ព្រាប សុវត្ថិ និង វង្ស តារារតនា idol ទាំង២ប៉ះគ្នាកក្រើក BOOSTRONG RED MOUNTAIN តែម្តងយប់នេះ
Boostrong October 26, 2019 Khmernote

ខណៈបរិយាកាសកំពុងតែសប្បាយរីករាយនៅក្នុងការប្រគុំតន្ត្រី BOOSTRONG RED MOUNTAIN នៅលើកំពូលភ្នំបូកគោ អមជាមួយអាកាសធាតុដ៏ត្រជាក់ផងទៀតនោះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនាំគ្នាចូលរួមទស្សនាការប្រគុំតន្ត្រីកាន់តែមានភាពងាយស្រួល និងសប្បាយរីករាយតាំងពីដើមរហូតមកដល់ចប់នារាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ។

មិនត្រឹមតែប៉ុណ្ណោះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក វង្ស តារារតនា បានធ្វើការបកស្រាយចម្រៀងរួមគ្នាធ្វើឲ្យកក្រើកឆាកតន្ត្រីតែម្តង ចំនែកឯបងប្អូនប្រជាពលរដ្ឋ ដែលចូមរួមទស្សនាវិញនោះនាំគ្នាស្រែកហ៊ោផង ស្រែកច្រៀងតាមបទចម្រៀងផង សរសើរសប្បាយរីករាយមិនដាច់ពីមាត់ឡើយ។ សូមរំលឹកផងដែរថាមហាព្រឹត្តិការណ៍ BOOSTRONG RED MOUNTAIN FESTIVALមានកម្មវិធីសប្បាយៗជាច្រើនទាំងថ្ងៃទាំងយប់ ដែលធ្វើឡើងនៅលើកំពូលភ្នំដ៏វិសិដ្ឋតែមួយ ទីកន្លែងតែមួយ និងក្នុងពេលតែមួយ។ ពិតជាសប្បាយប្លែកនៅលើកំពូលភ្នំបូកគោមែន ជាមួយកំពូលតារាចម្រៀងល្បីៗនៅក្នុងកំពូលព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យតែមួយគត់នេះ៕