PR
  • អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងពន្ធប៉ាតង់ ដល់អ្នកជាប់ពន្ធតូចសម្រាប់អាជីវកម្មសារព័ត៌មាន រយៈពេល ៥ឆ្នាំ
    PR
    December 15, 2023 Khmernote

    អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីណែនាំ ស្តីពីការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញជាអ្នកជាប់ពន្ធតូច។ យោងតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មាន កាសែត និងសារព័ត៌មានអនឡាញដែលបាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាន ដោយផ្សព្វផ្សាយតាមកាសែត ឬ អនឡាញដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធតូច។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំការអនុវត្ត វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ ដូចខាងក្រោម៖ ១- ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និង សារព័ត៌មានអនឡាញដែលបានចុះបញ្ជីពន្ធដារជោគជ័យជាអ្នកជាប់ពន្ធតូច ដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា។

  • គម្រោងបុរី Chankiri Palm Creek ​ជាគំរូនៃការរចនាផ្ទះប្រកបដោយការ “គិតគូរពីតម្រូវការ​អ្នករស់នៅជា​ចម្បង”
    PR
    October 6, 2020 Chan Sreyny

    ស្របពេលដែល​​គម្រោង​បុរី ខុនដូ និង​គម្រោង​អភិវឌ្ឍ អចលនទ្រព្យ​ផ្សេងទៀតកំពុង​រីកដុះដាល​ពេញ​ទីក្រុងភ្នំពេញ និង​បណ្ដា​ក្រុង​ផ្សេងទៀត នៅក្នុងប្រទេស កម្ពុជា​ក្នុងរយៈកាលជា​ច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប អាច​មានការ​ពិបាក​​ក្នុងការ​​បែង​ចែក ​​ឲ្យ​ឃើញពីភាព​ខុស​គ្នា​នៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យ ទាំងនោះ ។ យោង​តាម​ការ​​សិក្សា​មួយកាលពីពេលថ្មីៗនេះ ដែលចេញផ្សាយ​ដោយ​ក្រុមហ៊ុន Urbanland បានឲ្យឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​​កំពុង​ចាប់ផ្ដើម​គិត​គូរ​កាន់តែ​ខ្លាំង អំពីការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​លំនៅដ្ឋាន ​របស់​ខ្លួនសម្រាប់​ការ​រស់នៅ តាំងពីក្នុង​ផ្ទះ​រហូតដល់ក្រៅផ្ទះ ជាជាង​ការ​ផ្ដោត​តែទៅលើសោភ័ណភាព ខាង​ក្រៅ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏ចង់​បាន​ការ​រចនា​ផ្ទះ ដែលមានភាពសាមញ្ញ និងទំនើប​​ជាងមុន លើសពី ការ​រចនា​ម៉ូតផ្ទះដែលមើលទៅសើរៗ ពោលគឺចង់បានលំនៅដ្ឋានដែល​ស្រស់ស្អាត​ ​អាចបំពេញបំណង ផ្ទាល់ខ្លួន និងតម្រូវការ​​ក្នុងការ​ប្រើប្រាស់​ជាក់ស្ដែង ហើយជួយបន្ថែម

  • ប្រទេសកម្ពុជាប្រុងប្រៀបទទួលបានអត្ថប្រយោជន៍សំខាន់ៗ ពីការប្រើប្រាស់ប័ណ្ណឥណទានពាណិជ្ជកម្ម
    PR
    October 1, 2020 Chan Sreyny

    សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាននិងកំពុងរីកចម្រើនជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ របាយការណ៍បានបង្ហាញពីការវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតដែលមិនធ្លាប់មាន ចំនួន ៣,៧ពាន់លានដុល្លារអាមេរិក កំណើននេះមើលទៅនឹងបន្តនៅប៉ុន្មានឆ្នាំខាងមុខដែលនេះត្រូវបានឆ្លុះបញ្ចាំងពីការបង្កើនភាពច្នៃប្រឌិត និងការទទួលយកបច្ចេកវិទ្យាថ្មីៗនៅទូទាំងប្រទេស។ ទិន្នន័យដែលដកស្រង់ចេញពីគេហទំព័រ VisaNet ក៏បានបង្ហាញឲ្យឃើញពីការកើនឡើងនៃការទទួលយកការទូទាត់តាមរយៈអេឡិចត្រូនិកក្នុងចំណោមអតិថិជន និងពាណិជ្ជករកម្ពុជា ជាមួយនឹងការកើនឡើង ៤៥% ពីមួយឆ្នាំទៅមួយឆ្នាំនូវប័ណ្ណសកម្ម។ វិស័យមួយដែលប្រុងប្រៀបសម្រាប់ការធ្វើទំនើបកម្មគឺវិស័យ B2B (Business to Business) ដែលយើងបានឃើញការរីកចម្រើនយ៉ាងខ្លាំង ហើយតម្រូវការកើនឡើងសម្រាប់ការទូទាត់តាមរយៈឌីជីថលក៏ខ្ពស់។ ថ្វីបើមានកម្លាំងជំរុញទាំងនេះក៏ដោយក្តី ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក និងមូលប្បទានប័ត្រនៅតែគ្របដណ្តប់នៅក្នុងបណ្តាញទូទាត់ B2B ។ ទោះជាយ៉ាងណាក៏ដោយ សេវាកម្មតាមអ៊ិនធើណេតមួយចំនួនត្រូវបានគេមើលឃើញថាមានការកើនឡើងនៃការទូទាត់តាមរយៈឌីជីថល ជាពិសេសនៅខណៈពេលដែលធនាគារកណ្តាលបានចាប់ផ្តើមគាំទ្រដល់កសិករតាមរយៈប្រព័ន្ធអ៊ីនធើណេតដើម្បីកាត់បន្ថយការលំបាកមួយចំនួនដែលវិស័យកសិកម្មជួបប្រទះក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 ដែលភាគច្រើននៃប្រតិបត្តិការនៅតែត្រូវ​បានអនុវត្តតាមវិធីសាស្រ្តប្រពៃណី។ ភាពខុសគ្នារវាងតម្រូវការសម្រាប់ការទូទាត់តាមរយៈឌីជីថល និងអត្រាអនុម័តក្នុងចំណោមបណ្តាសហគ្រាស គឺបណ្តាលមកពីកង្វះការយល់ដឹងអំពីទីផ្សារជុំវិញកាតឥណទានពាណិជ្ជកម្ម

  • ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណធនាគារ ព្រីនស៍
    PR
    October 1, 2020 Chan Sreyny

    ភ្នំពេញ​ [ថ្ងៃទី៣០ ​ខែកញ្ញា ឆ្នាំ២០២០] ៖ ធនាគារ ព្រីនស៍បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ដើម្បីបង្កើននូវបទពិសោធន៍នៃការទូទាត់របស់អតិថិជន ក៏ដូចជា ត្រួសត្រាយផ្លូវក្នុងការឆ្ពោះទៅកាន់អនាគតនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។ ប័ណ្ណម៉ាស្ទ័រកាត និងវីសារបស់ធនាគារ ព្រីនស៍ មានចំនួន​ ៨ ប្រភេទ ដូចជា៖ ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត Standard ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត Platinum ប័ណ្ណឥណពន្ធ/ឥណទានវីសា Classic និងប័ណ្ណឥណពន្ធ/ឥណទានវីសា Platinum ដែលឆ្លើយតបទៅនឹងតម្រូវការឌីជីថលរបស់អតិថិជនដែលកំពុងវិវត្តឥតឈប់ឈរ។ កម្មវិធីនេះ ​​ប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ព្រីនស៍

  • ប្រជាពលរដ្ឋ​រស់នៅ​ក្នុងទីក្រុង ចង់បាន​​ការ​រចនា​ផ្ទះ ដែលគិតគូរពីតម្រូវការ​អ្នករស់នៅ​ជា​ចម្បង​ សម្រាប់ “លំនៅដ្ឋាន​នាពេលអនាគត​​”
    PR
    September 29, 2020 Chan Sreyny

    រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ – ប្រជាពលរដ្ឋ​រស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល​ ចំណាយពេលភាគ​ច្រើននៅក្នុង​បន្ទប់គេងក្នុងគេហដ្ឋាន​​​របស់ខ្លួន ដោយសារ​តែ​កង្វះទីធ្លា និង ឯកជនភាព​នៅ​​បន្ទប់​ទទួលភ្ញៀវ ហើយនេះ​ក៏ដោយសារ​តែ​ប្រជាជន​ ៨០% ដែលរ​ស់នៅ​ក្នុង​ផ្ទះវីឡា កូនកាត់ (Link house) ផ្ទះ​អាជីវកម្ម​ ឬ​ផ្ទះល្វែងជា​ដើម​​ ចត​រថយន្ត ឬ​ម៉ូតូរបស់ខ្លួន​នៅ​ខាង​ក្នុង​ គេហដ្ឋាន ។ នេះ​បើ​យោង​តាម​​ ការចេញផ្សាយការសិក្សាដែល​បានបោះពុម្ព​ផ្សាយ​​ នៅថ្ងៃនេះ​ដោយ​​ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ក្នុង​ស្រុក​ឈាន​មុខគេមួយ។ ការចេញផ្សាយការសិក្សាមួយដែលមានចំណងជើងថា “លំនៅដ្ឋាន​នាពេលអនាគត” (The Future of

  • Bluetronics នឹងបើកពង្រីកជំនួញរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា គម្រោងផ្ដល់សេវាកម្មឲ្យប្រជាជនកាន់តែច្រើនជាងមុន
    PR
    September 26, 2020 Chan Sreyny

    ជាប្រភេទអាជីវកម្មលក់រាយ ដែលមានគម្រោងបើកដំណើរឲ្យបាន ៥០សាខានៅមុនបំណាច់ឆ្នាំនេះ និងក្លាយជាអាវជីកម្មលក់រាយគ្រឿងអេឡិចត្រូនិក ដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ សហព័ន្ធ Mobile World Group (Hose: MWG) ដែលជាក្រុមហ៊ុនស្ថិតក្នុងលំដាប់ក្រុមហ៊ុនលក់រាយធំជាងគេទាំង១០០នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើការប្រកាសកម្មវិធីអបអរការបើកសម្ពោធបានចំនួន ២០សាខា Bluetronics នៅក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយក្នុងគម្រោងពង្រីកបណ្ដាញរបស់ខ្លួនឲ្យពេញផ្ទៃប្រទេស។ ឈានជើងចូល ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៧ អាជីវកម្មលក់រាយមួយនេះមិនដែលបន្ថយការតាំងចិត្តក្នុងការបំពេញតម្រូវការក្នុងស្រុកមួយនេះឡើយ។ ឈ្មោះដំបូងរបស់ក្រុមហ៊ុនត្រូវបានហៅថា BigPhone ដែលមានលក់ទូរស័ព្ទ ថេបប្លេត និងគ្រឿងបន្លាស់ផ្សេងៗ។ យ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរ ដោយឃើញពីសក្ដានុពលនៃហាង Bluetronics ដែលមានរួមបញ្ចូលការលក់ដូចជា បរិក្ខាអេឡិចត្រូនិក ទូរទស្សន៍

  • ធនាគារ ហត្ថា ម.ក ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន
    PR
    September 8, 2020 Chan Sreyny

    រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី ធនាគារ ហត្ថា ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារសុខា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០ ល្ងាច ។ កម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាព និងភ័ស្តុតាងថ្មីមួយទៀត ដែលបានសបញ្ជាក់អោយឃើញថា

  • Meridian International Holding កាន់ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អដាច់គេ និង ទទួលបានពានរង្វាន់ផ្សេងៗជាច្រើនទៀត ទៅលើគម្រោងប្រណិត Flatiron by Meridian
    PR
    September 8, 2020 Chan Sreyny

    ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០៖ ពានរង្វាន់សរុបចំនួន៣២ ត្រូវបានប្រគល់ជូនកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ លើកទី៥ របស់ Property Guru Cambodia ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារ​ Sofitel Phnom Penh Phokeethra។ នេះគឺជារាត្រីមួយប្រកបដោយភាពចែងចាំង និងមិនអាចបំភ្លេចបានឡើយ ដែលក្រុមហ៊ុន Meridian International Holding ទទួលបាន ពានរង្វាន់រហូតដល់ទៅ១៣ សម្រាប់គម្រោង Flatiron by Meridian ដែលជាគម្រោងថ្មីចុងក្រោយរបស់ក្រុមហ៊ុន ដោយរួមបញ្ចូលទាំង ពានរង្វាន់ទទួលបានការស្ងើចសរសើរជាពិសេស (Highly

  • ម៉ូតូហុងដាឌ្រីមសេរីថ្មីបានដឹកដល់ផ្ទះអតិថិជន អម្រឹត ដែលបានបង់ប្រាក់កម្ចីតាមវីង
    PR
    September 8, 2020 Chan Sreyny

    ចូលរួមអបអរសាទរដល់ អ្នកស្រី សំ ពឿយ រស់នៅខេត្តបាត់តំបង បានក្លាយជាអតិថិជនមានសំណាងឈ្នះម៉ូតូហុងដាឌ្រីមសេរី២០២០ប្រចាំខែកក្កដា ក្រោយពីបានទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈវីង។ អ្នកស្រីពឿយ បានបង្ហើបឲ្យដឹងថា អ្នកស្រីគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារវីង ជាប្រចាំខែដូចសព្វមួយដង ហើយក្នុងអំឡុងខែកក្កដាកន្លងទៅនេះស្រាប់តែក្រុមការងាររបស់ អម្រឹត បានប្រាប់គាត់ពីដំណឹងល្អមួយនេះ។ «ពេលគេតេមកខ្ញុំដំបូង ខ្ញុំអត់ជឿទេ។ តែដល់ពេលស្តាប់ការបកស្រាយូរបន្តិចទើបជឿថាខ្ញុំពិតជាបានឈ្នះរង្វាន់ម៉ូតូមែន។ ពីមុនពិបាក ពេលបង់ប្រាក់កម្ចីម្តងៗ ខ្ញុំត្រូវធ្វើដំណើរឆ្ងាយហើយពេលខ្លះត្រូវតម្រង់ជួរ។ ឥឡូវលែងពិបាកហើយ ខ្ញុំគ្រាន់តែចំងាយពេលត្រឹមតែ៥នាទី។ទៅដល់ភ្លាមបង់បានភ្លាម។ និយាយទៅវាងាយស្រួល មានសុត្តិភាព» នេះបើតាមឲដឹងពី អ្នកស្រី ពឿយ។ ដើម្បីក្លាយជាអតិថិជនមានសំណាង លោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់ អម្រឹត តាមរយៈភ្នាក់ងារវីងណាមួយដែលកំពុងធ្វើប្រតិបត្តិការច្រើនជាង៨០០០កន្លែងនៅទូទាំងប្រទេស ឬកម្មវិធីស្មាតហ្វូនវីង(Wing

  • គ្រាន់តែបង់ប្រាក់កម្ចី ABA តាមរយៈវីងក៏ឈ្នះរង្វាន់ដែរ
    PR
    September 3, 2020 Khmernote

    សម្រាប់អតិជនរបស់ធនាគារ ABA ឥឡូវនេះលោកអ្នកអាចបង់ប្រាក់កម្ចីABA តាមរយៈវីងបានយ៉ាងងាយស្រួលថែមទាំងមានឲកាសឈ្នះទឹកប្រាក់៥០ដុល្លារ៣រង្វាន់ប្រចាំសប្តាហ៍ និង៥០០ដុល្លារ៣រង្វាន់ជារៀងរាល់ខែ។ ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការបង់ប្រាក់កម្ចីABA តាមរយៈភ្នាក់ងារវីងជិត៨០០០ កន្លែងនៅទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នោះលោកអ្នកនឹងអាចមានសំណាងក្លាយជាម្ចាស់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ធនាគារឯកទេសវីង និង ធនាគារ ABA នឹងធ្វើការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៏និងប្រចាំខែជារៀងរាល់ថ្ងៃចន្ទនៃសប្តាហ៍បន្ទាប់តាមរយៈទំព័រហ្វេកបុកផ្លូវការរបស់ធនាគារឯកទេសវីងនិង ធនាគារ ABA។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់ធនាគារឯកទេសវីងនឹងធ្វើការទំនាក់ទំនងទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមចុចនៅទីនេះ! https://www.wingmoney.com/km/repay-aba-loan-change-wing-cash-prices/