- ទេសចរណ៍August 14, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៦៥ ០០០នាក់ ខណៈមានភ្ញៀវទេសចរជាតិប្រមាណ ៣៦១ ២០០នាក់។ តាមរយៈផេកផ្លូវការ ក្រសួងបានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៧ ៣៥៥បណ្ណ កើនឡើង ៣,៧% និងទទួលបានចំណូលសរុប ៨១៤ ៧៧៥$ កើនឡើង ៥,៩%។ គួរបញ្ជាក់ផងដែរថា
- ទេសចរណ៍August 7, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។ ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីយដ្ឋានអង្គរ។ កម្មវិធីនេះផងដែរ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដេីម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ដូច្នេះសូមបងប្អូន និងភ្ញៀវទេសចរអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ៕ ប្រភព៖ ផេកផ្លូវការឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
- ទេសចរណ៍August 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ តាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីថ្ងៃទី០១ ខែសីហាកន្លងទៅនេះ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥៨៤ ៣៧៥នាក់ កើន៣៣.០០% និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាមេរិក កើនឡើង ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
- ទេសចរណ៍July 18, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យនិរាករណ៍លុបចោលគោលការណ៍ដែលកំណត់ថា ភ្ញៀវទេសចរបរទេសដែលមកទស្សនាហើយតម្រូវឱ្យសម្រាកមួយយប់ចោលដើម្បីបំបាត់ភាពស្មុគស្មាញដល់ភ្ញៀវទេសចរដែលចង់មកទស្សនានៅក្នុងប្រទេសកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗ។ ការប្រកាសសម្រេចនិរាករណ៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាង សង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ នៅបរិវេណវត្ដព្រះរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្ដសៀមរាប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឱ្យលុបគោលការណ៍មួយចំនួនដែលមានតាំងពីឆ្នាំ១៩៩៨ ដែលអនុក្រឹត្យមួយបានចែងថាភ្ញៀវទេសចរដែលមកទស្សនាត្រូវតែសម្រាកយ៉ាងហោចមួយយប់។ អីចឹងទេត្រូវបំពេញទម្រង់បែបបទច្របូកច្របល់ ស្មុគស្មាញ អីចឹងភ្ញៀវមួយចំនួនគាត់អត់មក គាត់ពិបាក ហើយពេលខ្លះមានរឿងទៀត»។
- ទេសចរណ៍July 18, 2024 Khmernote
(សៀមរាប)៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតបានអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូណ៌ ខេត្តសៀមរាប។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារពាក់ព័ន្ធ ដោះស្រាយបញ្ហាឈ្មួញកំណត់តម្លៃលើបញ្ហាលុយដុល្លារចាស់ ដាច់ ឬរហែក ដើម្បីបង្កើនការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « ល្ងាចមិញខ្ញុំបានទៅ Pub Street ហើយមានរឿងមួយ ពេលចប់ពី
- ទេសចរណ៍July 17, 2024 Khmernote
យោងតាមការដកស្រង់ពីការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ១សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ ជើងហោះហើរ ហើយកម្ពុជាទទួលបានចំណូល ៥៨៣ ៩៩៤ ដុល្លាអាមេរិក ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរបរទេសចំនួន ៥១៣៦៦នាក់។ តាមរយៈផេកផ្លូវការ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប
- ទេសចរណ៍July 12, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែកក្កដា ស្អែកនេះ ម៉ូតូម៉ាក Harley Royal Enfield BMW និងម៉ាកម៉ូតូធំប្រភេទផ្សេងទៀត សរុបប្រមាណ១៥០គ្រឿង នឹងបង្ហាញខ្លួននៅ Pub street រួមជាមួយការប្រគំតន្ត្រីនៅពេលរាត្រីដែលមានវត្តមានតារាចម្រៀងល្បីៗ។ ការរៀបចំព្រឹត្តិការណ៍ “Big Bike meeting Elite Night” នេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុង ការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ដែលជាផលិតផលទេសចរណ៍មួយ ពេញនិយម ស្របពេលដែលក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជម្រុញ និងបង្កើនភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ
- ទេសចរណ៍July 11, 2024 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដានេះ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,៦៤០,៩៩ នាក់ កើនឡើង ២២.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦,៤៣៥ នាក់ ផ្លូវគោកប្រមាណ ១,៦១២,៥៤៧ នាក់ និងផ្លូវទឹកប្រមាណ ៤២,០១៧ នាក់។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១,៩០៦,៨០០ នាក់
- ទេសចរណ៍July 4, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។ ក្រសួងបានឱ្យដឹងទៀតថា ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជេីងហោះហេីរក្នុងមួយថ្ងៃ ខណៈក្នុងមួយថ្ងៃៗ មានភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១,៣០០នាក់ ទៅ ១,៧០០នាក់។ សម្រាប់ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបទាំងនោះ រួមមានមកពីបាងកក (៥-៦ ជេីងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជេីងក្នុងមួយថ្ងៃ) ដាណាង(1 ជេីងក្នុងមួយថ្ងៃ) ហាណូយ (២ ជេីងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជេីងក្នុងមួយថ្ងៃ) សិង្ហបុរី
- ទេសចរណ៍July 2, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ចំនួន ៤ របស់កម្ពុជា បានជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាសុី ផ្ដល់ដោយ TripAdvisor។ ប្រាសាទអង្គរវត្ត នៅលំដាប់លេខ ២ ប្រាសាទតាព្រហ្ម លំដាប់ទី ១៩ ប្រាសាទបាយ័ន លំដាប់ទី ២០ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២ ក្នុងចំណោមទាំង ២៥ គោលដៅទាក់ទាញទេសចរណ៍កំពូលនៅអាសុី៕ ប្រភព៖ ក្រសួងទេសចរណ៍












