ទេសចរណ៍
  • អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមដើរលេងកម្សាន្តជាង ៦លាននាក់
    ទេសចរណ៍
    November 18, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូកនៅតាមមាត់ទន្លេផង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍តាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភព៖ ក្រសួងព័ត៌មាន

  • រដ្ឋបាលខេត្តសៀមរាប ប៉ាន់ស្មាននិងរំពឹងថា នៅឆ្នាំ២០២៤នេះ នឹងមានភ្ញៀវទេសចរអន្ដរជាតិមកកាន់ខេត្ដសៀមរាបប្រមាណ១លាន១សែននាក់
    ទេសចរណ៍
    November 5, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានបង្ហើបអំពីការប៉ាន់​ស្មានតួលេខភ្ញៀវបរទេស ដែលនឹងមកកម្សាន្តខេត្តសៀមរាប​នៅឆ្នាំ​២០២៤នេះ នឹងមានភ្ញៀវទេសចរប្រមាណ ១លាន១សែននាក់ទេ។ ថ្លែងពេលបើកកិច្ចប្រជុំពិភាក្សានិង ពិនិត្យលើសេចក្តីព្រាង “វិធានការ​គន្លឹះអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៤-២០២៨ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា លោក ង៉ូវ សេងហាក់ បានបន្ថែម ទៀត​ថា តែនៅឆ្នាំ២០២៥អាចនឹងមានភ្ញៀវទេសចរអន្ដរជាតិមក​ទស្សនាខេត្ដនេះប្រមាណ១លាន៥សែននាក់ ដែលតួលេខនេះ អ្នកពាក់ព័ន្ធត្រូវរកវិធីសាស្ដ្រធ្វើយ៉ាងណាឱ្យអ្នកទេសចរមកកម្សាន្តនៅខេត្ដសៀមរាបឱ្យបានកាន់តែច្រើន។ លោកបានជំរុញដល់ដៃគូភាគីពាក់ព័ន្ធនូវវិធានការនិងត្រូវពង្រឹងការផ្ដល់ព័ត៌មានអំពីគោលដៅទេសចរណ៍ខេត្តសៀមរាបដល់ភ្ញៀវទេសចរអន្តរជាតិ។បង្កើនការតភ្ជាប់និងសហប្រតិបត្តិការទេសចរណ៍អន្តរជាតិ, សម្រួលការធ្វើដំណើរទេសចរណ៍តាមច្រកទ្វារអន្តរជាតិ តាមគោលដៅ​ទេសចរណ៍ក្នុងតំបន់អាទិភាព ពង្រឹងយន្តការគ្រប់គ្រង និងអភិវឌ្ឍន៍​គោល​​ដៅទេសចរណ៍

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យសមាគមសហគ្រិនវ័យក្មេងណានចាង ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ
    ទេសចរណ៍
    October 30, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតជូនលោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ បានធ្វើឡើងដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ខេត្តហឺណាន និងក្រុងចឹងចូវ នឹងកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូង ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ
    ទេសចរណ៍
    October 22, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តបតាមការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាន និងខេត្តជុំវិញមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប ឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោកជំទាវ Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន, ឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនក្រុងចឹងចូវ និងឯកឧត្តម Huang Dongsheng

  • ក្រុមហ៊ុនទេសចរណ៍ធំៗចំនួន ២២ក្នុងខេត្តហឺណាន នឹងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗទាញភ្ញៀវទេសចរចិន និងបរទេសមកកម្ពុជា គោលដៅជួយជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាឱ្យបាន ១លាននាក់ ក្នុង១ឆ្នាំ
    ទេសចរណ៍
    October 21, 2024 Khmernote

    ក្រុមហ៊ុន សហគ្រាសទេសចរណ៍ធំៗចំនួន ២២ក្នុងខេត្តហឺណាន ឯកភាពនឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ។ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ ចំនួន ២២ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ។ ជំនួបពិភាក្សាការងារនោះ ត្រូវបានរៀបចំឡើងនៅក្នុង ទីក្រុងចឹងចូវ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍

  • ក្រុមហ៊ុនជប៉ុនដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ ស្នើសុំផលិតវីដេអូផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញទេសចរខ្លួន និងអន្តរជាតិមកកម្ពុជា
    ទេសចរណ៍
    October 16, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ ដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង ១០​លាន​នាក់នៅប្រទេសជប៉ុន ស្នើសុំផលិតវីដេអូផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន​លោក កាតូ កាហ្សូមូរី (KATO Kazunori) សមាគមជប៉ុន – កម្ពុជា, ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក តាកេអ៊ូជី មេអ៊ី​(TAKEUCHI Mei ) តំណាងក្រុមហ៊ុន TBS Holdings Inc.

  • អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ ​អង្គរ រួមគ្នាបង្កើត​កញ្ចប់ទេសចរណ៍ថ្មី
    ទេសចរណ៍
    September 27, 2024 Khmernote

    យោងតាការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ ​អង្គរ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ចុះអនុស្សរណៈនៃការយោគយល់​គ្នាស្តីពី​ការបង្កើត «សារមន្ទីរអ៉ីមមើស៊ីវ អង្គរ»។តាមរយៈអនុស្សរណៈ​នៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតសារមន្ទីរអ៉ីមមើស៊ីវ អង្គរ ដើម្បីបង្កើតបទពិសោធន៍ថ្មី ឬជាកញ្ចប់ទេសចរណ៍ថ្មីនៅ​ក្នុង​ខេត្តសៀមរាប។ បន្ទាប់ពីការចុះហត្ថលេខា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ភាពជាដៃគូនៃកិច្ចសហ​ប្រតិបត្តិការនេះ ស្របតាមបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា និងផ្សព្វផ្សាយរមណីយដ្ឋានអង្គរ។ គម្រោងកិច្ច​សហប្រតិបត្តិការនេះដែរ នឹងជំរុញឱ្យភ្ញៀវទេសចរទទួល​បាន​បទពិសោធន៍ថ្មីៗកាន់តែប្រសើរ និងរួមចំណែកដល់កិច្ចខិតខំ​ប្រឹងប្រែងអភិរក្សបែបឌីជីថល ធ្វើឱ្យអង្គរ​ជារូបតំណាងផ្នែក​វប្បធម៌ពិភពលោកដ៏រឹងមាំ។ ឯកឧត្តមបន្តថា គម្រោងខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងផ្តល់

  • ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិតាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន
    ទេសចរណ៍
    September 26, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ននានា មកពីជាង ៨០ប្រទេស ក្នុងតំបន់ និងពិភពលោក និងមានអ្នកទិញអន្តរជាតិចំនួន ២៨០នាក់ ដោយរំពឹងថា

  • ភូមិវត្តបូព៌ នៃក្រុងសៀមរាប នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង បន្ថែមពីលើមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ
    ទេសចរណ៍
    September 16, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ។ វត្តបូព៌ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ភូមិវត្តបូព៌ជាភូមិឋានដ៏ចំណាស់មួយ នៃក្រុងសៀមរាប ដែលមានសណ្ដាប់ធ្នាប់ មិនមានសំឡេងរំខាន ព្រមជាមួយបរិស្ថានស្រស់បំព្រង ដែលសាកសមជាទីកន្លែងទេសចរណ៍បែបវប្បធម៌ និងសាសនា។ នៅមិនឆ្ងាយពីដងស្ទឹងសៀមរាបប៉ុន្មាន វត្តរាជបូព៌ ត្រូវបានប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ចូលទស្សនាទីអារាមមួយនេះមិនដាច់ ដែលក្នុងនោះគេមិនអាចមើលរំលងបានឡើយនូវធម្មជាតិពណ៌បៃតង ដើមឈើកម្រនានា ជាពិសេសសំណង់ស្ថាបត្យកម្មនៃព្រះវិហារដ៏ចំណាស់ដែលមានអាយុកាលជាង ៤០០ឆ្នាំ។ ទន្ទឹមនោះ ទីអារាមមួយនេះ បាននឹងកំពុងសាងសង់នូវសារៈមន្ទីរតម្កល់វត្ថុបុរាណ សរុបប្រមាណ ២ ៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាភស្តុតាង

  • ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រាប្រកាសឱ្យប្រជាពលរដ្ឋ ចូលកម្សាន្តដោយឥតគិតថ្លៃសំបុត្រ រៀងរាល់ចុងសប្តាហ៍ ពីខែកញ្ញា ដល់ខែធ្នូ
    ទេសចរណ៍
    August 24, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រាបានប្រកាសបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃសំបុត្រ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះគឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិផងដែរ។ នាយិការូបនេះ បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥