លោកបញ្ញា សិទ្ធ ឈ្នះ ១០ លានរៀលកម្មវិធី FRESHY WINNER ឆៅឆៅ
Boostrong November 16, 2019 Khmernote

កាលពីថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ លោកបញ្ញា សិទ្ធ បានបង្ហាញខ្លួនក្នុងកម្មវិធី FRESHY WINNER ដោយលោកបានចូលរួមយ៉ាងសប្បាយរីករាយ ជាមួយហ្វេនទឹកផ្លែឈើ ហ្វ្រេសស៊ី ដោយលោកបានលេង ឈ្នះរង្វាន់ប្រាក់លានពី កម្មវិធី FRESHY WINNER។

កម្មវិធី FRESHY WINNERគឺជាកម្មវីធីដែលតែងនាំអារម្មណ៍លោកអ្នក សប្បាយៗជាមួយពិធីករទាំងពីរ ថែមទាំងមានឱកាសឈ្នះរង្វាន់ប្រាក់លានទៀតផង។ កម្មវិធីនេះគឺតម្រូវឲ្យក្រុមទាំងពីរលេងហ្គេមសប្បាយៗ ជាច្រើនវគ្គ ដើម្បីប្រកួតគ្នាយករង្វាន់ប្រាក់លានពីហ្វ្រេសស៊ី ។ ដោយក្នុងនោះមានការចូលរួមសម្តែងដោយតារាល្បីៗ ព្រមទាំងតារាហ្វេសប៊ុកដែរជា ថបហ្វេនរបស់ ទឹកផ្លែឈើហ្វ្រេសស៊ី រួមមាន៖ លោក បញ្ញា សិទ្ធ ដែលជាតំណាងក្រុមទី១ កញ្ញា ពី យ៉ា តំណាងក្រុមទី២។ ក្នុងពេលប្រកួតគ្នា លោក បញ្ញា សិទ្ធ បានយកឈ្នះពិន្ទុដាច់គេ លើបេក្ខជនទាំងបី ធ្វើឲ្យលោកមានឱកាសឈានដល់វគ្គរន្ធត់ចិត្ត។ តាំងស្លាកទី១ ដល់ ទី៥ លោកទទួលបាន ១៩០,០០០៛ (ដប់ប្រាំបួនម៉ឺនរៀល) ។ ដល់ពេលបើកស្លាកទី ៦ និង ទី៧ លោកបញ្ញា សិទ្ធ ទទួលបាន Freshy Love You ទាំងពីរស្លាក ធ្វើឲ្យលោកពិតជាត្រែកអរយ៉ាងខ្លាំង ថែមទាំងបិទភ្នែកខ្ទប់មុខផ្សង មិនហ៊ានមើល ស្រាប់តែ លោក ប៉ែន ចំរុង អ៊ុតមើល៍ស្លាកចុងក្រោយ។

ស្រាប់តែលោកប៉ែន ចំរុង បើកភ្នែកធំៗព្រមទាំងចំហរមាត់ ដាក់កាំមេរ៉ា ធ្វើឲ្យលោកបញ្ញា សិទ្ធ ព្រមទាំងពិធីការនី និងអ្នកទស្សនា ភ័យបុកពោះជំនួសបេក្ខជន។ នឹកស្មានមិនដល់ថា លោក បញ្ញា សិទ្ធ បានឈ្នះរង្វាន់ Jack pot ១០,០០០,០០០៛ (ដប់លានរៀល) ពីកម្មវិធី Freshy Winner ធ្វើឲ្យលោកបញ្ញា សិទ្ធ ត្រេកអរយ៉ាងខ្លាំងរត់ឆ្លេឆ្លាចុះឡើងអោបពិធីករទាំងពីរ ហើយស្រែកពេញឆាក ក្នុងកម្មវិធី Freshy Winner ។ ពិតជាអស្ចារ្យមែន! ឈ្នះទឹកប្រាក់ ១០,០០០,០០០៛ (ដប់លានរៀល) ក្នុងកម្មវិធី Freshy Winner ងាយយ៉ាងនេះ សំណាងមើលមិនឃើញទេ។ តើលោកអ្នកចង់ចូលលេងកម្មវិធីសប្បាយៗឈ្នះលុយសុទ្ធបែបនេះទេ? លោកអ្នកចូលលេងបានគ្រប់ៗ សូមទំនាក់ទំនងមកកាន់ផេក Freshy Juice ដើម្បីទទួលបានព័ត៌មានលំអិតចូលលេងកម្មវិធី។

លោកអ្នកក៏អាចមានឱកាសចូលរួមបានដែរ បងប្អូនគ្រាន់តែ ថតរូបអ្នកជាមួយកំប៉ុង ហ្វ្រេសស៊ី រួចផ្ញើរមកកាន់ផេក Freshy Juice និងប្រាប់លេខទូរស័ព្ទជាការស្រេច។ បន្ទាប់មកផេក Freshy Juice នឹងចាប់ផ្តើមផុស រូបបងប្អូនដើម្បីសុំការ Like, Share, Comment ហើយបងប្អូនធ្វើការ Share បន្តដើម្បីទទួលការគ្រាំទ្រច្រើនជាងគេ នោះបងប្អូននឹងបានឡើងលេងក្នុងកម្មវិធី Freshy Winner បានហើយ។ បន្ទាប់មកទៀតរង់ចាំក្រុមការងារនឹងធ្វើការទំនកទំនងទៅកាន់បងប្អូនដើម្បីណាត់ មកលេងក្នុងកម្មវិធី Freshy Winner រៀងរាល់សប្តាហ៍។