អស្ចារ្យណាស់ យប់ទី១សោះ ខេមរៈ សិរីមន្ត ធ្វើឲ្យឆាកប៊ូសស្ត្រងកក្រើកខ្លាំងដល់ម្លឹង
Boostrong November 10, 2019 Khmernote

វត្តមានដ៏អស្ចារ្យរបស់ កំពូលតារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត បានធ្វើឲ្យទឹកដីនៅត្រើយម្ខាង ពោពេញដោយសំលេងស្រែកហ៊ោកញ្រ្ជៀវ និងរាំចាក់គ្រប់ក្បាច់ព្រមជាមួយស្នាមញញឹម នៅរាត្រីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៩។

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ លោក ខេមរៈ សិរីមន្ត បានគាស់រំលើងបទចម្រៀងគ្រប់ក្បាច់ គ្រប់ចង្វាក់សុទ្ធតែបទចម្រៀងដែលទទួលបានការគ្រាំទ្រយ៉ាងលើសលុប។ អ្វីដែលពិសេស គ្រាន់តែយប់ទី១សោះ មានមហាជនយ៉ាងច្រើនកុះករមែនទែន មកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យរបស់ប៊ូសស្រ្តង។ ថ្ងៃបុណ្យអុំទូកទី១នេះ ពិតជាព្រឹត្តិការណ៍កម្រមានមែន និងជាកម្រងរូបភាពដ៏សប្បាយរីករាយណាស់ ក្នុងមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំឆ្នាំ ????????? ????????? ???? នេះ។

កុំឲ្យព្រឹត្តិការដ៏អស្ចារ្យនេះកន្លងផុត ទៅចូលរួមអបអរសាទរបុណ្យអុំទូកជាមួយប៊ូសស្ត្រង ព្រមទាំងបានរាំចាក់ក្បាច់គ្រប់ចង្វាក់ និងចាប់ដៃ Idol របស់លោកអ្នក។