សៀមរាប៖ ដូចដែលយើងបានដឹងរួចមកហើយថា ខេត្តសៀមរាបគឺជាខេត្តសម្បូរទៅដោយប្រាសាទបុរាណ ទីកន្លែងប្រវត្តិសាស្រ្ត និងជម្រុកវប្បធម៌ដ៏សម្បូរបែប ដូច្នេះហើយដើម្បីអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ ខេត្តសៀមរាបក៏នឹងមានការរៀបចំកម្មវិធីប្រណាំងទូកអន្តរជាតិចូលរួមពីក្រុមជើងឯកខ្លាំងៗខាងប្រណាំងទូក « ង » ពីគ្រប់ទិសទីនៅថ្ងៃទី ១០ ១១ និង ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ផងដែរ។
តែកាន់តែអស្ចារ្យ កម្មវិធីកាន់តែខិតជិតចូលមកដល់ ខេត្តសៀមរាបបាននឹងកំពុងតែរៀបចំតុបតែងលំអតាមដងផ្លូវ និងកន្លែងរៀបចំកម្មវិធីយ៉ាងស្រស់ស្អាត គ្រាន់តែឃើញរូបគឺចង់ទៅលេងតែម្តង ជាពិសេសទស្សនីយភាពពេលរាត្រីពិតជាអស្ចារ្យខ្លាំងដោយមានភ្លើងចម្រុះពណ៌តាមដងវិថីសំខាន់ៗ ក្បាលស្ពាន និងទីកន្លែងជាច្រើនទៀត។

គួរឱ្យដឹងផងដែរថា ក្រោយពីការកម្សាន្តកម្មវិធីប្រណាំងទូកនៅពេលថ្ងៃនៅខេត្តសៀមរាប ពេលរាត្រីក៏នឹងមានការប្រគំតន្ត្រីខ្នាតយក្សដ៏រីករាយអស្ចារ្យ GANZBERG Uber Music Festival 2019 ផងដែរ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដូចជា លោក ឆាយ វីរៈយុទ្ធ សុខ ពិសី អ៊ីវ៉ា វីរៈនិច្ច ពាក់មី នាយចឺម អ៊ីណូ ព្រមទាំងតារាជាច្រើនរូបកំដរឆាកបង្កភាពរីករាយហ៊ោរកញ្ជ្រៀវចំនួន ៣ រាត្រីពេញ ចាប់ពីថ្ងៃទី ១០ ១១ និង ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះនៅ Palm Container ខេត្តសៀមរាប។
កុំភ្លេចណា ចូលរួមកម្មវិធីប្រគំតន្ត្រី GANZBERG Uber Music Festival 2019 ដឹងតែសប្បាយហ៊ោរកញ្ជៀវក្នុងការប្រគំតន្ត្រីដ៏អស្ចារ្យ ជាមួយនឹង GANZBERG ស្រាបៀរគុណភាពកម្រិតពិភពលោក ដៃគូកម្រិតពិភពលោក៕
រូបភាពថតដោយ: Sothy Phich














