ព្រាប សុវត្ថិ ធ្វើឲ្យ BOOSTRONG RED MOUNTAIN ឡើងកំដៅលែងរងារ
Boostrong October 26, 2019 Khmernote

មិនធម្មតាទេអាកាសធាតុរងារនៅលើកំពូលភ្នំកប់ពពកត្រជាក់ខ្លាំងម្លឹងហើយក៏លោកព្រាប សុវត្ថិ ធ្វើឲ្យឡើងកំដៅកក់ក្ដៅស្ទើបែកញើសទៅវិញបាន។ មហាព្រឹត្តិការណ៍ BOOSTRONG RED MOUNTAIN FESTIVAL ដែលពោពេញទៅដោយអាកាសធាតុដ៏ត្រជាក់កាលពីរាត្រីថ្ងៃទី ២៦ តុលានេះបានធ្វើឲ្យគ្រប់ៗគ្នាដែលបានចូលរួមមិនអាចបំភ្លេចបានទេ សូម្បីតែលោកព្រាប សុវត្ថិ ដែលបានទៅចូលរួមក៏ធ្វើឲ្យបងប្អូនយើងសប្បាយជក់ចិត្តខ្លាំងណាស់ដែរ។ លោកព្រាប សុវត្ថិ បានបញ្ចេញក្បាច់រាំលាយឡំជាមួយបទចម្រៀងញាក់កន្ទ្រាក់អារម្មណ៍តាមបែប ROCK ROCK ដែលធ្វើឲ្យបងប្អូនយើងលោតតាមចង្វាក់ភ្លេងនិងបទចម្រៀងភ្លេចអស់នូវអារម្មណ៍រងារអស់រលីងពេញមួយរាត្រី។ គ្រប់ៗគ្នាសុទ្ធតែរីករាយភ្លេចអស់ទុក្ខកង្វាល់ពីមួយបទហើយមួយបទទៀតរហូតដល់កម្មវិធីបញ្ចប់ទៅដោយមិនដឹងខ្លួន និងមិនចង់ឲ្យកម្មវិធីបញ្ចប់ទៅទាល់តែសោះ។

សូមរំលឹកផងដែរថាមហាព្រឹត្តិការណ៍ BOOSTRONG RED MOUNTAIN FESTIVALមានកម្មវិធីសប្បាយៗជាច្រើនទាំងថ្ងៃទាំងយប់ ដែលធ្វើឡើងនៅលើកំពូលភ្នំដ៏វិសិដ្ឋតែមួយ ទីកន្លែងតែមួយ និងក្នុងពេលតែមួយ។ ពិតជាសប្បាយប្លែកនៅលើកំពូលភ្នំបូកគោមែន ជាមួយកំពូលតារាចម្រៀងល្បីៗនៅក្នុងកំពូលព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យតែមួយគត់នេះ។