អាជីវកម្ម
  • មិនចេះភាសាក៏អាចធ្វើបាន! ម៉ាតល្បីឈ្មោះ 7-Eleven ប្រកាសរើសបុគ្គលិកនៅសាខាខេត្តកំពង់ស្ពឺ និងកំពង់ចាម មិនទាមទារបទពិសោធន៍ និងផ្ដល់ប្រាក់ខែចាប់ពី ២២០ដុល្លារឡើងទៅ
    អាជីវកម្ម
    April 11, 2024 Khmernote

    យីហោម៉ាតល្បីឈ្មោះ 7-Eleven ប្រកាសជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅក្នុងហាងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងកំពង់ចាម ដោយមិនទាមទារបទពិសោធន៍ការងារ និងមិនទាមទារឱ្យចេះភាសាអង់គ្លេស​ (បើអាចប្រើបានកាន់តែល្អ) និងផ្ដល់ប្រាក់ខែចាប់ពី ២២០ ដុល្លារឡើងទៅ។ (រូបតំណាង) ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 និងគេហទំព័រ http://www.nea.gov.kh៕

  • ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ផ្ដល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ជាមួយលក្ខខណ្ឌកម្ចីពិសេស
    អាជីវកម្ម
    April 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ដាក់ចេញនូវ “កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប – Tourism Financing Scheme for Siem Reap – TFSS”។ (រូបតំណាង) តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំពោះទំហំហិរញ្ញប្បទាន គឺអាចធ្វើឡើង ចាប់ពី២០០០០ ដល់៦០០ ០០០ ដុល្លារអាមេរិក ឬសមមូលប្រាក់រៀល។

  • ក្រុមហ៊ុន CIC ចេញលិខិតបំភ្លឺថា ករណីក្រុមហ៊ុនមិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល
    អាជីវកម្ម
    March 26, 2024 Khmernote

    កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣៤ ម្សិលមិញនេះ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានដោយបានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល។ នៅក្នុងសេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។ សេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា

  • ម្ចាស់ចម្ការទុរេននៅខេត្តកំពតមួយរូប ដឹកទុរេនឪខាក់កំពតទៅថៃឱ្យអតិថិជនចម្រុះជាតិសាសន៍ ភ្លក់រសជាតិ ទទួលបានការសរសើរថាឆ្ងាញ់ជាងពូជទុរេនរបស់ថៃ អ្នកខ្លះទៀតថា ឆ្ងាញ់ជាងទុរេនម៉ូសាងឃីងម៉ាឡេសុី
    អាជីវកម្ម
    March 25, 2024 Khmernote

    ម្ចាស់ចម្ការទុរេននៅក្នុងខេត្តកំពតមួយរូប បានដឹកទុរេនឪខាក់កំពតមួយកេសតាមឡានផ្ទាល់ខ្លួន យកឱ្យអតិថិជនចម្រុះជាតិសាសន៍ សាកល្បងភ្លក់រសជាតិ នៅប្រទេសថៃ ជាលទ្ធផលអតិថិជនទាំងនោះ ពេញចិត្តខ្លាំង និងសរសើរទុរេនខ្មែរ ឆ្ងាញ់ជាងពូជទុរេនឆៈនី ឬម៉នថងរបស់ថៃ អ្នកខ្លះថែមទាំងថា ឪខាក់ឆ្ងាញ់ជាងទុរេនម៉ូសាងឃីងម៉ាឡេសុីទៀតផង។ យោងតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើផេកផ្ទាល់ខ្លួនកាលពីថ្ងៃសុក្រ ទី២២ ខែមីនា កន្លងទៅថ្មី បានឱ្យដឹងថា ម្ចាស់ចម្ការទុរេនកំពតនោះ មានឈ្មោះថា ឃឹម ប៊ុនឡែន បានផ្ញើវីដេអូ និងសារមួយនេះមកកាន់ឯកឧត្តមដោយរៀបរាប់ដូច្នេះថា៖ «កាលពីសប្តាហ៍មុន ខ្ញុំបានដឹកទុរេនឪខាក់កំពតមួយកេសតាមឡានដោយខ្លួនឯងផ្ទាល់ យកអោយអតិថិជនចិន

  • ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) បដិសេធព័ត៌មានដែលចុះផ្សាយពីការបើកដំណើរការគម្រោងផ្សារទំនើប អ៊ីអន ម៉លទី៤ រួមទាំងគណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថាជាតំណាងឲ្យផ្សារទំនើប អ៊ីអន
    អាជីវកម្ម
    March 22, 2024 Khmernote

    ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានសេចក្ដីប្រកាសព័ត៌មាន បដិសេធទៅនឹងព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជា រួមទាំងបដិសេធទៅនឹង គណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន។ (រូបតំណាង) បន្ថែមពីលើការបដិសេធ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មានសម្រាប់ការបើកដំណើរការ ផ្សារទំនើប AEON MALL 4 ឬ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម

  • តម្រូវការសូត្រមានការកើនឡើងពីសំណាក់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា ​ក្រុមហ៊ុនសិប្បករ​អង្គរ មានគម្រោងពង្រីកផលិតកម្មតម្បាញ និងបង្កើនចំនួនសិប្បករតម្បាញ
    អាជីវកម្ម
    March 22, 2024 Khmernote

    ក្រុម​ហ៊ុនសិប្បករ​អង្គរ អាទីហ្សង់អង្គរ មានគម្រោងពង្រីកផលិតកម្មតម្បាញ និងបង្កើនចំនួនសិប្បករតម្បាញ បន្ទាប់ពីតម្រូវការសូត្រមានការកើនឡើងសម្រាប់ដាក់លក់ជូនអតិថិជនដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​បរទេស​ដែល​អញ្ជើញ​មក​ទស្សនា​កម្ពុជា។ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដោយ​មាន​ការ​ចាត់​តាំងពី​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា នៅ​រសៀល​ថ្ងៃអង្គារ ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ លោក​ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ ជា​អ្នក​នាំ​ពាក្យ និង​ទទួល​បន្ទុក​ការងារព័ត៌មាន​និង​​ទំនាក់ទំនង​សាធារណៈ នៃក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ទៅ​កាន់​រោង​តម្បាញ​សូត្រ របស់​ក្រុមហ៊ុនសិប្បករ​អង្គរ ដែល​មាន​ទីតាំង​នៅ​ស្រុក​ពួក ខេត្ត​សៀមរាប។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ជំទាវ និង​ក្រុម​ការងារ បាន​ស្វែង​យល់​អំពីស្ថានភាព​នៃ​សិប្បកម្ម​តម្បាញ​សូត្រ​របស់​ក្រុមហ៊ុនសិប្បករ​អង្គរ

  • ជប៉ុន សរសើរស្វាយខ្មែរថាឆ្ងាញ់ ហើយយកស្វាយខ្មែរផលិតចេញជាភេសជ្ជៈ ដាក់លក់នៅជប៉ុនដាច់ខ្លាំងរហូតដល់អស់ពីស្តុក
    អាជីវកម្ម
    March 16, 2024 Khmernote

    ផ្លែស្វាយខ្មែរកំពុងពេញនិយម និងផ្ទុះការគាំទ្រជាខ្លាំងនៅលើទឹកដីប្រទេសជប៉ុន ក្រោយជប៉ុនបានយកស្វាយខ្មែរច្នៃចេញជាភេសជ្ជៈយកទៅដាក់លក់លើវេបសាយ shop.umenoyado ព្រមទាំងនៅតាមបណ្ដាម៉ាតនានា ទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់ប្រជាជនជប៉ុន និងពីប្រជាជនខ្មែរដែលរស់នៅទីនោះ ពោលគឺលក់រហូតដល់ដាច់ស្តុកតែម្ដង។ បើតាមការបង្ហោះនៅលើគណនីផ្លូវការរបស់អ្នកស្រី សែម ណាវី ម្ចាស់ក្រុមហ៊ុន​ Sisyphus.inc បានឱ្យដឹងថា ភេសជ្ជៈដែលច្នៃចេញពីស្វាយខ្មែរ មានរសជាតិឆ្ងាញ់ណាស់ នេះដាច់ស្តុករហូត រកទិញទម្រាំតែបាន។ ទន្ទឹមនឹងនេះ អ្នកស្រីបានឱ្យដឹងបន្ថែមថា ខាង​ក្រុមហ៊ុនដែលច្នៃ បាន​មក​ពិភាក្សា​ជាមួយ​អ្នកស្រី ដេីម្បី​រក​វីធីសាស្រ្ត​ យក​ស្វាយ​ខ្មែរ​មក​ប្រទេស​ជប៉ុនឱ្យបាន​កាន់​តែ​ច្រើន​ ដេីម្បី​ឱ្យ​ស្វាយ​ខ្មែរ​​លេច​ធ្លោ​ជាង​ប្រទេស​ថៃ​ និង​ហ្វីលីពីន​ ដោយ​សារ​ស្វាយ​ខ្មែរ​មាន​រសជាតិ​ឆ្ងាញ់​ជាង​ប្រទេស​ជិត​ខាង​ដាច់​។ លើសពីនេះទៅទៀត ក្រុមហ៊ុនចង់ឱ្យស្វាយ​ខ្មែរ​ក្លាយជាស្វាយ​ប្រេន​មួយ​សម្រាប់​ប្រទេស​ខ្មែរ​ ដែលមានផ្លាក​សញ្ញា​ប្រចាំ​ផលិត​ផល​ ដែល​អាច​សម្គាល់​ថា​ជា​ផលិតផល​ខ្មែរ​ ដែល​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​ ផងដែរ។ អ្នកស្រីបានបន្ថែមទៀតថា

  • ក្រុមហ៊ុន Toyota នៅតែរក្សាបានតំណែងជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេបំផុតរបស់ពិភពលោក និងក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា
    អាជីវកម្ម
    January 30, 2024 Khmernote

    ក្រុមហ៊ុន Toyota Motor នៅតែរក្សាបានតំណែងរបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក សម្រាប់រយៈពេល ៤ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ បានប្រកាសពីការលក់ប្រចាំឆ្នាំចំនួន ១១.២ លានគ្រឿងក្នុងឆ្នាំ២០២៣​​ ខណៈការលក់ជាក្រុមនៅទូទាំងពិភពលោក ដែលក្នុងនោះរួមទាំងការលក់របស់ក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors មានការកើនឡើង ៧.២%។ ជាមួយគ្នានេះដែរ បើយោងតាមទិន្នន័យនៅថ្ងៃអង្គារនេះ បានបង្ហាញពីការលក់រថយន្តសម្រាប់តែក្រុមហ៊ុន Toyota តែឯង និងរាប់បញ្ចូលទាំងម៉ាកយីហោ និងម៉ាក Lexus បានឈានដល់កំណត់ត្រាចំនួន ១០.៣

  • ក្រុមហ៊ុនបរទេសមួយ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតស្រាម៉ាកល្បីៗ បានវិនិយោគផលិតកែច្នៃស្រាអង្ករខ្មែរតាម​ស្តង់ដានាំ​ចេញទៅ​បរទេសតាំងពីឆ្នាំ២០១៧
    អាជីវកម្ម
    January 26, 2024 Khmernote

    ក្រុមហ៊ុន Pernod Ricard Cambodge ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតស្រាម៉ាកល្បីៗ បានវិនិយោគផលិតកែច្នៃស្រាអង្ករខ្មែរតាម​ស្តង់ដានាំ​ចេញទៅ​បរទេសតាំងពីឆ្នាំ២០១៧។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Ong Daren នាយកគ្រប់គ្រងនៃក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុនវិនិយោគលើការផលិតកែច្នៃប្រភេទស្រាអង្ករខ្មែរ។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា Pernod Ricard Cambodge ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Pernod

  • ក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅចិនមួយកន្លែង បាននាំចេញមៀនប៉ៃលិនស្រស់ជាង ១០០តោនក្នុងមួយថ្ងៃៗទៅកាន់ប្រទេសចិន
    អាជីវកម្ម
    January 24, 2024 Khmernote

    ក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិនមួយ នៅកម្ពុជា បាននាំចេញមៀនប៉ៃលិនស្រស់ជាង ១០០តោនក្នុងមួយថ្ងៃទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤​ នេះ។ ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បាន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន។