- អចលនទ្រព្យJune 5, 2020 Khmernote
បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងការសាងសង់និងលក់គម្រោងរបស់ខ្លួន បុរី(TV Star) បានសម្រេចរៀបចំពិធីបញ្ចុះធម្មសិលាគម្រោងទី៦កាលពីព្រឹកថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ដោយមានវត្តមានពីម្ចាស់គម្រោង ភ្នាក់ងារលក់ បុគ្គលិក អ្នកសាពត៌មាន និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។ គម្រោងទី៦ មានទីតាំងនៅតាមបណ្តោយផ្លូវរដ្ឋ ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំង សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃ ប្រកបដោយគុណប្រយោជន៍៤ គឺ ផ្ទះដែលអាចរស់នៅបាន ផ្ទះដែលងាយស្រួលលក់ ផ្ទះដែលអាចប្រកប អាជីវកម្មបាន និង ផ្ទះដែលអាចជួលបាន។ លោក សាំង វាសនា អគ្គនាយកប្រត្តិបត្តិរបស់បុរី(TV Star) បានមានប្រសាសន៍រៀបរាប់ពីលក្ខណ:ពិសេសរបស់សំណង់បុរី (TV Star)
- អចលនទ្រព្យMay 30, 2020 Khmernote
(ភ្នំពេញ)៖ ភាពជោគជ័យនៃជំហានដំបូងនៃការចូលទីផ្សារ ធ្វើអោយ បុរី ប៊ុន លី កាន់តែបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ ហើយជាការលើកទឹកចិត្ដដល់អតិថិជន និងដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងប្រទេស ស្របពេលប្រទេសមានវិប្បត្តិសុខុមាភាព (Covid-19) បុរី ប៊ុនលី បានរៀបចំកម្មវិធី ថ្ងៃសំណាង (Luck day) ដែលជាកម្មវិធីមួយ ផ្តល់ឱកាសឱ្យអ្នកចង់ទិញផ្ទះទិញបាន ក្នុងតម្លៃទាបជាងទីផ្សាររហូតដល់ទៅ 5,000$ ភ្លាមៗដោយគ្មានការចាប់ឆ្នោតឬផ្សងសំណាង និងបូកបន្ថែមជាមួយកម្មវិធីប្រូម៉ូសិន បណ្តោងខ្សែកពេជ្រ ពី បុរី ប៊ុនលីបន្ថែមទៀត។ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមិថុនា តែប៉ុន្នោះ។ គួរបញ្ចាក់ ផងដែថា:
- អចលនទ្រព្យMay 16, 2020 Chan Sreyny
ឧស្សាហកម្មអចនលទ្រព្យរបស់វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ច្រើននៅពេលដែលវិនិយោគិនបរទេសផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិន បន្ទាប់ពីការផ្ទុះឡើង និងរីករាលដាលនៃវីរុស Covid-19។ របាយការណ៍ដែលទើបនឹងចេញថ្មីៗនេះ របស់ក្រុមហ៊ុន VNDIRECT ដែលជាឈ្មួញកណ្តាលនាំមុខគេនៅប្រទេសវៀតណាមបានឲ្យដឹងថា និន្នាការនៃការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិនត្រូវបានគេបង្ហាញឱ្យឃើញកាន់តែច្បាស់ បន្ទាប់ពីប្រទេសចិនផ្ទុះឡើងនៃវីរុសរាតត្បាត ហើយប្រទេសវៀតណាម ទទួលបានការចាប់អារម្មណ៍ជាងបណ្តាប្រទេសផ្សេងៗ នៅអាស៊ីអាគ្នេយ៍។ តាមរបាយការណ៍ដដែលបានឲ្យដឹងថា វៀតណាមមានភាពទាក់ទាញក្នុងគោលដៅផ្លាស់ប្ដូរផលិតកម្មពីប្រទេសចិនជាងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ដោយសារកត្តាចំនួន ៥ ដូចជា៖ ទីតាំង តម្លៃដីទាប តម្លៃពលកម្មទាប ពន្ធលើប្រាក់ចំណូលទាប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។ ជាក់ស្ដែងតម្លៃដីឧស្សាហកម្មជាមធ្យមមានតម្លៃ ១០៣.៥ ដុល្លារក្នុងមួយម៉ែត្រការ៉េប្រៀបធៀបនឹងប្រទេសម៉ាឡេស៊ីតម្លៃ (២២.៥ ដុល្លារ) និងប្រទេសថៃតម្លៃ (១៨២.៥ ដុល្លារ)។ ទន្ទឹមនឹងនេះ ពន្ធលើប្រាក់ចំណូលពីអាជីវកម្មរបស់វៀតណាមត្រឹមតែ ២០% ស្ថិតក្នុងចំណោមអត្រាទាបបំផុតនៅអាស៊ីអាគ្នេយ៍
- អចលនទ្រព្យMay 5, 2020 Khmernote
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះបានអោយដឹងថា រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោគ (បឹងកប់ស្រូវ) ទំហំ៣០ហិចតា ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនដល់លោកស្រី គីម ហ៊ាង ដោយតម្រូវអោយមានការដោះស្រាយជូនអ្នកដែលមានឯកសារកាន់កាប់ ផ្ទៃបឹងនោះ ក្នុងតំលៃ ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្នុងលិខិតនោះដែរក៏បានបង្ហាញអោយដឹងថា រដ្ឋាភិបាលសម្រេចបែងចែកផ្ទៃបឹងទំហំ៣៤ហិចតា ដែលក្នុងនោះមាន៣០ហិចតា បែងចែកជូនលោកស្រី គីម ហ៊ាង គឺយោងទៅតាមសំណើរសុះដោះដូរដីទំហំ៣ហិកតា ស្ថិតនៅខាងកើតវិមានឈ្នះឈ្នះ ដីទំហំ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្កាឌិនស៊ីធីព្រែកព្នៅ និង ទីលានចាក់សំរាមស្ទឹងមានជ័យពីមុន ដែលមានទំហំដី៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ៕
- អចលនទ្រព្យApril 27, 2020 Chan Sreyny
តម្លៃដីឧស្សាហកម្មនៅក្នុងប្រទេសវៀតណាមបានកើនឡើង ១២% ក្នុងមួយឆ្នាំនៅត្រីមាសទី១ នេះ ដោយការផ្លាស់ប្ដូរផលិតកម្មមកពីប្រទេសចិនជាបន្តបន្ទាប់ បើទោះបីជាវីរុសកូវីដ-១៩ កំពុងតែរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសវៀតណាមក៏ដោយ។ នៅភាគខាងជើងតម្លៃដីបានកើនឡើង ៦.៥% ដល់ ៩៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងភាគខាងត្បូងកើនឡើងគឺ ១២.២% ដល់ ១០១ ដុល្លារក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ដែលចេញថ្មីៗនេះរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Jones Lang LaSalle (JLL)។ របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមហ៊ុនដែលកំពុងសម្លឹងរកមើលការធ្វើពិពិធកម្មផលិតផលរបស់ពួកគេនៅក្រៅប្រទេសចិន បានចាប់អារម្មណ៍ទៅលើប្រទេសវៀតណាមដោយសារតែប្រទេសមួយនេះនៅជិតប្រទេសចិនស្រាប់ងាយស្រួលក្នុងការផ្លាស់ប្ដូរផលិតកម្ម និងដឹកជញ្ជូនផលិតផលសម្រាប់នាំចេញ។ លោក Stephen Wyatt ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “
- អចលនទ្រព្យApril 4, 2020 Chan Sreyny
យោងតាមគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ពីការលើកលែងពន្ធលើអចលនទ្រព្យ រយៈពេល ៤ឆ្នាំ ចំពោះសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ក្នុងនោះរួមមាន៖ សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានកាត់មកពីស្រុកស្អាង និងស្រុកស្អាង នៃខេត្តកណ្ដាល។ តាមសេចក្ដីប្រកាសព័ត៌មាននេះដែរ ម្ចាស់អចលនទ្រព្យដែលស្ថិតនៅក្នុងសង្កាត់ទាំង៤ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារខេត្តកណ្ដាល ឬនៅនាយកដ្ឋានពន្ធលើអចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣។ ដោយឡែកក្នុងករណីអចលនទ្រព្យក្នុងសង្កាត់ទាំង៤ នេះ បានបង់ពន្ធរួចហើយនោះ ចំនួនទឹកប្រាក់នឹងត្រូវធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ជាប់ពន្ធជាបន្តបន្ទាប់។ ប៉ុន្តែម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់រួច
- អចលនទ្រព្យMarch 17, 2020 Khmernote
(ភ្នំពេញ)៖ ក្រោយទទួលបានការគាំទ្រពីសំណាក់អតិថិជនលើវិស័យអចលនទ្រព្យនិងសំណង់ផ្ទះល្វែង គ្រប់ប្រភេទអស់រយៈពេលជិតមួយឆ្នាំរួចមក ហើយដើម្បីជាការថ្លែងអំណរគុណអតិថិជន និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដោយមានការផ្តល់ជូនបណ្តោងខ្សែកពេជ្រភ្លាមៗ ដោយគ្មានការចាប់រង្វាន់ និងផ្សងសំណាងឡើយ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមេសាឆ្នាំ២០២០។ ការបង្ហាញវត្ដមានរបស់ បុរី ប៊ុនលី ក្នុងរយៈពេលត្រឹមតែជិតមួយឆ្នាំប៉ុណ្ណោះ ទទួលបានជោគជ័យខ្ពស់គួរអោយកក់សម្គាល់ ដោយផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ត្រូវបានអតិថិជនជាវទាំង ១០០%តែម្តងសម្រាប់ដំណាក់កាលទី១ ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន បុរី ប៊ុនលី សម្រេចបើកលក់ផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ប្លុកថ្មី ដំណាក់កាល២ ហើយផ្តល់ជូននូវគោលការណ៍បង់ថ្មី រឹតតែងាយស្រួល ក្លាយជា ម្ចាស់គេហដ្ឋានដ៏ទំនើបនេះភ្លាមៗតែម្ដង ។ បុរី ប៊ុន
- អចលនទ្រព្យMarch 10, 2020 Khmernote
ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា កំណើននៃតំរូវការគេហដ្ឋានអាជីវកម្មរឺគេហៅថា សបហោស៍ បានកើនឡើងគួរអោយកត់សំគាល់នាពេលបច្ចុប្បន្ន ដោយសារតែគេហដ្ឋានប្រភេទនេះ វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះប្រជាជនយើង ដូចជាពួកគាត់អាចធ្វើអាជីវកម្ម មិនថាតូចរឺធំ រឺក៏ស្នាក់នៅធម្មតាក៏បាន ទៅតាមតំរូវការ។ ប្រភេទផ្ទះអាជីវកម្ម រឺ សបហោស៍ នេះដែរ ត្រូវបានគេសង្កេតឃើញថា តំលៃរបស់វាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខុសពីប្រភេទផ្ទះផ្សេងៗទៀត ដោយសារតែភាគច្រើនបងប្អូនប្រជាពលរដ្ឋយើង សម្លឹងឃើញឱកាសពីផ្ទះអាជីវកម្មប្រភេទនេះ។ ស្របគ្នានេះដែរ បុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ ដែលបានអភិវឌ្ឍគេហដ្ឋានប្រភេទ សបហោស៍ ឈានមុខគេមួយ ទាំងគុណភាព និងតម្លៃសមរម្យ ដែលទទួលស្គាល់ពីសំណាក់អតិថិជន។ គម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម
- អចលនទ្រព្យMarch 9, 2020 Khmernote
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបង្ករការលំបាកដល់កម្មកររោងចក្រ និងបុគ្គលិកធ្វើការតាមសណ្ឋាគារនានា ដែលត្រូវបានព្យួរការងារ ដោយក្នុងនោះសម្តេច តេជោ បានសុំអោយម្ចាស់បូរី រឺ ម្ចាស់ផ្ទះបង់រំលោះនានា ពន្យារការបង់ កុំផ្តាច់កុងត្រាក្នុងរយៈពេលនឹង។ សម្តេចបានមានប្រសាសន៍ថា៖
- អចលនទ្រព្យMarch 9, 2020 Khmernote
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង មានប្រសាសន៍ថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោនេះ គឺមានការគាំទ្រជាផ្លូវច្បាប់ដោយពីរាជរដ្ឋាភិបាល ដោយគម្រោងនេះអាចចាត់ទុកថាជាគម្រោងមួយជួយកែលំអរអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាឲ្យក្លាយទៅជាតំបន់ទេសចរណ៍មានភាពទាក់ទាញកាន់តែខ្លាំងចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនាំមកនូវចំណូលជូនជាតិកាន់តែច្រើនបានមកពីវិស័យទេចរណ៍។ នេះជាការលើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋាន កំណប់ឋានសួគ៍របស់ក្រុមហ៊ុនសុខាអូតែល នៅលើភ្នំបូកគោ ខេត្តកំពត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា កាលណាតំបន់ប្រវត្តិសាស្ត្រនេះមានប្រជាពលរដ្ឋរស់នៅច្រើនមានផ្សារ មានមន្ទីរពេទ្យ និងសាលារៀន អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក៏មានទំនុកចិត្ត ក្នុងការមកស្នាក់នៅសម្រាកកម្សាន្តនៅទីនេះដែរ។ ឯកឧត្តមស្នើឲ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនសិក្សាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងមកកាន់តំបន់ទេសចរណ៍មួយនេះផងដែរ។ ឧបនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យអ្នកវិនិយោគលើសំណង់លំនៅដ្ឋានទាំងជាតិ និងអន្តរជាតិជួយចូលរួមចំណែកបោះទុនវិនិយោគ នៅលើកំពូលភ្នំបូកគោទៅតាមលទ្ធភាព ដែលអាចទៅរួច ដើម្បីកែប្រែតំបន់ទេសចរណ៍នេះទៅជាតំបន់ទេសចរណ៍ទាក់ទាញបន្ថែមទៀត។