ទេសចរណ៍
  • ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងពិចារណាភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា
    ទេសចរណ៍
    June 30, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ការពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនៃជំនួបនេះ លោកស្រី Aida Ismail បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ ព្រមទាំងបានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid Aviation ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដែលបង្ហាញពីគោលបំណងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក តាមរយៈបណ្តាញដៃគូអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ

  • “សមរាត្រី” រដូវវស្សាឆ្នាំ២០២៥ ទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍បានជាង ៣ម៉ឺននាក់
    ទេសចរណ៍
    September 25, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញថា “សមរាត្រី” ឬ ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត នារដូវវស្សា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណ ៣៦ ៣០០នាក់ ទោះព្រឹត្តិការណ៍លើកនេះ មិនឃើញពន្លឺព្រះអាទិត្យច្បាស់ដោយសារអាកាសធាតុមិនល្អក៏ដោយ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរប្រមាណ ៣៦ ៣០០នាក់ខាងលើ មានភ្ញៀវទេសចរអន្ដរជាតិ ២ ៥៧៦នាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣៣ ៧៤០នាក់។

  • ៥ខែដើមឆ្នាំ ទេសចរអាមេរិកជាប់លំដាប់ទី១នៃការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
    ទេសចរណ៍
    June 6, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គ្រឹះស្ថានអង្គរបានប្រកាសឱ្យដឹងថារយៈពេល៥ខែនៃឆ្នាំ២០២៥ ការ​លក់បណ្ណចូលទស្សនាក្នុង​តំបន់អង្គរ​រក​ចំណូលបានជាង ២៤លាន​ដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេស៥២៧ ​៥៧៧នាក់ ។ក្នុងនេះគិតជារួម​ទេសចរអាមេរិកបានឈរនៅលេខរៀងទី១ ខណៈក្នុង​ខែឧសភាវិញ ទេសចរចិនបានឈរនៅលំដាប់ទី១។ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថារយៈពេល៥ខែនេះភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២ ៧៦៧​នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤ ៥៦៩ ០២៤ដុល្លារអាមេរិក កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ដោយឡែកសម្រាប់ក្នុងខែឧសភាមានភ្ញៀវទេសចរអន្តរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន ៥២ ៧៦៧នាក់ បើធៀបនឹងខែឧសភា ឆ្នាំ២០២៤ កើនឡើងជាង ៣ភាគរយ និងរកចំណូលបានចំនួន

  • ដំណឹងល្អ! ក្រុមហ៊ុន TUI BLUE Hotel & Resorts នឹងរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា
    ទេសចរណ៍
    March 8, 2025 Khmernote

    (ប៊ែរឡាំង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុន TUI BLUE Hotel & Resorts នឹងរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា។ ដំណឹងខាងលើនេះ ត្រូវបានលើកឡើងកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Artur Gerber

  • ភ្ញៀវទេសចរ និងមគ្គុទេសទេសចរណ៍ បង្ហាញការពេញចិត្តចំពោះការដាក់ឱ្យដំណើរការនូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ
    ទេសចរណ៍
    February 7, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីសម្រួលដល់ការផ្ដល់សេវាជនភ្ញៀវទេសចរបរទេស កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ខណៈភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងពេញចិត្តចំពោះការដាក់ឱ្យដំណើរការនេះ។ ប្រធានសមាគមមគ្គុទេសទេសចរណ៍កម្ពុជា លោក ជ្រុន គឹមសេង បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះការដំណើរការលក់សំបុត្រចូលទស្សនារមណីយដ្ឋានតាមបច្ចេកវិទ្យាទំនើបនេះ ព្រោះបានធ្វើឱ្យភ្ញៀវទេសចរចំណាយតិច ចំណេញពេលវេលាច្រើន ជាពិសេសពួកគាត់អាចទិញសំបុត្រចូលទស្សនានៅកន្លែងដែលគ្រឹះស្ថានអង្គរបានដាក់គោលដៅ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យប្រព័ន្ធឌីជីថល ដែលធ្វើឱ្យភ្ញៀវទេសចរអន្ដរជាតិពួកគាត់ពេញចិត្ដ ហើយចំពោះការដាក់ឱ្យដំណើរការនេះដែរ វាក៏បានជំរុញ និងជាការទាក់ទាញដល់ទេសចរអន្តរជាតិផងដែរ។ អ្នកនាំភ្ញៀវមកពីប្រទេសអុីស្រាអែល បានបង្ហាញនូវការពេញចិត្ត ចំពោះការដាក់ឱ្យដំណើរការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធឌីជីថល ព្រោះការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថលនេះ ធ្វើឱ្យមានភាពងាយស្រួល និងចំណេញពេលវេលា។ ពួកគាត់ក៏បានបង្ហាញនូវភាពភ្ញាក់ផ្អើល

  • ឯកឧត្តម ហួត ហាក់ ស្នើអោយអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា
    ទេសចរណ៍
    January 29, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ព្រះរាជាណាចក្រលុចសំបួ និងអមសហភាពអឺរ៉ុប ឯកឧត្តម ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ឯកឧត្តម ស៊ិន

  • ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលភ្ញៀវមានចំនួន ៣៩៤ ២២៣នាក់ កើនឡើង១២,៦៤%
    ទេសចរណ៍
    January 2, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បើតាមរបាយការណ៍គឺ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវសរុប ចំនួន៣៩៤.២៣២នាក់ កើនឡើង១២,៦៤%ភ្ញៀវជាតិ៣៨៩.៨១៩នាក់ កើនឡើង១២,៥៥%ភ្ញៀវបរទេស៤.៤១៣នាក់កើនឡើង២០,៨៧%។ ក្នុងនោះភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាមានភ្ញៀវសរុប៣៣៩២.០០៥នាក់កើនឡើង១២,៥៩% ។ ភ្ញៀវជាតិមាន៣៨៨.៦២០នាក់ កើនឡើង១២,៦០% និងភ្ញៀវបរទេសមាន៣,៣៨៥នាក់ កើនឡើង១១,៦៤%។ ដោយឡែកភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ០៣ជើង ស្មើនឹង៤១៣នាក់ ភ្ញៀវជាតិ ០២នាក់

  • ជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល មកកាន់ខេត្ដសៀមរាប ចាប់ផ្ដើមជាផ្លូវការឡើងវិញ
    ទេសចរណ៍
    December 27, 2024 Khmernote

    ដូចអ្វីដែលបានគ្រោងទុក កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤​ ក្រុមហ៊ុន​​អាកាសចរណ៍ Asiana Airlines របស់​ប្រទេស​កូរ៉េខាងត្បូង បានចាប់ផ្តើមហោះហើរត្រង់ចេញពីអាកាស​យានដ្ឋាន​អន្ដរជាតិ អ៊ីឈុន នៃទីក្រុងសេអ៊ូល មកកាន់អាកាស​យានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ នៃខេត្ដសៀមរាប ។ នេះជាការបានចាប់ផ្តើមដំណើរការជើងហោះហើរ​របស់ខ្លួនឡើងវិញ បន្ទាប់អាក់ខានដោយសារពីវិបត្ដិជំងឺកូវីដ-១៩។ មន្ត្រីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា Asiana Airlines បានចាប់ផ្តើមហោះឡើងវិញ ដោយហោះ​ត្រង់ចេញពីទី​ក្រុងសេអ៊ូល មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ក្នុងមួយថ្ងៃមួយជើងជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ខាងមុខ។ជើងហោះហើរលើកដំបូង​​នេះបាន​ដំណើរការជោគជ័យ និងបន្ដកិច្ចព្រមព្រៀងជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលបន្ថែមទៀត។ Asiana Airlines ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំទី២ របស់កូរ៉េ

  • សញ្ញាល្អ! កម្ពុជា-ចិន ឯកភាពគ្នាបង្កើតក្រុមការងារអនុវត្តអនុស្សរណៈលើការនាំភ្ញៀវលំដាប់ VIP ជាលើកដំបូងតាម Chartered Flight ក្នុងឆ្នាំ២០២៥ មកកាន់កម្ពុជា
    ទេសចរណ៍
    December 25, 2024 Khmernote

    យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកម្មវិធី “Fostering Tourism Growth and Cultural Exchange between China and Cambodia” តំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន, របស់ក្រសួងទេសចរណ៍ នាពេលថ្មីនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជួបពិភាក្សាកម្រិតខ្ពស់ ជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលអញ្ជើញមកពីគណៈមជ្ឈិមបក្សរដ្ឋធានីប៉េកាំងផ្ទាល់

  • កម្ពុជា រំពឹងថានឹងទទួលបានភ្ញៀវទេសចរសិង្ហបុរីបន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខនេះ
    ទេសចរណ៍
    November 19, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម អ៉ិត វិជិត នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាបានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅទីស្នាក់ការសមាគមជាតិទីភ្នាក់ងារទេសចរណ៍នៃប្រទេសសិង្ហបុរី (NATAS)។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីចូលរួមពិភាក្សា និងស្វែងយល់ពីលទ្ធភាពក្នុងការសហការផ្សព្វផ្សាយ កម្ពុជា ជាគោលដៅឈានមុខសម្រាប់ទេសចរសិង្ហបុរី តាមរយៈការរៀបចំដំណើរកម្សាន្ត ផ្លាស់ប្ដូរបទពិសោធន៍ និងភាពជាដៃគូជាមួយទីភ្នាក់ងារទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសសិង្ហបុរី។ NATAS បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក.ផ.ផ. ដើម្បីបង្ហាញពីសក្តានុពលទាក់ទាញដ៏សំខាន់សម្រាប់កំណើនភ្ញៀវទេសចរសិង្ហបុរីមកទស្សនាកម្ពុជា។ តាមមរយៈ កិច្ចខិតខំប្រឹងប្រែងរបស់ក.ផ.ផ. កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរសិង្ហបុរីបន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខនេះ ដែលនេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក.ផ.ផ. និងNATAS.។ គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលភ្ញៀវទេសចរសិង្ហបុរីប្រមាណ ៣១,១៧៦នាក់។ កិច្ចប្រជុំនេះទទួលបានលទ្ធផល និងផ្លែផ្កាគួរជាទីមោទនៈ