សំណាងម៉្លេះ! ជិតដល់ថ្ងៃចូលរោងការ ឈ្នះម៉ូតូ PCX ជាចំណងដៃពីប៊ូសស្រ្តង
Boostrong November 19, 2019 Khmernote

រៀបចំផ្ទះ ដើម្បីត្រៀមថ្ងៃរៀបការខ្លួន រហូតអស់កំលាំង ក៏ទិញប៊ូសស្រ្តងផឹក ស្រាប់តែឃើញរង្វាន់ម៉ូតូទំនើបលំដាប់លេខ១ PCX នៅលើក្រវិលកំប៉ុងប៊ូសស្រ្តង ហេតុការណ៍នេះកើតឡើងនៅ ខេត្តកំពត ដែលស្ថិតនៅ ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។ ដោយប្អូនឈ្មោះ ឈួន ស្រីនិច ជាកូនកំព្រាម្តាយរស់នៅជាឪពុកជាកម្មករសំណង់ មានបងប្អូន៥នាក់ នឹងត្រូវចូលរោងការនាថ្ងៃទី២១ ជាប្អូនប្រុសឈ្មោះ នុត វណ្ណី។

កញ្ញា ឈួន ស្រីនិច បានប្រាប់ក្រុមការងារឲ្យដឹងថាសព្វថ្ងៃគ្រួសារមានជីវភាពលំបាកខ្លាំងណាស់ ចំណែកឯឪពុកក៏ចាស់ខំទៅធ្វើការសំណង់ទាំងលំបាកទៀតដើម្បីបានប្រាក់បន្តិចបន្តួចមកចិញឹ្ចមកូនទាំង៥នាក់ កញ្ញាក៏បានបន្តទៀតថា “ប្អូនពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX លំដាប់លេខ១ពីប៊ូសស្ត្រង ហាក់បីដូចជាចំណងដៃរៀបការដល់ប្អូនអញ្ចឹង”។
គូស្នេហ៍មានសំណាងខាងលើនេះនឹងត្រូវចូលរោងការនាថ្ងៃទី21 វិច្ឆិកានេះហើយ ស្រាប់តែត្រូវរង្វាន់ម៉ូតូស៊េរីទំនើបពីប៊ូសស្រ្តងធ្វើជាចំណងដៃ ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យកញ្ញា ឈួន ស្រីនិច ក៏ម្នាក់ៗទទួលបាន1000$ផងដែរ។