលទៅក្នុងប្រទេសថៃនោះទេ លើកលែងតែអ្នកការទូត ឬអ្នកកាន់ប័ណ្ណការងារ។

ជាមួយគ្នានេះដែរជនជាតិថៃ នឹងត្រូវបានអនុញ្ញាតឲ្យចូលមកប្រទេសថៃបន្ទាប់ពីពួកគេ​ទទួលបានវិញ្ញាបនបត្រសុខភាព និងការអនុញ្ញាតពីស្ថានទូតថៃនៅតាមតំបន់រស់នៅឯបរទេសរៀងៗខ្លួន។ តែក៏ត្រូវមានកាតព្វកិច្ចក្នុងការដាក់ឱ្យនៅដាច់ពីគេរយៈពេល ១៤ ថ្ងៃនៅពេលពួកគេត្រឡប់មកវិញ។ គួរម្លឹកផងដែរថា ប្រទេសថៃបានបិទច្រកព្រំដែនរបស់ខ្លួននៅថ្ងៃទី២០ ខែមីនា ដែលជាផ្នែកមួយនៃបញ្ជារបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូវីដ ១៩។ ការបិទទ្វារនេះបានធ្វើឱ្យប្រជាជនថៃជាច្រើននាក់ជាប់នៅក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវនិងកម្ពុជា៕

ប្រភព៖ vietnamplus