ប៊ូសស្រ្តងពិតជាក្រុមហ៊ុនយក្ស ដែលរៀបចំកំពូលព្រឹត្តិការណ៍ធំៗជាប់ៗគ្នា
Boostrong November 10, 2019 Khmernote

ប៊ូសស្រ្តងពិតជាសាកសម ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប្រាកដមែន ដែលជាក្រុមហ៊ុនដំបូងគេ រៀបចំកំពូលមហាព្រឹត្តិការណ៍ធំៗជាប់ៗគ្នា ដោយថ្មីៗនេះប៊ូសស្ត្រងទើបតែបញ្ចាប់មហាព្រឹត្តិការណ៍ Boostrong Red Mountain នៅលើកំពូលភ្នំបូកគោសោះ មិនទាន់នឹងបាត់ក្តៅផង ឥឡូវនេះក៏បន្ថែមសម្ទុះរបស់ខ្លួន រៀបចំមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំឆ្នាំ ????????? ????????? ???? ទៀត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១០ ១១ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសួនច្បារសុខា ត្រើយខាងកើត។

តាមប្រភពព័ត៌មានពីប៊ូសស្ត្រងបានឲ្យដឹងថា បន្ទាប់ពីមហាព្រឹត្តិការណ៍ Boostrong Red Mountain បានបញ្ចប់ទៅដោយជោគជ័យទទួលបានការគ្រាំទ្រយ៉ាងខ្លាំង និងល្បីរន្ទឺគ្រប់ទីកន្លែងនាចុងខែតុលានេះ ស្រាប់តែ ប៊ូសស្រ្តងបាននឹងកំពុងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្រ្តប្រចាំឆ្នាំមួយទៀតគឺ មហាព្រឹត្តិការណ៍ ????????? ????????? ???9 ដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែ ដែលមានវត្តមានសុទ្ធតែកំពូលតារាល្បីៗជាច្រើនរូបមកពី4ផលិតកម្មរួមធំៗគ្នា ដើម្បីចូលរួមធ្វើឲ្យព្រឹត្តិកាណ៍ជាតិមួយនេះកាន់តែកក្រើកជាមួយការប្រគំតន្រ្តីខ្នាតយក្សទាំងបីរាត្រីផងដែរ។

ពិតជាប្រពៃខ្លាំងណាស់ ដែលក្រុមហ៊ុនប៊ូសស្ត្រងតែងតែពាំនាំមក នូវកំពូលមហាព្រឹត្តិការណ៍ធំៗ មកជួបបងប្អូនឲ្យសប្បាយភ្លេចអស់ទុក្ខកង្វល់។