- សេដ្ឋកិច្ចJuly 7, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចសង្ឃឹមថា ទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្រិតទំនាក់ទំនងដែលមានវ័យចំណាស់រវាងប្រទេសទាំងពីរនេះបន្ថែមទៀត ហើយក៏សង្ឃឹមថា ឯកឧត្តមអនុរដ្ឋមន្រ្តី នឹងបានឃើញពីការអភិវឌ្ឍរបស់កម្ពុជា និងសមិទ្ធផលនានាដែលកើតចេញពីជំនួយឧបត្ថម្ភ របស់ឥណ្ឌា រួមទាំងការជួសជុលអភិរក្សប្រាសាទនៅតំបន់អង្គរផងដែរ។ ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសម្តែងនូវការគោរព កិត្តិយស និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ
- សេដ្ឋកិច្ចរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញកែច្នៃ និងនាំចេញស្វាយចន្ទី ក្រោយជំនួបជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជាJuly 1, 2025 Khmernote
ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងពាណិជ្ជកម្មនាព្រឹកមិញនេះ។ ជំនួបនេះមានគោលបំណងសំខាន់ ដើម្បីឲ្យសហព័ន្ធស្វាយចន្ទីកម្ពុជារាយការណ៍អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលខ្លួនសម្រេចបាន ក៏ដូចជាទិសដៅការងារបន្ទាប់ និងស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមពីក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនោះ លោកប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធកន្លងមក។ ការគាំទ្រទាំងនោះរួមមានការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលពីឆ្នាំ២០២២ ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដូចជាការចូលរួមពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការដាក់លក់ផលិតផលស្វាយចន្ទីតាមផ្សារទំនើប ម៉ាត និងសមាគមសណ្ឋាគារ-ចុងភៅជាដើម។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាទាំងមូល។ លោកជំទាវបានសង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាព និងទំហំនៃការកែច្នៃផលិតផលស្វាយចន្ទី
- សេដ្ឋកិច្ចJune 20, 2025 Khmernote
គម្រោងវិនិយោគចំនួន ១២ ជាមួយទុន ១២៨លានដុល្លារ នឹងលេចវត្តមាននៅក្នុងខេត្តចំនួន ៧ រួមមាន ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងកំពង់ធំ ក្រោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោងនោះ។ បើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា
- សេដ្ឋកិច្ចJune 14, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម ៧២ ៩៣៧កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ៦០ ៥២០កន្លែង ផ្សេវាកម្ម ៣ ៥៤១កន្លែង និងកសិកម្ម ៨ ៨៧៦កន្លែង។ ជាមួយគ្នានេះ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ប្រភេទមុខរបរ មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង មន្រ្តីឥណទាន និងប្រាក់កម្ចី អ្នកបញ្ជាម៉ាស៊ីនផលិត ផលិតផលជ័រកៅស៊ូ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកតម្លើងម៉ាស៊ីនយានយន្ត យន្តការី និងអ្នកតម្លើងអគ្គិសនី
- សេដ្ឋកិច្ចJune 14, 2025 Khmernote
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយកើតឡើងរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ។ សម្ដេចធិបតី នាយករដ្ឋមន្រ្តីមុននេះបន្តិចបានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គមផ្លូវការដោយមានខ្លឺមសារដូច្នេះថា៖ «ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ
- សេដ្ឋកិច្ចJune 10, 2025 Khmernote
ក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះបើយោងតាមការចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»។ ជាមួយគ្នានេះដែរ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤គម្រោង
- សេដ្ឋកិច្ចJune 9, 2025 Khmernote
ក្រុមហ៊ុនចិន ចំនួន ២ ចុះកិច្ចព្រមព្រៀងទិញដំណាប់ស្វាយកម្ពុជា ចំនួន ២០ ០០០តោន (២០២៥-២០២៧) និងទុរេនកម្ពុជា ចំនួន ១៥ ០០០តោន (២០២៥-២០២៦) ពីកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង
- សេដ្ឋកិច្ចJune 4, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន
- សេដ្ឋកិច្ចJune 3, 2025 Khmernote
នារសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅ Factory Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកស្រីភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub
- សេដ្ឋកិច្ចMay 30, 2025 Khmernote
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំលើកទី១៦ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជា គោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧០២៩ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែឧសភា ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុក៏បានសម្រេចជាគោលការណ៍លើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគប៉ាន់ស្មាន សរុប១៥៤លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ១ ១៨៧កន្លែង ។ គម្រោងវិនិយោគទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៤ គម្រោងថ្មីចំនួន៤ គម្រោងពង្រីកចំនួន១ និងគម្រោងមានស្រាប់ចំនួន១ ។ គម្រោងវិនិយោគទាំង១០ដែល ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល