- សេដ្ឋកិច្ចJanuary 20, 2025 Khmernote
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចឯកភាពដំឡើងកញ្ចប់ថវិកាបន្ថែម រហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។ សម្ដេចបវរធិបតី បានប្រកាសបែបនេះ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « យើងមានវិធានការ ២ ដែលរាជរដ្ឋាភិបាលបានបញ្ចេញ វិធានការផ្ទាល់ និងវិធានការប្រយោល។ ឥលូវបើយើងនិយាយពីតម្លៃស្រូវឆ្នាំនេះ […..] ឆ្នាំទៅតាំងស្រូងអង្ករស…បានតម្លៃល្អ ឆ្នាំនេះធ្លាក់ចុះ
- សេដ្ឋកិច្ចJanuary 20, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារ បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងសំណេះសំណាលជាមួយម្ចាស់ដីស្រែក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ១៦៨៨ ស្រុកស្ទោង
- សេដ្ឋកិច្ចJanuary 17, 2025 Khmernote
រោងចក្រផលិតស្រោមដៃ របស់ក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. បានបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ។ ពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អញ្ជើញជាកិត្តិយសចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ និងពីសំណាក់លោកជំទាវ Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ, លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, លោក
- សេដ្ឋកិច្ចJanuary 17, 2025 Khmernote
រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បី Adidas តម្លៃ ៩០លានដុល្លារនៅកម្ពុជា នឹងបញ្ចប់ការសាងសង់ ហើយដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ។ បើតាមការបញ្ជាក់នៅលើផេក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Sunfair Garment Co., Ltd. លើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប
- សេដ្ឋកិច្ចJanuary 17, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ធុរជនកាណាដាប្រមាណ ៨០ក្រុមហ៊ុន នឹងមកកម្ពុជា ដើម្បីស្វែងរកដៃគូ និងឱកាសវិនិយោគ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ដេវីដ វឺប្យូសស្គី ជាភារធារី និងលោក ម៉ែន ប៊ុនឡេង ជាប្រតិភូពាណិជ្ជកម្ម នៃការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា
- សេដ្ឋកិច្ចJanuary 16, 2025 Khmernote
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារកាលបរិច្ឆេទនៃការដាក់របាយការណ៍ប្រតិបត្តិការអាជីវកម្មមកនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ នៅក្នុងសេចក្ដីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នឹងពន្យារកាលបរិច្ឆេទរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖
- សេដ្ឋកិច្ចJanuary 16, 2025 Khmernote
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន ការប្រមូលផលស្រូវប្រាំងនាឆ្នាំនេះមានកំណើនមួយខ្ពស់ ហើយស្រូវរបស់កសិករដាំដុះប្រភេទOMនោះកំពុងទទួលរងការចុះថ្លៃមួយទាបដែលធ្វើឱ្យកសិករបង្ហាញការមិនពេញចិត្ត តែរដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថានឹងជួយដោះស្រាយជូនពលរដ្ឋ ហើយក្រសួងនឹងស្វាគមន៍បើកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបដែលអាចជួយពួកគាត់បានច្រើន ក្នុងនេះទាំងកម្ចីប្រាក់ ក៏ដូចជាការជួយក្នុងការរកទីផ្សារជាដើម។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការប្រមូលផលស្រូវវស្សានាពេលនេះ បានចប់សព្វគ្រប់អស់ហើយ។ សម្រាប់ស្រូវប្រាំងវិញនឹងបន្តប្រមូលផលរហូតដល់ចុងខែ៣។សម្រាប់ស្ថានភាពផលិតស្រូវប្រាំងរបស់កម្ពុជានាឆ្នាំនេះបានច្រើនមែនទែន។ តាមធម្មតាស្រូវប្រាំងដែលមានចំនួន ៥០ម៉ឺនហិកតាទេ តែឆ្នាំនេះប្រជាពលរដ្ឋបានដាំដុះកើនឡើងរហូតដល់ ៧០ម៉ឺនហិកតាឯណោះ។សម្រាប់ទិន្នផលស្រូវប្រាំងនាឆ្នាំនេះមានរហូតដល់ប្រមាណ ៤លានតោន។ ទាក់ទិនទៅនឹងតម្លៃស្រូវត្រូវបានឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា តម្លៃស្រូវមានការធ្លាក់ចុះ ប៉ុន្តែមិនមែនធ្លាក់ថ្លៃទាំងអស់ទេ ពោលគឺទៅតាមប្រភេទក្នុងនេះដូចជាសែនក្រអូបដែលប្រជាកសិករដាក់លក់ក្នុងមួយគីឡូក្រាម១៣៥០រៀល គឺជាតម្លៃមួយនៅខ្ពស់ដដែល
- សេដ្ឋកិច្ចJanuary 16, 2025 Khmernote
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថា គិតមក ដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។ ឯកឧត្តមបណ្ឌិត កៅ ថាច លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្រសួងកសិកម្ម
- សេដ្ឋកិច្ចJanuary 14, 2025 Khmernote
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីសង្កាត់អូរកន្ទរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី ៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី ១៣០០៛/គីឡូក្រាមឡើងទៅ។ តាមរយៈផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ផងដែរថា ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬ ត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ ហើយនេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ ទន្ទឹមនឹងនេះដែរ
- សេដ្ឋកិច្ចJanuary 14, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មួយរយៈពេលនេះមានកសិករ និងក្រុមមនុស្សមួយចំនួនបាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ប៉ុន្តែពួកគាត់មិនបាននិយាយទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ។ តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះគឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ។ ថ្លែងតាមរយៈវីដេអូឃ្លីប ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែនគឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ថា ប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ា ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់។ ចំពោះស្រូវដែលធ្វើលក់OM នេះដែរ ដោយសារកសិករធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អញ្ចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់