ស្រីស្អាត MINA ធ្វើឲ្យធ្លាក់ Jackport Freshy Winner ១០ លានរៀល ក្តៅៗ
Boostrong December 2, 2019 Khmernote

កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ កញ្ញា MINA បង្ហាញខ្លួនដ៏ស្រស់សោរភា ខ្យូតៗ ក្នុងកម្មវិធី FRESHY WINNER ដោយកញ្ញាបានចូលរួមលេងយ៉ាងសប្បាយរីករាយ ជាមួយហ្វេនទឹកផ្លែឈើ ហ្វ្រេសស៊ី នឹកស្មានមិនដល់ថាបាន ឈ្នះរង្វាន់ប្រាក់លានពី កម្មវិធី FRESHY WINNER។

កម្មវិធី FRESHY WINNERគឺជាកម្មវីធីដែលតែងនាំអារម្មណ៍លោកអ្នក សប្បាយៗជាមួយពិធីករទាំងពីរ ថែមទាំងមានឱកាសឈ្នះរង្វាន់ប្រាក់លានទៀតផង។ កម្មវិធីនេះគឺតម្រូវឲ្យក្រុមទាំងពីរលេងហ្គេមសប្បាយៗ ជាច្រើនវគ្គ ដើម្បីប្រកួតគ្នាយករង្វាន់ប្រាក់លាន ។ ដោយក្នុងនោះមានការចូលរួមសម្តែងដោយតារាល្បីៗ ព្រមទាំងតារាហ្វេសប៊ុកដែរជា ថបហ្វេន ហ្វ្រេសស៊ី រួមមាន៖ កញ្ញា MINA ដែលជាតំណាងក្រុមទី១ លោក BoBo ជាតំណាងក្រុមទី២។ ក្នុងពេលប្រកួតគ្នា កញ្ញា MINA បានយកឈ្នះពិន្ទុដាច់គេ លើបេក្ខជនទាំងបី ធ្វើឲ្យលោកមានឱកាសឈានដល់វគ្គរន្ធត់ចិត្ត។ តាំងពីស្លាកទី១ ដល់ ទី៥ កញ្ញាបានបើកបានទឹកប្រាក់ ៩០,០០០៛ (ប្រាំបួនម៉ឺនរៀល) ។

ដល់ពេលបើកស្លាកទី ៦ និង ទី៧ កញ្ញា MINA ទទួលបាន Freshy Love You ទាំងពីរស្លាក ធ្វើឲ្យកញ្ញាពិតជាត្រែកអរយ៉ាងខ្លាំង ថែមទាំងបិទភ្នែកបែរមុខចេញ មិនហ៊ានមើល ស្រាប់តែ លោក ប៉ែន ចំរុង អ៊ុតមើល៍ស្លាកចុងក្រោយ។ ស្រាប់តែលោកប៉ែន ចំរុង បើកភ្នែកធំៗព្រមទាំងចំហរមាត់ ធ្វើឲ្យកញ្ញ MINA ពិធីការនី និងអ្នកទស្សនា ភ័យបុកពោះជំនួសបេក្ខជន។ នឹកស្មានមិនដល់ថា កញ្ញា MINA បានឈ្នះរង្វាន់ Jack pot ១០,០០០,០០០៛ (ដប់លានរៀល) ពីកម្មវិធី Freshy Winner ធ្វើឲ្យកញ្ញា MINA ត្រែកអរយ៉ាងខ្លាំងរត់ឆ្លេឆ្លាចុះឡើងអោបពិធីការនី ហើយស្រែកពេញឆាក ក្នុងកម្មវិធី Freshy Winner ។ ពិតជាអស្ចារ្យមែន! ឈ្នះទឹកប្រាក់ ១០,០០០,០០០៛ (ដប់លានរៀល) ក្នុងកម្មវិធី Freshy Winner ងាយយ៉ាងនេះ សំណាងមើលមិនឃើញទេ។

លោកអ្នកក៏អាចមានឱកាសចូលរួមបានដែរ បងប្អូនគ្រាន់តែ ថតរូបអ្នកជាមួយកំប៉ុង ហ្វ្រេសស៊ី រួចផ្ញើរមកកាន់ផេក Freshy Juice និងប្រាប់លេខទូរស័ព្ទជាការស្រេច។ បន្ទាប់មកផេក Freshy Juice នឹងចាប់ផ្តើមផុស រូបបងប្អូនដើម្បីសុំការ Like, Share, Comment ហើយបងប្អូនធ្វើការ Share បន្តដើម្បីទទួលការគ្រាំទ្រច្រើនជាងគេ នោះបងប្អូននឹងបានឡើងលេងក្នុងកម្មវិធី Freshy Winner បានហើយ។ បន្ទាប់មកទៀតរង់ចាំក្រុមការងារនឹងធ្វើការទំនកទំនងទៅកាន់បងប្អូនដើម្បីណាត់ មកលេងក្នុងកម្មវិធី Freshy Winner រៀងរាល់សប្តាហ៍។