- បុគ្គលជោគជ័យMay 16, 2022 Khmernote
ដូចដែលយើងបានដឹងមកហើយ កាលពីខែមុន មហាសេដ្ឋី Elon Musk បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ហើយកិច្ចព្រមព្រៀងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ ប៉ុន្តែ នាពេលថ្មីៗនេះ លោកបាននិយាយថា ផែនការទិញ Twitter នឹងត្រូវដាក់ផ្អាកជាបណ្ដោះអាសន្ន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បាននិយាយថា គាត់កំពុងកំពុងដាក់ផែនការទិញ Twitter “ផ្អាកជាបណ្តោះអាសន្ន” ខណៈពេលដែលគាត់កំពុងរង់ចាំព័ត៌មានលម្អិតអំពីចំនួនគណនីក្លែងក្លាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។ នៅក្នុង tweet កាលពីថ្ងៃសុក្រ លោក Musk និយាយថា Twitter ប៉ាន់ស្មានថា
- បុគ្គលជោគជ័យMay 13, 2022 Khmernote
មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ លោក ត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ហើយជាវិនិយោគិនម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន។ ហើយថ្មីៗនេះ សៀវភៅមួយបានបង្ហាញពីមូលហេតុដែលបិតាវិនិយោគមួយនេះ សម្រេចបណ្ដាក់ទុននៅ Apple ដែលជាក្រុមហ៊ុនតម្លៃទ្រីលានដុល្លារនៅលើពិភពលោកនាពេលបច្ចុប្បន្ន ទាំងដែលលោក Warren មិនចាប់អារម្មណ៍លើការវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឡើយ។ តាមសៀវភៅ លោក Warren បានសម្រេចវិនិយោគលើ Apple បន្ទាប់ពីគាត់បានដឹងថាមិត្តរបស់គាត់ឈ្មោះថា David Gottesman ពិបាកចិត្តយ៉ាងខ្លាំង ដោយសារបាត់ទូរស័ព្ទ iPhone
- បុគ្គលជោគជ័យMay 13, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនស្ករគ្រាប់ Kopiko បានកើនឡើង ៧.៣% ក្រោយមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានភ្លក្សស្ករគ្រាប់នេះ ហើយបានលើកមេដៃសរសើរពីរសជាតិដ៏ឈ្ងុយឆ្ងាញ់។ តាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា មហាសេដ្ឋី Elon Musk បានភ្លក្សស្ករគ្រាប់អស់ ២គ្រាប់ហើយព្រមទាំងលើកមេដៃ និងនិយាយសរសើរថា “ឆ្ងាញ់” បន្ទាប់ពីលោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបានដកស្ករគ្រាប់ដ៏ពេញនិយមរបស់ប្រទេសខ្លួននេះឱ្យលោក Musk នៅក្នុងអំឡុងពេលកិច្ចប្រជុំមួយ។ លុះថ្ងៃបន្ទាប់មក ក្រុមហ៊ុនឥណ្ឌូនេស៊ី Mayora ដែលផលិតស្ករគ្រាប់ Kopiko បានកើនឡើង ៧.៣%
- បុគ្គលជោគជ័យMay 12, 2022 Khmernote
សហស្ថាបនិកក្រុមហ៊ុន Twitter Inc លោក Jack Dorsey បាននិយាយកាលពីពុធថា គាត់មិនមានបំណងចង់កាន់កាប់ក្រុមហ៊ុន Twitter វិញទេ ប៉ុន្តែគាត់នឹងចូលរួមតាមអ្វីដែលគាត់អាចធ្វើបាន ប្រសិនបើមហាសេដ្ឋី Elon Musk បញ្ចប់កិច្ចព្រមព្រៀងដើម្បីកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបានដោយជោគជ័យ។ លោក Dorsey ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុនទូទាត់ប្រាក់ Block Inc កាន់កាប់ភាគហ៊ុន ២.៤ ភាគរយនៅក្នុង Twitter នេះបើយោងតាម Refinitiv។ លោកមានភាពច្របូកច្របល់ក្នុងនាមជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ដោយគាត់ត្រូវបានជំនួសតំណែងជា CEO Twitter ក្នុងឆ្នាំ២០០៨ ពីរឆ្នាំបន្ទាប់ពីការបើកដំណើរការសេវាកម្មនេះ ប៉ុន្តែបានចូលកាន់តំណែងកំពូលម្តងទៀតក្នុងឆ្នាំ២០១៥ មុនពេលប្រគល់តួនាទីនេះទៅឱ្យប្រធានផ្នែកបច្ចេកវិទ្យា
- បុគ្គលជោគជ័យMay 11, 2022 Khmernote
ជាការពិតណាស់នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំហើយ តែមិនមានប្រាក់គ្រប់គ្រាន់នោះជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើអ្នកមានអាយុ ៣០ឆ្នាំ អ្នកត្រូវខិតខំបន្ថែមទៀតដើម្បីសម្រេចគោលដៅជីវិត ឬ ធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំ។ ហើយប្រសិនបើអ្នកចូលដល់វ័យ ៤០ឆ្នាំ តែនៅតែស្ថិតក្នុងស្ថានភាពដូចកាលវ័យ ២០ឆ្នាំ អ្នកត្រូវរកមូលហេតុថាមកពីអ្វី។ អ្នកមានបំផុតរបស់ហុងកុងលោក លី កាស៊ីង ធ្លាប់បាននិយាយថា៖ មិនថាអ្នកជាប្រុស ឬ ក៏ជាស្រីនោះទេ បើអ្នកទទួលបានជោគជ័យ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ៖ ១.ឈប់ជឿលើការរវើរវាយ៖ នេះគឺជាការពិត អារម្មណ៍ដែលគិតតែម្នាក់ឯងមិនអាចឲ្យអ្នកសម្រេចបានជោគជ័យនោះទេ។ កុំជឿលើអ្វីដែលអ្នកឃើញនៅក្នុងខ្សែភាពយន្ត វាគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតខ្សែភាពយន្តខ្លះគ្រាន់តែផ្ដល់នូវមេរៀនដើម្បីផ្ដល់នូវការលើកទឹកចិត្ត ឬ ជំរុញយើងតែប៉ុណ្ណោះ ដូច្នេះហើយមានតែមនុស្សដែលមិនសមហេតុផល និងមិនប្រាកដនិយម
- បុគ្គលជោគជ័យMay 11, 2022 Khmernote
មហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ថា លោកនឹងលុបចោលការហាមឃាត់របស់ Twitter លើអតីតប្រធានាធិបតីអាមេរិក Donald Trump នៅពេលគាត់ទិញប្រព័ន្ធផ្សព្វផ្សាយសង្គមនេះរួចរាល់។ នេះ គឺជាសញ្ញាច្បាស់លាស់បំផុតមួយនៃចេតនារបស់ Musk ក្នុងការកាត់បន្ថយការសម្របសម្រួលនៃគេហទំព័រដ៏ល្បីល្បាញមួយនេះ។ Musk បាននិយាយទៅកាន់សន្និសីទ Financial Times ថា គាត់និងសហស្ថាបនិក Twitter លោក Jack Dorsey ជឿថាការហាមប្រាមជាអចិន្ត្រៃយ៍គួរតែជាករណី “កម្រ” ហើយត្រូវបានបម្រុងទុកសម្រាប់តែគណនីដែលដំណើរការ bots ឬផ្សព្វផ្សាយសារឥតបានការ។ ជាមួយគ្នានេះ លោកបានបន្ថែមថា
- បុគ្គលជោគជ័យMay 10, 2022 Khmernote
ជារឿងដ៏មិនគួរឱ្យជឿមួយ ដោយប្ដីប្រពន្ធមួយគូបានចំណាយប្រាក់ ១០០ដុល្លារ ទិញឡានដែលគេបោះបង់ចោល តែក្រោយមកត្រូវបានមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានសុំទិញវិញក្នុងតម្លៃជិត ១លានដុល្លារ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន cnbc។ ក្រឡេកទៅមើលរឿងរ៉ាវលម្អិត គឺនៅឆ្នាំ១៩៨៩ ប្ដីប្រពន្ធមួយគូមកពីកោះឡុង ទីក្រុងញូវយ៉ក បានចំណាយប្រាក់ប្រហែល ១០០ដុល្លារ ដើម្បីដេញថ្លៃទិញប្រអប់អាថ៌កំបាំងមួយនៅឃ្លាំងទំនិញមួយកន្លែង។ ការដេញថ្លៃនេះ គឺទាំងអ្នកទិញ និងអ្នកលក់មិនបានដឹងថាក្នុងប្រអប់នោះមានអ្វីឡើយ ហើយនៅពេលដេញថ្លៃបាន ប្ដីប្រពន្ធទាំងពីរបានបើកប្រអប់នោះមើល អ្វីដែលគួរឱ្យភ្ញាក់ផ្អើលក្នុងនោះគឺជារថយន្តស្ព័រ Lotus Esprit ឆ្នាំ១៩៧៦ ដែលប្រើក្នុងការថតរឿង James Bond ឆ្នាំ១៩៧៧ ចំណងជើងថា
- បុគ្គលជោគជ័យMay 10, 2022 Khmernote
សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលនៅតែបន្តអូសបន្លាយមកទល់ពេលនេះ កំពុងធ្វើឱ្យប្រទេស និងបុគ្គលមួយចំនួនឆ្លៀតឱកាសទាញយកផលប្រយោជន៍ជាច្រើន តួយ៉ាងដូចលោក Mukesh Ambani ដែលជាមហាសេដ្ឋីឥណ្ឌា កំពុងសំងំកើបលុយរាប់លានដុល្លារពីសង្រ្គាមមួយនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន internationalpk បានឱ្យដឹងថា ក្រុមហ៊ុន Reliance Industries Ltd ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងរបស់លោក Mukesh Ambani កំពុងប្រមូលទិញប្រេងឆៅពីប្រទេសរុស្ស៊ីក្នុងតម្លៃថោក ហើយយកមកច្នៃនឹងបញ្ចេញលក់វិញ ក្នុងតម្លៃថ្លៃ ខណៈពេលដែលតម្លៃប្រេងនៅសកលលោកកើនឡើងឥតឈប់ឈរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងប្រមូលទិញប្រេងម៉ាស៊ូត និង naphtha បន្ថែមទៀត បន្ទាប់ពីតម្លៃរបស់ប្រេង ២នេះបានកើនឡើង។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្ដើមរហូតមកដល់ខែកុម្ភៈ ក្រុមហ៊ុនរបស់មហាសេដ្ឋីខាងលើបានទិញប្រេងឆៅរបស់រុស្ស៊ីជាង ៤០លានបារ៉ែល។
- បុគ្គលជោគជ័យMay 7, 2022 Khmernote
ក្រោយជំងឺកូវីដ-១៩ បានរាតត្បាតអស់ជាង ២ឆ្នាំ ឃើញថាមនុស្សជាច្រើនហាក់មិនសូវខ្វល់ខ្វាយ និងយកចិត្តទុកដាក់ក្នុងការការពារដូចមុនឡើយ ដោយសំអាងថា ត្រូវរៀនរស់នៅជាមួយជំងឺនេះ ប៉ុន្តែជំងឺរាតត្បាតមិនទាន់រលាយផុតពីពិភពលោកនៅឡើយទេ ហើយមហាសេដ្ឋី Bill Gates ក៏បានព្រមានថា រឿងដែលកាន់តែអាក្រក់បំផុតនៃជំងឺនេះ ក៏នៅតែអាចកើតមានឡើងនៅពេលខាងមុខទៀត។ លោក Bill Gates ដែលត្រូវបានគេស្កាល់ថាជាសហស្ថាបនិក Microsoft និងជាអ្នកតស៊ូមតិផ្នែកសុខភាពសាធារណៈបានប្រាប់កាសែត Financial Times កាលពីពេលថ្មីៗនេះថា “យើងនៅតែប្រឈមនឹងហានិភ័យនៃជំងឺរាតត្បាតនេះ ដែលបង្កើតជាវ៉ារ្យ៉ង់ថ្មីៗដែលនឹងធ្វើឱ្យការឆ្លងកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរជាងមុន”។ មហាសេដ្ឋីរូបនេះ បានបន្ថែមថា លោកលើកឡើងបែបនេះមិនមែនបានន័យថា លោកចង់ឱ្យមានសេចក្ដីវិនាស ឬធ្វើឱ្យមនុស្សគ្រប់គ្នាភ័យខ្លាចនោះទេ តែហានិភ័យនៃជំងឺរាតត្បាតនេះ វាលើសពី ៥%
- បុគ្គលជោគជ័យMay 6, 2022 Khmernote
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយនៅឯកិច្ចប្រជុំកំពូលប្រឹក្សា CEO របស់ Wall Street Journal កាលពីថ្ងៃពុធថា៖ ” លោក Elon Musk អាចធ្វើឱ្យ Twitter នឹងកាន់តែអាក្រក់ទៅៗ “។ មហាសេដ្ឋីចិត្តធម៌រូបនេះ បានបន្ថែមថា គាត់មិនប្រាកដថា តើអនាគតរបស់ Twitter នឹងទៅជាយ៉ាងណានោះទេ ក្រោមការដឹកនាំរបស់ Elon Musk តែពិតណាស់ Musk នឹងធ្វើឱ្យ Twitter កាន់តែអាក្រក់។