ហិរញ្ញវត្ថុ
  • ធនាគារជាតិ នឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត ក្រោយដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិក ៤លើក ជួយឱ្យអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារបានធ្លាក់ដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ
    ហិរញ្ញវត្ថុ
    September 18, 2023 Khmernote

    ធនាគារជាតិនៃកម្ពុជា នឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារជាតិនៃកម្ពុជា ដែលបានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៤លើក ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ទន្ទឹមនេះ ដោយពិនិត្យឃើញពីការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើ ទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននិងពេលខាងមុខ ធនាគារជាតិ នៃកម្ពុជានឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។ ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ សូមជម្រាបជូនថា ការធ្វើអន្តរាគមន៍គ្រោងនឹងធ្វើឡើងចំនួន ២ដងក្នុង១សប្តាហ៍ (ថ្ងៃពុធ

  • កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដើម្បីលើកកម្ពស់ការប្រើប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន
    ហិរញ្ញវត្ថុ
    August 19, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ​បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១ ​«កម្ពុជាស្កេនឡាវ QR Code» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក

  • ធនាគារជាតិនៃកម្ពុជា បង្ហាញបញ្ហាប្រឈមចំនួន ៥ របស់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣នេះ ខណៈគ្រោះមហន្តរាយធម្មជាតិក្លាយជាបញ្ហាប្រឈមធំជាងគេ
    ហិរញ្ញវត្ថុ
    August 1, 2023 Khmernote

    ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ឧទ្ទេសនាមដោយ ឯកឧត្តម គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។ នៅក្នុងរបាយការណ៍នោះផងដែរ ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីបញ្ហាប្រឈមរបស់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ នេះ ដោយបញ្ហាប្រឈមទាំងនោះរួមមាន៖ ១. គ្រោះមហន្តរាយធម្មជាតិដែលលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ២. ការអូសបន្លាយសង្រ្គាមរុស្ស៊ី-ក្រែន ដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងដាក់សម្ពាធលើអតិផរណា។ ៣.ការបន្តអនុវត្តនយោបាយរឹតត្បិត ដែលអាចបង្កឱ្យមានភាពមិនច្បាស់លាស់ នៃលំហូរមូលធនចេញពីប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍។ ៤.ការបំប្លែងមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលអាចបង្កឱ្យប៉ះពាល់ដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់ ប្រសិនបើមានការអនុវត្តវិធានការបិទខ្ទប់ឡើងវិញ។

  • រំភើបណាស់! ប្រាក់រៀលរបស់ខ្មែរ មាននៅក្នុងបញ្ជរប្ដូរប្រាក់នៅ T2 និង T3 ក្នុងអាកាសយានដ្ឋាន Changi របស់សិង្ហបុរីហើយ
    ហិរញ្ញវត្ថុ
    July 28, 2023 Khmernote

    ប្រាក់រៀលរបស់កម្ពុជា នាពេលនេះ មាននៅក្នុងបញ្ជរប្តូររូបិយប័ណ្ណបរទេស (Travelex) នៅអាកាសយានដ្ឋាន Changi ហើយត្រង់ T2 និង T3 នេះដោយយោងតាមការបង្ហោះរបស់លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមុននេះបន្តិច។ គួររម្លឹកផងដែរថា ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត

  • ទេសាភិបាលរងធនាគារជាតិ ពន្យល់លម្អិតទៅលើការព្រួយបារម្ភរបស់ពលរដ្ឋខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា
    ហិរញ្ញវត្ថុ
    July 17, 2023 Khmernote

    កាលពីពេលថ្មីនេះ មានប្រជាពលរដ្ឋជាច្រើនបានសម្ដែងការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិនបានចុះអនុស្សរណ:យោគយល់គ្នាកាលពីពេលថ្មីៗនេះ។ ទាក់ទិនទៅនឹងការព្រួយបារម្ភនេះ លោក លោក ជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានធ្វើការពន្យល់យ៉ាងលម្អិត ថា៖ « កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន។ ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណៈនោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសលុយយ៉ន់ចិនមកចាយនៅកម្ពុជាទេ។ កន្លងមកធនាគារជាតិនៃកម្ពុជាតែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះយើងក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។

  • ប្រាក់រៀលរះហើយ​! ពលរដ្ឋខ្មែរ នឹងអាចចាយប្រាក់រៀលបាន នៅប្រទេសចិន និងទូទាំងពិភពលោកតាមរយៈ ឃ្យូអរកូត “QR Code”
    ហិរញ្ញវត្ថុ
    July 11, 2023 Khmernote

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញនៅថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត ” កាលពីរសៀលថ្ងៃ ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។ តាមរយៈអនុស្សរណៈយោគយល់នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទៅ UnionPay International (UPI) ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់

  • ធនាគារជាតិនៃកម្ពុជា ៖ ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា គ្របដណ្តប់ ៨៥ភាគរយ នៃទ្រព្យសកម្មរបស់វិស័យធនាគារ
    ហិរញ្ញវត្ថុ
    July 8, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគ្របដណ្តប់ ដោយវិស័យធនាគារ ក្នុងនោះ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប និងបានរួមចំណែកយ៉ាងសកម្មក្នុងការ គាំទ្រ សកម្មភាពសេដ្ឋកិច្ច។ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ដោយឥណទានមានកំណើន១៦,៣ភាគរយ ដែលត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យ នៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បានបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់វិធានការបន្ធូរបន្ថយបទប្បញ្ញតិ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ឥណទានមិនដំណើរការបានកើនឡើងពី២,១ភាគរយ ដល់២,៩ភាគរយ

  • ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ស្នើឱ្យពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពីគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ចៀសវាងផុងខ្លួនចូលក្នុងបំណុលច្រើនលើសលប់
    ហិរញ្ញវត្ថុ
    July 6, 2023 Khmernote

    ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងនោះបានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ដើម្បីចៀសវាងផលវិបាកធំជាច្រើនៗ​ ជាពិសេសនោះគឺ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិតដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានដាក់ចេញ ខណៈពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ សង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម។ សូមអានសេចក្ដីថ្លែងការណ៍រួមលម្អិតនៅខាងក្រោម៖ ប្រភពឯកសារ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

  • ធនាគារកណ្ដាលនៃប្រទេសថៃ កំពុងពិចារណាកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដោះស្រាយបញ្ហាបំណុលគ្រួសាររបស់ប្រជាជនដែលកំពុងកើនឡើង
    ហិរញ្ញវត្ថុ
    July 6, 2023 Khmernote

    ធនាគារកណ្ដាលនៃប្រទេសថៃ កំពុងពិចារណាកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់ប្រជាជនដោះស្រាយលើបញ្ហាបំណុលគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា នាយកប្រតិបត្តិជាន់ខ្ពស់នៅធនាគារកណ្តាលថៃ បានណែនាំពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ ដែលនេះអាចជួយស្រោចស្រង់ជីវិតដល់កូនបំណុលដែលកំពុងជួបការលំបាក និងអស់សង្ឃឹមក្នុងការគេចចេញពីវត្តបំណុលដែលកាន់តែអាក្រក់ទៅៗរបស់ពួកគេ។ នៅក្នុងកិច្ចពិភាក្សាជាមួយសមាគមធនាគាថៃ (TBA) និងក្រុមពាក់ព័ន្ធផ្សេងទៀត ធនាគារកណ្តាលកំពុងរិះរកវិធីផ្សេងៗ ដើម្បីទប់ស្កាត់បំណុលគ្រួសារដែលកំពុងកើនឡើងរបស់ប្រទេស។ ជាមួយគ្នានេះដែរ ទេសាភិបាលរងរបស់ធនាគារកណ្តាលលោក Ronadol Numnonda បានឱ្យដឹងថា ការកាត់បន្ថយបែបនេះអាចផ្តល់នូវការបន្ធូរបន្ថយសម្រាប់កូនបំណុលដែលមានបន្ទុកសងបំណុលក្នុងរយៈពេលយូរ និងជាប់លាប់។ លើសពីនេះ លោកបានបង្ហើបថា ក្នុងខែនេះ និយតករគ្រោងនឹងដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួនបី ដែលផ្តោតលើការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ការកំណត់តម្លៃផ្អែកលើហានិភ័យ និងគោលនយោបាយ macroprudential

  • ដើម្បីលើកតម្កើងប្រាក់រៀល ធនាគារជាតិកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចេញប្រាក់រៀលទៅលើទីផ្សារ
    ហិរញ្ញវត្ថុ
    June 26, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចេញប្រាក់រៀលទៅលើទីផ្សារ ដើម្បីលើកតម្កើងប្រាក់រៀល និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ លោក សំ វិចិត្រ សេដ្ឋវិទូជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការលើកកម្ពស់ប្រាក់រៀលមិនអាចធ្វើតែម្នាក់ ឬធ្វើតែមួយស្ថាប័នបានទេ គឺត្រូវការចូលរួមទាំងអស់គ្នា ។ លោក សំ វិចិត្រ បានបន្ដថា ធនាគារជាតិកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដែរ ដើម្បីឱ្យ ប្រាក់រៀលចរាចរណ៍ទៅលើទីផ្សារកាន់តែច្រើន ។ « ពាក់ព័ន្ធជាមួយនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ គឺយើងធ្វើការលើកកម្ពស់ប្រាក់រៀល