មហាសង្រ្កាន្ត ៣ថ្ងៃពេញ ប៊ូសស្រ្តងនឹងរៀបចំម៉ាអ៊ែមនៅខេត្តកំពត
Boostrong April 6, 2024 Khmernote

អបអរសាទរចូលឆ្នាំថ្មីប្រពៃណីខ្មែរ មហាសង្រ្កាន្តប៊ូសស្រ្តង ឆ្នាំនេះធំកក្រើកអស្ចារ្យ សប្បាយជាងឆ្នាំមុន ញុំាអាហារឆ្ងាញ់ៗ ផឹកប៊ូសស្រ្តងត្រជាក់ៗ លេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកំសាន្តសប្បាយៗជាមួយកំពូលតារាល្បីៗ ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤ នៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្ស ក្រុងកំពត។

មហាសង្រ្កាន្ត ឱ្យតែប៊ូសស្រ្តងរៀបចំដឹងតែសប្បាយខ្លាំង ហើយមានបងប្អូនច្រើនកុះករមកចូលរួមលេងកំសាន្ត ចែករំលែកនៃក្ដីស្រលាញ់ បង្កើតអនុស្សារីយ៍ល្អៗជាមួយគ្នា។ ឆ្នាំនេះ ប៊ូសស្រ្តងនឹងត្រៀមទៅក្រឡុកក្រុងកំពត ៣ថ្ងៃពេញ លេងល្បែងប្រជាប្រិយខ្មែរ ការបាញ់ទឹកផ្ដល់ភាពត្រជាក់ដល់បងប្អូន លេងប៉ាតម្ស៉ៅប្រកបដោយសុជីវធម៌ល្អ និងការរាំលេងសប្បាយតាមចង្វាក់ភ្លេងគ្រប់ទម្រង់តាំងពីថ្ងៃរហូតដល់យប់។

ឆ្នាំថ្មីទទួលបានសិរីសួស្តី លាភជ័យ សំណាងល្អគ្រប់ក្រុមគ្រួសារ ជាពិសេសមានឱកាសឈ្នះរង្វាន់ធំពីប៊ូសស្រ្តង។