អចលនទ្រព្យ
  • រដ្ឋាភិបាល បន្តអនុគ្រោះ និងលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៥ និងបន្តលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់ និងក្រុងមួយចំនួនដល់ដំណាច់ឆ្នាំ២០២៤
    អចលនទ្រព្យ
    February 12, 2024 Khmernote

    រាជរដ្ឋាភិបាលបន្តអនុគ្រោះ និងលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥ និងបន្តលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់ និងក្រុងមួយចំនួនរហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៤៥ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបញ្ជាក់ថា ដោយមានការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃនីតិកាលទី៦ និងនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តសុពលភាពអនុវត្តការអនុគ្រោះ និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) និងមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ព្រមទាំងបន្តលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់និងក្រុងមួយចំនួន ដូចខាងក្រោម៖ ១. ពន្ធលើអចលនទ្រព្យ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤ ចំពោះសង្កាត់ចំនួន ៤ ក្នុងក្រុងតាខ្មៅ រួមមាន៖ សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន

  • តស់ទៅដកប្លង់រឹង! មន្ទីររៀបចំដែនដី នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ភូមិចំនួន ២ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ
    អចលនទ្រព្យ
    February 8, 2024 Khmernote

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនម្ចាស់នៃក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិ១ និង ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២

  • ដំណឹងល្អ! ក្រសួងរៀបចំដែនដី ប្រកាសឱ្យអតិថិជន បុរី វី អាយ ភី នៅភ្នំពេញ និងខេត្តព្រះសីហនុ ដែលបានបង់ប្រាក់គ្រប់១០០% មកដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ
    អចលនទ្រព្យ
    February 3, 2024 Khmernote

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែកុម្ភៈ ម្សិលមិញ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន (១០០%) គឺអាចដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងដែនដីបានបញ្ជាក់ដូច្នេះថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន លោក លោកស្រី ដែលជា អតិថិជនរបស់ បុរី វី អាយ

  • ក្រសួងសេដ្ឋកិច្ច សម្រេចបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤
    អចលនទ្រព្យ
    January 5, 2024 Khmernote

    ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នេះ។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

  • អ្នកជំនាញមើលឃើញ ពីការងើបឡើងវិញនៃវិស័យសំណង់ ខណៈរយៈពេល ១០ខែដើមឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យនេះបានកើនដល់ ៥ពាន់លានដុល្លារ
    អចលនទ្រព្យ
    December 7, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញមើលឃើញ ពីការងើបឡើងវិញនៃវិស័យសំណង់ ខណៈរយៈពេល ១០ខែដើមឆ្នាំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង ដោយទុនវិនិយោគ បានកើនឡើងទ្វេដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២

  • ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយនៅវៀតណាម សម្រេចផ្អាកការងារបុគ្គលិកស្ទើរទាំងអស់ជាបណ្ដោះអាសន្ន ដោយសារមិនមានប្រាក់បើកប្រាក់ខែឱ្យបុគ្គលិក និងជាប់បំណុលពន្ធធ្ងន់ធ្ងរ
    អចលនទ្រព្យ
    November 20, 2023 Khmernote

    ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ នៅវៀតណាមឈ្មោះថា HDTC បានសម្រេចឱ្យបុគ្គលិករបស់ខ្លួនស្ទើរតែទាំងអស់ផ្អាកការងារបណ្ដោះអាសន្នដោយមិនមានប្រាក់ឈ្នួលចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ លោក Dinh Chi Minh នាយកប្រតិបត្តិក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនសម្រេចចិត្តបែបនេះ ដោយសារតែក្រុមហ៊ុនជួបប្រទះបញ្ហាហិរញ្ញវត្ថុ ពោលគឺក្រុមហ៊ុនអស់ថវិកាហើយ និងមិនមានប្រាក់ដើម្បីបើកឱ្យបុគ្គលិក និងអ្នកដឹកនាំក្រុមហ៊ុនឡើយ ខណៈក្រុមហ៊ុន​នេះ​មានបុគ្គលិកប្រហែល ១ពាន់​នាក់។ គួរម្លឹកថា HDTC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានបទពិសោធន៍ ៣៥ឆ្នាំនៅក្នុងឧស្សាហកម្មនេះ បានកំណត់គោលដៅរកប្រាក់ចំណូល ១ពាន់ពាន់លានដុង ប្រាក់ចំណេញ ២០០ពាន់លានដុង និងសមាមាត្រនៃភាគលាភ ៧% នៅឆ្នាំ ២០២៣ នេះ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បរាជ័យ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ទាំង​នោះ

  • ក្រសួងរៀបចំដែនដី ដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិចលើគេហទំព័ររបស់ក្រសួង ដែលពលរដ្ឋអាចមើលនិងបញ្ជាក់សេវាព័ត៌មានសុរិយោដី តាមរយៈ QR Code នៅលើបណ្ណកម្មសិទ្ធ និងលេខកូដបណ្ណ នៅលើបណ្ណ
    អចលនទ្រព្យ
    October 25, 2023 Khmernote

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ បានដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិច លើគេហទំព័ររបស់ក្រសួង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសេវាសុរិយាដីតាមប្រព័ន្ធអនឡាញ ។ យោងតាមការចុះផ្សាយរបស់ ក្រសួង បងប្អូនប្រជាពលរដ្ឋ អាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖ – QR Code នៅលើបណ្ណកម្មសិទ្ធ – លេខកូដបណ្ណ នៅលើបណ្ណ នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ https://www.mlmupc.gov.kh៕ ប្រភព៖

  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលផុតកំណត់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
    អចលនទ្រព្យ
    September 26, 2023 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣​ នេះ។ យោងតាមសេចក្ដីជូនដំណឹង ការពន្យារពេលនេះ គឺដោយសារអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដូច្នេះ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ

  • រួសរាន់បង់! នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់
    អចលនទ្រព្យ
    September 15, 2023 Khmernote

    អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង រំលឹកជាថ្មីម្ដងទៀត ពីថ្ងៃផុតកំណត់បង់ប្រាក់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ពោលគឺនៅសល់តែរយៈពេល ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសប្បញ្ញត្តិតាមច្បាប់ជាធរមាន៕

  • ១៣ ចំណុចដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពីការផាកពិន័យទោសប្បញ្ញត្តិពីរដ្ឋបាលសារពើពន្ធ
    អចលនទ្រព្យ
    September 11, 2023 Khmernote

    ការបង់ពន្ធជូនរដ្ឋ ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែពន្ធដារមានច្រើនប្រភេទទាំងពន្ធលើបុគ្គល ក៏ដូចជាពន្ធលើគ្រឹះស្ថានផ្សេងៗ។ បើយោងតាមមាត្រា ២៣៥ នៃច្បាប់ស្ដីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥លានរៀលដល់ ១០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ដូច្នេះ​ប្រសិនបើអ្នកកំពុងជាប់ពន្ធ ហើយមិនចង់ជាប់ពិន័យគួរចៀសវាង ១៣ ចំណុចខាងក្រោមនេះ៖ ១. ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្ដីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ២. ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរព័ត៌មាននៃការចុះបញ្ជី ៣. ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ ៤. ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ៥. ការមិនបានចេញវិក័យបត្រ ៦. ការមិនផ្ដល់ព័ត៌មាន ឬ មិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ ៧.ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជិកាគនេយ្យ ឬ