យប់ទី២កប់ហ្មង! ពេជ្រ សោភា ធ្វើឲ្យអ្នកគ្រាំទ្រស្រែកហ៊ោកញ្ជៀវពេញឆាកប៊ូសស្ត្រង
Boostrong November 12, 2019 Khmernote

ពិតជាមិនធម្មតាមែន យប់ទី២ ពេជ្រ សោភា ធ្វើឲ្យមហាជនយ៉ាងច្រើនណែនណាន់តាន់តាប់នៅពីមុខឆាកប៊ូសស្រ្តង រាំកាឡុក ជាមួយសំលេងស្រែកហ៊ោកញ្ជៀវឡើងកក្រើកពេញឆាកប៊ូសស្រ្តងតែម្តង។

បន្ទាប់ពីយប់ទី១ ទទួលបានជោគជ័យយ៉ាងច្រើនលើសលុបជាមួយនិងមនុស្សយ៉ាងច្រើនកុះករ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ក៏បានបន្ថែមសម្ទុះដ៏ខ្លាំងក្លា ដើម្បីធ្វើឲ្យបងប្អូនកាន់តែសប្បាយរីករាយក្នុងកម្មវិធីប្រគំដ៏អស្ចារ្យ។ ហើយកាន់តែពិសេសទៅទៀតនៅយប់ទី២នេះ ក៏មានវត្តមានរបស់តារាចម្រៀងដ៏ល្បីគឺ អ្នកនាង ពេជ្រ សោភា បង្ហាញខ្លួនលើឆាកតន្រ្តីប៊ូសស្រ្តងជាមួយបទចម្រៀង និងក្បាច់រាំដ៏ពេញនិយម នៅលើទឹកដីត្រើយខាងកើតនេះផងដែរ។

បើមិនបានចូលរួមពិតជាស្តាយណាស់ កុំភ្លេចទៅចូលរួមអបអរសាទរបុណ្យអុំទូកជាមួយប៊ូសស្ត្រងឲ្យបានគ្រប់ៗគ្នា ដើម្បីបានរាំចាក់ក្បាច់គ្រប់ចង្វាក់ និងចាប់ដៃ Idol របស់លោកអ្នក។