មនុស្សធំសុំខ្មាស់! តូចៗមែន តែសមត្ថភាពពេញខ្លួន
Boostrong November 12, 2019 Khmernote

វត្តមានរបស់ប្អូនប្រុសឡុង លីងគ័ង្គ នៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យរបស់ប៊ូសស្ត្រង នៅរាត្រីទី២ នៃថ្ងៃបុណ្យអុំទូកនេះពិតជាអស្ចារ្យខ្លាំងណាស់។ លីងគ័ង្គម្តងនេះ មិនមែនមកតែម្នាក់ឯងទេ មានទាំងក្រុមរាំកុមារតូចៗផងដែរ តូចមែនតែសម្ថភាពពេញខ្លូន មើលទៅពិតជាគួរឲ្យសរសើរណាស់។

ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអុំបុក និងសំពះព្រះខែ ប៊ូសស្រ្តងក៏បានរៀបចំកម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យបែបប្រវត្តសាស្ត្រ BOOSTRONG WATER FESTIVAL CONCERT នេះឡើង។ ជាពិសេសនៅយប់ទី២ កាលពីម្សិលមិញនេះ ប្អូនប្រុសឡុង លីងគ័ង្គ ក៏មានវត្តមានលើឆាកប៊ូសស្រ្តងព្រមទាំងក្រុមរាំកុមារតូចៗ ដែលបានបង្ហាញសម្ថភាពដ៏អស្ចារ្យជាមួយក្បាច់រាំប្លែកៗ និងបទចម្រៀងសុទ្ធតែពេញនិយម ដែលធ្វើឲ្យអ្នកទស្សនាកោតសរសើរមិនដាច់ពីមាត់។

បើសិនបងប្អូនខកខានមិនបានចូលរួមពិតជាស្តាយណាស់ កុំឲ្យព្រឹត្តិការណ៍នេះកន្លងផុតអីមកទទួលយកបទពិសោធន៍ថ្មី ព្រមទាំងបានរាំចាក់ក្បាច់គ្រប់ចង្វាក់ និងចាប់ដៃ Idol របស់លោកអ្នកផងដែរ។