- អាជីវកម្មMarch 22, 2023 Khmernote
ក្រុមហ៊ុនលក់រាយល្បីៗរបស់ជប៉ុន កំពុងពង្រីកខ្លួននៅក្នុងប្រទេសវៀតណាមដោយបើកហាងជាច្រើនទីតាំង ហើយផ្ដោតទៅលើអ្នកប្រើប្រាស់ដែលជាអ្នកមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ តាមសារព័ត៌មានខាងលើ ក្រុមហ៊ុនលក់រាយល្បីៗទាំងនោះមានដូចជា ក្រុមហ៊ុន Uniqlo , MUJI និង Aeon ។ ក្រុមហ៊ុន Uniqlo ដែលឈាន់ជើងចូលទីផ្សារវៀតណាមកាលពី ៣ឆ្នាំមុន បានប្រកាសផែនការពង្រីកអាជីវកម្មនៅក្នុងខេត្ត Binh Duong ភាគខាងត្បូង ខណៈបច្ចុប្បន្នយីហោនេះ មានហាង ១៥ នៅក្នុងប្រទេស។ ក្រៅពី Uniqlo ក្រុមហ៊ុន Aeon ក៏បានចាប់ផ្តើមសាងសង់ផ្សារទំនើបទី៧
- អាជីវកម្មMarch 22, 2023 Khmernote
កសិករមួយរូបនៅក្នុងខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន ៤៦មុខ និងអាចលក់បាន ចំណូលជាមធ្យម ៤៥០.០០០ រៀល/១ខែ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារ បានចុះពិនិត្យការដាំដុះបន្លែ និងដំណាំរួមផ្សំច្រើនប្រភេទក្នុងដីលំនៅដ្ឋាន ដែលប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពរបស់កសិករឈ្មោះ ទុយ
- អាជីវកម្មMarch 20, 2023 Khmernote
អគ្គនាយកក្រុមហ៊ុន Samsung Vietnam Complex លោក Choi Joo Ho បាននិយាយថា ក្រុមហ៊ុននេះនឹងមិនផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មស្មាតហ្វូនពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌានោះទេ។ អគ្គនាយករូបនេះ បានលើកឡើងដូច្នេះ បន្ទាប់ពីសារព័ត៌មាន The Korea Herald បានដកស្រង់ប្រភពមួយកាលពីខែមុនដោយនិយាយថា ក្រុមហ៊ុន Samsung Electronics បានសម្រេចចិត្តផ្លាស់ប្តូរការផលិតម៉ូដែលស្មាតហ្វូនរបស់ខ្លួនជាបណ្តើរៗទៅកាន់ប្រទេសឥណ្ឌា រួមទាំងទូរស័ព្ទដែលផលិតនៅប្រទេសវៀតណាមផងដែរ។ សារព័ត៌មានខាងលើ ក៏បានលើកឡើងទៀតថា ការផ្លាស់ប្ដូរនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការខូចខាតពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន និងជ្រៀតចូលកាន់តែជ្រៅទៅក្នុងសេដ្ឋកិច្ចទីប្រាំរបស់ពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ លោក Choi បានបដិសេធព័ត៌មាននេះ ដោយបានបញ្ចាក់ថា នៅប្រទេសវៀតណាម
- អាជីវកម្មMarch 20, 2023 Khmernote
ផ្សារទំនើប អ៉ីអន ម៉ល មានជ័យនឹងបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ រហូតដល់មានការជម្រាបម្ដងទៀត នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការរបស់ផ្សារទំនើប AEON MALL Mean Chey មុននេះបន្តិច។ យោងតាមការបង្ហោះខាងលើ ការបិទដំណើរការបណ្ដោះអាសន្ននេះ គឺដោយសារតែមានការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ។ យ៉ាងណាមិញ សម្រាប់ផ្សារលក់ទំនិញ AEON Supermarket នៅតែបើកដំណើរការជាធម្មតា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ ហើយលោកអ្នកអាចប្រើប្រាស់បាននៅចំណត A និង G។ ផ្សារទំនើប AEON MALL Mean Chey
- អាជីវកម្មMarch 13, 2023 Khmernote
ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥលូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះទៅកាន់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
- អាជីវកម្មMarch 9, 2023 Khmernote
កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំផ្ដល់ជូនលិខិតសរសើរលើកទឹកចិត្តជូនសហគ្រាស ដែលបានបង់ពន្ធច្រើនជាងគេ ឆ្នាំ២០២២ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស និងទទួលបានការចុះហត្ថលេខា ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ទាំង ១០ ដែលបានបង់ពន្ធច្រើនជាងគេ ក្នុងឆ្នាំ២០២២ និងទទួលបាន អនុលោមភាពសារពើពន្ធ ប្រភេទមាស រួមមាន៖ ១. ក្រុមហ៊ុន Heineken (Cambodia) CO.,LTD ២. ធនាគារ Advanced Bank of
- អាជីវកម្មMarch 6, 2023 Khmernote
ក្រុមហ៊ុន Qingdao Double Star Co. Ltd ដែលជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេមួយនៅក្នុងប្រទេសចិនបានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតសំបកកង់ Greenfield ថ្មីមួយនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ China International Tire Expo Citexpo កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ តាមប្រភពដដែល រោងចក្រនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ដោយប្រើទុនវិនិយោជាង ២០០លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Double Star (Cambodia) Tire Co. Ltd ដោយក្រុមហ៊ុន Doublestar កាន់កាប់ភាគហ៊ុន
- អាជីវកម្មMarch 4, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមមុខរបរមួរចំបើងដែលអាចរកចំណូលបន្ថែមបាន។ ក្រុមការងារការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងដឹកនាំដោយ លោក ទូច សំអុល អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក ជឿន នាង មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក និង លោក វិបុល ករុណា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិកបានចុះចងក្រងកម្រងវីដេអូបទយកការណ៍ ជាមួយម្ចាស់អាជីវកម្ម ដេប៉ូលក់ចំបើង បោះដុំ និងរាយ ផាន់ណា នៅក្នុងភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល
- អាជីវកម្មMarch 1, 2023 Khmernote
ក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានជូនដល់អតិថិជន ស្ដីពីការបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Mercedes-Benz ប្រចាំព្រះរាជណាចក្រកម្ពុជា។ នេះដោយយោងតាមការចុះផ្សាយនៅលើគេទំព័រ Mercedes-Benz Cambodia។ ការបញ្ចប់ដំណើរការទទួលសិទ្ធចែកចាយ និងដាក់លក់ខាងលើ គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ហើយចាប់ពីថ្ងៃទី០១ ខែ មីនា តទៅ ក្រុមហ៊ុន RMA (Cambodia) PLC. នឹងចូលខ្លួនមកបន្តដំណើរការ ក្នុងនាមជាអ្នកផ្ដល់សេវាកម្មផ្នែកជួសជុល និងថែទាំរថយន្ត ដែលទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពី
- អាជីវកម្មFebruary 28, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មុខរបរកែច្នៃស្លឹកត្នោតនិងកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃរបស់ស្រ្តីក្នុងស្រុកអង្គរធំអាចរកប្រាក់ចំណូលបន្ថែមបានយ៉ាងច្រើនប៉ុណ្ណោះទេ ជាពិសេសគឺអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូនចៅនៅផ្ទះសម្បែងថែមទៀតផង។ លោកស្រី សាយ យ៉ុង ជាអ្នកកែច្នៃស្លឹកត្នោតនិងកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ ស្ថិតនៅ ភូមិកណ្ដុល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកស្រីបានចាប់យកការកែច្នៃស្លឹកត្នោតដោយដៃទៅជាវត្ថុអនុស្សាវរីយ៍នេះអស់រយៈពេល២ឆ្នាំមកហើយដើម្បីអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោកស្រីបានបន្តថា ការកែច្នៃស្លឹកត្នោត និងកំប្លោកនេះ គឺមាន ផលលំបាកច្រើនដោយសារយើងត្រូវប្រើរយៈពេលយូរក្នុងការហាលឲ្យស្ងូតនិងត្រូវមានលាយពណ៌បន្ថែមសម្រាប់វេញជាម៉ូតធ្វើឲ្យមានភាពស្រស់ស្អាត។ក្នុងនោះដែរសម្រាប់ជំនាញក្នុងការកែច្នៃនេះដែរគឺលោកស្រីបានរៀនតាមពីឪពុក ម្ដាយ និងបានរៀនសូត្រពីអង្គការបន្ថែមទៀត ដើម្បីឲ្យកាន់តែស្ទាត់ ជំនាញ។ លោកស្រីបានបន្ថែមថា បច្ចុប្បន្នលោកស្រីបានទទួលការកម្ម៉ង់ច្រើនពីអតិថិជននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងពិធីមង្គលការ និងយកទៅតាំងលម្អក្នុងគេហដ្ឋាន។លោកស្រីបានបញ្ជាក់បន្ថែមថា ការចាប់របរកែច្នៃស្លឹកត្នោត នឹងកំប្លោកយកមកធ្វើជាវត្ថុអនុស្សាវរីយ៍គឺជាជំនាញមួយដ៏ល្អសម្រាប់ស្រ្តីដែលគាត់នៅផ្ទះ ពីព្រោះមិនត្រឹមតែអាចរកប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គត់គ្រួសារប៉ុណ្ណោះទេ ជាពិសេសនោះគឺយើងអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលកូន