អស្ចារ្យណាស់! ប៊ូសស្រ្តង សមជាក្រុមហ៊ុនលំដាប់ពិភពលោកមែន
Boostrong January 23, 2020 Khmernote

អស្ចារ្យខ្លាំងណាស់ នៅដើមខែកុម្ភះនេះ ប៊ូសស្រ្តងនឹងអញ្ជើញវិរៈបុរសបាល់ទាត់ដ៏ល្បីល្បាញទូទាំងសកលលោក ROBERTO CARLOS ដែលជាអធិរាជហ្វ្រីខីកជើងឆ្វេងដ៏ល្បីល្បាញ ហើយក៏ជាម្ចាស់ពានរង្វាន់WORLD CUPឆ្នាំ២០០២របស់ក្រុមសាមបាប្រេស៊ីល មកកាន់ទឹកដីប្រទេសកម្ពុជានាថ្ងៃទី 05 ខែកុម្ភះ ឆ្នាំ 2020 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ប៊ូសស្រ្តងពិតជាសាមសមជាក្រុមហ៊ុនលំដាប់ពិភពលោកមែន ដែលអាចអញ្ជើញវិរៈបុរសបាល់ទាត់កំរិតពិភពលោកមកកម្ពុជាបាន ដើម្បីឲ្យអ្នកគ្រាំទ្រមានឱកាសបានជួបផ្ទាល់ជាមួយidol របស់ខ្លួនដែលនេះជាឱកាសដ៏កម្រមានណាស់។ នៅថ្ងៃនោះដែរ លោក ROBERTO CARLOS នឹងមកជួបអ្នកគ្រាំទ្រចាប់ពីម៉ោង 2 រសៀលតទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីធ្វើការសំណេះសំណាល និងណែនាំពីវិធីសាស្រ្តទាត់បាល់ហ្វ្រីខីកឲ្យឡូយពូកែដូចលោកផងដែរ។

តាមប្រភពព័ត៌មានពីប៊ូសស្ត្រង បានឲ្យដឹងថា “ប៊ូសស្រ្តងនឹងមានការប្រកួតទាត់បាល់ហ្វ្រីខីកស្ទាយ ROBERTO CARLOS ដណ្តើមយករង្វាន់ជាទឹកប្រាក់សរុប $2,000ទៀតផង ហើយក៏មានកម្មវិធីផ្សេងៗជាច្រើនផ្ទាល់ជាមួយលោក Roberto Carlos ផង។ នេះជាកំពូលព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុខមក ដែលប៊ូសស្រ្តងបាននាំមកកាន់ទឹកដីកម្ពុជា ដូច្នេះកុំឲ្យខកខានកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើយ។