- អចលនទ្រព្យDecember 7, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញមើលឃើញ ពីការងើបឡើងវិញនៃវិស័យសំណង់ ខណៈរយៈពេល ១០ខែដើមឆ្នាំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង ដោយទុនវិនិយោគ បានកើនឡើងទ្វេដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២
- អចលនទ្រព្យNovember 20, 2023 Khmernote
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ នៅវៀតណាមឈ្មោះថា HDTC បានសម្រេចឱ្យបុគ្គលិករបស់ខ្លួនស្ទើរតែទាំងអស់ផ្អាកការងារបណ្ដោះអាសន្នដោយមិនមានប្រាក់ឈ្នួលចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ លោក Dinh Chi Minh នាយកប្រតិបត្តិក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនសម្រេចចិត្តបែបនេះ ដោយសារតែក្រុមហ៊ុនជួបប្រទះបញ្ហាហិរញ្ញវត្ថុ ពោលគឺក្រុមហ៊ុនអស់ថវិកាហើយ និងមិនមានប្រាក់ដើម្បីបើកឱ្យបុគ្គលិក និងអ្នកដឹកនាំក្រុមហ៊ុនឡើយ ខណៈក្រុមហ៊ុននេះមានបុគ្គលិកប្រហែល ១ពាន់នាក់។ គួរម្លឹកថា HDTC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានបទពិសោធន៍ ៣៥ឆ្នាំនៅក្នុងឧស្សាហកម្មនេះ បានកំណត់គោលដៅរកប្រាក់ចំណូល ១ពាន់ពាន់លានដុង ប្រាក់ចំណេញ ២០០ពាន់លានដុង និងសមាមាត្រនៃភាគលាភ ៧% នៅឆ្នាំ ២០២៣ នេះ ប៉ុន្តែក្រុមហ៊ុនបានបរាជ័យក្នុងការសម្រេចបាននូវគោលដៅទាំងនោះ
- អចលនទ្រព្យOctober 25, 2023 Khmernote
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ បានដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិច លើគេហទំព័ររបស់ក្រសួង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសេវាសុរិយាដីតាមប្រព័ន្ធអនឡាញ ។ យោងតាមការចុះផ្សាយរបស់ ក្រសួង បងប្អូនប្រជាពលរដ្ឋ អាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖ – QR Code នៅលើបណ្ណកម្មសិទ្ធ – លេខកូដបណ្ណ នៅលើបណ្ណ នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ https://www.mlmupc.gov.kh៕ ប្រភព៖
- អចលនទ្រព្យSeptember 26, 2023 Khmernote
អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ យោងតាមសេចក្ដីជូនដំណឹង ការពន្យារពេលនេះ គឺដោយសារអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដូច្នេះ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ
- អចលនទ្រព្យSeptember 15, 2023 Khmernote
អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង រំលឹកជាថ្មីម្ដងទៀត ពីថ្ងៃផុតកំណត់បង់ប្រាក់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ពោលគឺនៅសល់តែរយៈពេល ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសប្បញ្ញត្តិតាមច្បាប់ជាធរមាន៕
- អចលនទ្រព្យSeptember 11, 2023 Khmernote
ការបង់ពន្ធជូនរដ្ឋ ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែពន្ធដារមានច្រើនប្រភេទទាំងពន្ធលើបុគ្គល ក៏ដូចជាពន្ធលើគ្រឹះស្ថានផ្សេងៗ។ បើយោងតាមមាត្រា ២៣៥ នៃច្បាប់ស្ដីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥លានរៀលដល់ ១០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ដូច្នេះប្រសិនបើអ្នកកំពុងជាប់ពន្ធ ហើយមិនចង់ជាប់ពិន័យគួរចៀសវាង ១៣ ចំណុចខាងក្រោមនេះ៖ ១. ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្ដីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ២. ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរព័ត៌មាននៃការចុះបញ្ជី ៣. ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ ៤. ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ៥. ការមិនបានចេញវិក័យបត្រ ៦. ការមិនផ្ដល់ព័ត៌មាន ឬ មិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ ៧.ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជិកាគនេយ្យ ឬ
- អចលនទ្រព្យAugust 24, 2023 Khmernote
នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ការប្រមូលពន្ធលើអចលនទ្រព្យនៅតែមានបញ្ហាប្រឈម ទោះបីជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការប្រមូលពន្ធដារនឹងសម្រេចបានដល់ ១០៧.៥%។ អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ថា បើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំណូលពន្ធដារនឹងសម្រេចបានប្រមាណ ១០៧.៥% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានេះក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩ ៣៦៧,៤៤
- អចលនទ្រព្យAugust 11, 2023 Khmernote
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងរំលឹកលើកទី២ ពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣។ សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០
- អចលនទ្រព្យAugust 9, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត កំពតបានឱ្យដឹងថា សន្ទុះការអភិវឌ្ឍ វិស័យសំណង់នៅក្នុងខេត្តនៅតែមានដំណើរការទៅមុខយ៉ាងល្អប្រសើរ ទោះស្ថិតនៅក្នុងវិបត្តិសកលនៃជំងឺ កូវីដ១៩និង វិបតិ្តសេដ្ឋកិច្ចក៏ដោយ។ លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពតបានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើឱ្យវិស័យសំណង់ នៅតែមាន ដំណើរការទៅមុខ ហើយប្រជាពល រដ្ឋនៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាងសង់សំណង់លំនៅឋាននិងសំណង់ផ្សេងៗតាមតម្រូវការដោយគ្មានការថមថយឬធ្លាក់ចុះនោះទេបើធៀបទៅនឹងឆ្នាំទៅ ដោយសារតែខេត្តបានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភ័ណភាពក្រុងទាក់ទាញទេសចរនិងអ្នកវិនិយោគចូលមកកាន់តែច្រើន ដែលធ្វើឱ្យពលរដ្ឋទទួលបានប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោល ធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។ លោកបន្ថែមថា ក្នុងខែ កក្កដា
- អចលនទ្រព្យJuly 15, 2023 Khmernote
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទ ឬភាពមិនប្រក្រតីណាមួយកើតឡើង ពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មកនិយ័តករអាជីវកម្មអចលនវត្ថុ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាព ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេត ស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំងឡាយណា ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុតាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។ ក្នុងន័យនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងករណីមានវិវាទ