គំនិតអប់រំ
  • ឡូយណាស់! សំរាមប្លាស្ទិកមួយចំនួននៃសំរាមដែលបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត ៤០០តោន កំពុងត្រូវបានកែច្នៃទៅជាថូផ្កា ខ្លះបំលែងជាថាមពល និងស៊ីម៉ង់
    គំនិតអប់រំ
    March 10, 2023 Khmernote

    សំរាម បានក្លាយជាប្រធានបទក្ដៅ នៅក្នុងពេលបច្ចុប្បន្ននេះ ខណៈពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងរួមគ្នាគិតគូរពីបញ្ហាអាកាសធាតុ និងងាកមកចាប់អារម្មណ៍លើការថែរក្សាបរិស្ថាន។ ជាមួយគ្នានេះដែរ​សំរាមភាគច្រើន អាចកែច្នៃមកជាសម្ភារប្រើប្រាស់បានច្រើនយ៉ាង តួយ៉ាងយោងតាមគេហទំព័រអង្គការមួយឈ្មោះថា អង្គការទន្លេ សមុទ្រ (River Ocean Cleanup) បានឱ្យដឹងថា សំរាមពីទន្លេ កំពុងត្រូវបានច្នៃចេញជាថូផ្កាដ៏ស្រស់ស្អាត។ តាមគេហទំព័រខាងលើ សំរាមប្លាស្ទិកមួយចំនួននៃសំរាមបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត ៤០០តោន ត្រូវបាននឹងកំពុងកែច្នៃប្រើប្រាស់ឡើងវិញ និងយកទៅកម្ទេច បំលែងជាថាមពល និងផេះ ទាំងអស់ក្លាយជាសុីម៉ង់ដ៍៕

  • របៀបរបបជនជាតិជប៉ុនទាំង ១៣ ចំណុច ដែលខុសឆ្ងាយខ្លាំងពីពិភពលោកខាងក្រៅ
    គំនិតអប់រំ
    January 12, 2023 Khmernote

    ១. មិនលាបពណ៌សក់៖ ប៉ុន្មានឆ្នាំមុនប្រជាជនជប៉ុនក៏ដូចជាអ្នកដទៃនៅលើពិភពលោកដែរ ពួកគេលេងពណ៌សក់ជាធម្មតា។ ប៉ុន្តែសព្វថ្ងៃនេះពណ៌ខ្មៅពីធម្មជាតិត្រូវបានគេចាត់ទុកថាជា Trendy (ទាន់សម័យ) លើកលែងតែហ្វេន Anime ប៉ុណ្ណោះ ដែលពួកគេនៅតែលាបពណ៌លេងម៉ូតសក់។ ២. ជនជាតិជប៉ុនមិនហៅមិត្តភក្តិទៅលេងផ្ទះនោះទេ៖ ការហៅមិត្តជិតស្និទ្ធទៅលេងផ្ទះអាចនិយាយបានថា ជារឿងដែលចម្លែកសម្រាប់ជនជាតិជប៉ុន។ ពួកគេច្រើនតែណាត់ជួបមិត្តភក្ដិនៅខាងក្រៅ ហើយពួកគេក៏មិនអញ្ជើញនរណាម្នាក់ដោយគ្មានហេតុផលច្បាស់លាស់នោះដែរ។ ៣. មិនដើរបណ្ដើរហូបបណ្ដើរនោះទេ៖ ជប៉ុនគោរពអាហារខ្លាំងណាស់ ហើយដំណើរការនៃការហូបអាហារ គឺជារឿងពិសិដ្ឋនៅទីនោះ។ ការហូបអាហារនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈក៏ជារឿងមិនសមរម្យផងដែរ ប៉ុន្តែវាមិនអីនោះទេ ប្រសិនបើអ្នកធ្វើដំណើរផ្លូវវែងឆ្ងាយ។ ៤. ស៊ីហ្លេនៅពេលផ្លូវកំពុងស្ទះជាសញ្ញានៃភាពឈ្លើយ៖ ទោះបីជាផ្លូវកកស្ទះប៉ុណ្ណាក៏ដោយ ក៏អ្នកនឹងមិនឮជនជាតិជប៉ុនណាមួយស៊ីហ្លេផ្ដេសផ្ដាស់នោះដែរ។ ពួកគេមានភាពគួរសម និងមិនចង់រំខានអ្នកដទៃនៅលើផ្លូវនោះទេ។ មិនដូចប្រទេសផ្សេងៗដែលឱ្យតែមានផ្លូវស្ទះ ពួកគេធ្វើការស៊ីផ្លេដើម្បីរំសាយភាពមួម៉ៅពេញផ្លូវ។ ៥.

  • កំហុសរឿងលុយចំនួន ៤ ដែលត្រូវជៀសវាងដាច់ខាត ប្រសិនបើអ្នកចង់រួចផុតពីវិបត្តិសេដ្ឋកិច្ច
    គំនិតអប់រំ
    June 21, 2022 Khmernote

    ជាការពិតណាស់នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចកើតឡើង មនុស្សភាគច្រើននឹងភ័យស្លន់ស្លោរ ភ័យខ្លាច និងថប់បារម្ភ រហូតបង្កើតនូវកំហុសក្នុងការចាយវាយ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះហើយយើងត្រូវផ្លាស់ប្ដូរពីរឿងទាំងនោះ មកចេះរៀបចំផែនការសម្រាប់ខ្លួនឯង និងរបៀបគ្រប់គ្រងស្ថានការណ៍ ក៏ដូចជាហិរញ្ញវត្ថុ ដោយសារព័ត៌មាន Businessinsider បានបង្ហាញនូវកំហុសចំនួន ៤ ដែលយើងគ្រប់គ្នាគួរជៀសវាង ប្រសិនបើយើងចង់រួចផុតពីវិបត្តិសេដ្ឋកិច្ច៖ ១.លក់ភាគហ៊ុនចេញពីទីផ្សារ៖ ជាទូទៅអ្នកដែលវិនិយោគលើភាគហ៊ុន ភាគច្រើនតែងលក់ភាគហ៊ុនចេញនៅពេលដែលមានវិបត្តិសេដ្ឋកិច្ច ដើម្បីបានជាសាច់ប្រាក់យកមកទុកវិញ។ ប៉ុន្តែ​លោក Brendan Sheehan​ អ្នករៀបចំផែនការហិរញ្ញវត្ថុ បាននិយាយថា ការធ្វើបែបនេះ មិនប្រាកដថាយើងធ្វើត្រូវរហូតនោះទេ។ ជាក់ស្ដែងអ្នកវិនិយោគនោះ នឹង លក់ភាគហ៊ុនចេញនៅពេលវាឡើងថ្លៃដល់កំពូល ហើយទិញវិញនៅពេលវាចុះថោក ប៉ុន្តែតើពួកគេដឹងច្បាស់ទេថាតើពេលណាភាគហ៊ុនចុះថោក ហើយពួកគេប៉ាន់ស្មានដឹងទេថា ពួកគេអាចទិញភាគហ៊ុនមកវិញទាន់មុនពេលវាងើបឡើងឬទេ?

  • Parween Mander ធ្លាប់ជានារីអ្នកក្រីក្រ បង្ហើបក្បួនសន្សំប្រាក់បាន ១៥ម៉ឺនដុល្លារ ប្រើពេល ៥ឆ្នាំ បានជោគជ័យហើយមិនឱ្យមានអារម្មណ៍ថាបង្អត់ខ្លួនឯង
    គំនិតអប់រំ
    June 13, 2022 Khmernote

    ក្នុងពេលបច្ចុប្បន្ននេះ សង្កេតឃើញថាមនុស្សភាគច្រើនមានបញ្ហាពិបាកក្នុងការសន្សំប្រាក់ ហើយបញ្ហានេះទៀតសោតអាចបណ្ដាលមកពីកត្តាជាច្រើនដូចជា តម្រូវការចំណាយ, កំហុសក្នុងការចាយវាយ និងការរៀបចំផែនការហិរញ្ញវត្ថុមិនបានត្រឹមត្រូវជាដើម។ យ៉ាងណាមិញយោងតាមសារព័ត៌មាន cnbc បានបង្ហាញពីរបៀបក្នុងការសន្សំលុយរបស់នារីម្នាក់ ប្រើពេលតែ ៥ឆ្នាំ អាចសន្សំប្រាក់បានដល់ទៅ ១៥ម៉ឺនដុល្លារ។ Parween Mander ជាក្មេងស្រីធំធាត់ឡើងក្នុងគ្រួសារជាជនអន្តោប្រវេសន៍ ហើយខ្វះខាតខ្លាំង ដោយឳពុកម្ដាយរបស់នាងត្រូវធ្វើការជាច្រើនម៉ោងដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។ ប្រាក់មួយកាក់មួយសេន ដែលរកបានគឺទុកតែចំណាយលើតម្រូវការចាំបាច់ប៉ុណ្ណោះ ជីវិតគ្រួសាររបស់នាងមិនដែលស្គាល់ទេ ការធ្វើដំណើរកម្សាន្ត ឬ ក៏អារម្មណ៍ចង់ទិញអ្វីដែលខ្លួនស្រលាញ់ លើសពីនេះនៅអាយុ ១៦ឆ្នាំ នាងប៊ិះនឹងអស់ផ្ទះរស់នៅទៀត ដោយសារជីវភាពខ្វះខាតខ្លាំង។ ដោយទទួលបានបទពិសោធដ៏ឈឺចាប់ Parween បានតាំងចិត្តសន្សំលុយ និងរៀនសូត្រពីបទពិសោធន៍ដែលបានជួបដោយខ្លួនឯង ហើយប្តេជ្ញានៅពេលនោះថា ការខ្វះខាតលុយនឹងមិនកំណត់ជម្រើស

  • ចង់ផ្លាស់ប្តូរពិភពលោក? មហាសេដ្ឋី Bill Gates ប្រាប់ឱ្យយុវជនជំនាន់ក្រោយត្រូវធ្វើរឿង ២នេះ
    គំនិតអប់រំ
    May 23, 2022 Khmernote

    លោក Bill Gates ត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតនៅក្នុងពិភពលោក ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនតែប៉ុណ្ណោះគាត់ក៏ជាសប្បុរសជនដ៏ល្បីល្បាញម្នាក់ដែលតែងតែបរិច្ចាគដល់ស្ថាប័នសប្បុរសធម៌មួយចំនួន។ ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយទាំងនេះ លោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងការនិយាយពីគ្រោះមហន្តរាយនានា និងដំបូន្មានអប់រំទៅដល់មនុស្សជុំវិញពិភពលោក។ យ៉ាងណាមិញនៅក្នុងវគ្គ Reddit “Ask Me Anything” លើកទី១០ កាលពីថ្ងៃព្រហស្បតិ៍ ថ្មីៗនេះ លោក Bill Gates ត្រូវបានគេសួរថា តើគាត់នឹងផ្ដល់ដំបូន្មានអ្វីខ្លះ ដល់យុវជនជំនាន់ក្រោយ ដែលចង់ក្លាយជាអ្នកមានឥទ្ធិពលនៅលើពិភពលោក? ជាការឆ្លើយតប មហាសេដ្ឋីលំដាប់ទី៤ លើពិភពលោករូបនេះ បានប្រាប់ឱ្យយុវជនវ័យក្មេងធ្វើរឿងធំៗចំនួន ២ ក្នុងនោះទី១ គឺអានសៀវភៅអោយបានច្រើន

  • ធ្វើការរាប់ឆ្នាំមិនសល់លុយ តោះមកដឹង ៤ ស្នៀតនៃការសន្សំលុយដ៏ល្អបំផុតពីមហាសេដ្ឋី Mark Cuban ដែលយើងគួរអនុវត្ត
    គំនិតអប់រំ
    May 17, 2022 Khmernote

    ប្រសិនបើអ្នកចង់បានដំបូន្មានហិរញ្ញវត្ថុផ្ទាល់ខ្លួនពីអ្នកណាម្នាក់ មហាសេដ្ឋី Mark Cuban អាចជាគំរូមួយដ៏ល្អ។ លោក Mark Cuban គឺ ជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី Shark Tank និងម្ចាស់ក្រុមហ៊ុន Dallas Mavericks បានលក់ក្រុមហ៊ុន startup របស់ខ្លួនទៅឲ្យក្រុមហ៊ុន CompuServe ក្នុងឆ្នាំ១៩៩០ ក្នុងតម្លៃ ៦លានដុល្លារ បន្ទាប់មកគាត់បានលក់​អាជីវកម្មទី២ របស់គាត់ទៅឲ្យក្រុមហ៊ុន Yahoo ក្នុងតំលៃ ៥.៩ លានដុល្លារក្នុងឆ្នាំ ១៩៩៩។ ចាប់តាំងពីពេលនោះមក គាត់បានបង្កើត និងទិញអាជីវកម្មជាច្រើន ហើយបានវិនិយោគនៅក្នុងក្រុមហ៊ុនជាច្រើនទៀតផងដែរ។ យ៉ាងណាមិញខាងក្រោមនេះជាដំបូន្មានចំនួន

  • មហាសេដ្ឋីកាណាដា៖ « កុំចំណាយលុយលើរឿងអស់ទាំងនេះ ប្រសិនបើអ្នកមានបំណុលជាប់​ខ្លួន ព្រោះការសងបំណុលជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ »
    គំនិតអប់រំ
    April 19, 2022 Khmernote

    មហាសេដ្ឋីកាណាដាដែល​ជោគជ័យផ្នែកហិរញ្ញវត្ថុមួយរូបបាននិយាយថា៖ « កុំចំណាយលុយលើភេសជ្ជៈថ្លៃៗដូចជាកាហ្វេ ប្រសិនបើអ្នកជាប់បំណុលក្នុង​ខ្លួន » ហើយនេះគឺជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ លោក Kevin O’Leary ជាមហាសេដ្ឋីសញ្ជាតិកាណាដា ដែលគ្រប់គ្រងជំនួញផ្ទាល់ខ្លួនផង ជាអ្នកនិពន្ធ អ្នកផលិតកម្មវិធីលើទូរទស្សន៍ផង ហើយក៏ជាអ្នកនយោបាយមួយរូបដែរ។ ជុំវិញការលើកឡើងរបស់ខ្លួនលោក Kevin O’Leary បានពន្យល់ថា ប្រសិនបើអ្នកជាប់បំណុលកម្ចីសិក្សា អ្នកមានបំណុលជាប់ខ្លួន ឬ អ្នកមានគោលដៅក្នុងការទិញរបស់ ឬ ធ្វើរឿងសំខាន់ផ្សេងៗដូចជា ទិញផ្ទះ ជាដើមនោះ អ្នកត្រូវសងបំណុល ឬ ទូទាត់សម្រាប់អ្វីដែលអ្នកចង់បានជាមុនសិន។ អ្នកត្រូវសងបំណុលមុនពេលអ្នកចំណាយ ៤ដុល្លារ លើកាហ្វេមួយកែវ ហេតុអ្វីបានជាអ្នកមិនធ្វើដូច្នេះ? លោក

  • ដំបូន្មានហិរញ្ញវត្ថុពីមហាសេដ្ឋីហុងកុង Li Ka-Shing៖ ប្រើពេលតែ ៥ឆ្នាំ ទិញបានទាំងផ្ទះ និងឡាន
    គំនិតអប់រំ
    April 8, 2022 Khmernote

    លោក លី កាងស៊ីង គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី១ នៅហុងកុង នេះបើយោងតាមទស្សនាវដ្ដី Forbes។ មហាសេដ្ឋីរូបនេះ កើតនៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ដូច្នេះគាត់ត្រូវបានបង្ខំចិត្តបោះបង់ការសិក្សាទាំងវ័យក្មេង ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពីក្មេងប្រុសក្រីក្រ រហូតក្លាយជាមហាសេដ្ឋីកាន់កាប់ជំនួញខ្ទង់លានដុល្លារ លោក លី បានណែនាំផែនការគ្រប់គ្រងប្រាក់ចំណូល ៥ យ៉ាងដែលយើងទាំងអស់គ្នាគួររៀនតាម៖ ១.៣០% សម្រាប់ចំណាយក្នុងការរស់នៅ៖ ការចំណាយក្នុងការរស់នៅប្រចាំថ្ងៃគឺ ជារឿងសំខាន់ ដូច្នេះអ្នកគួរដក ៣០% នៃប្រាក់ចំណូលរបស់អ្នកសម្រាប់អាហារ បីពេលក្នុងមួយថ្ងៃទៅតាមសមត្ថភាពដែលអ្នកមាន ជៀសវាងការទទួលទានអាហារនៅហាងទំនើបៗ កាត់បន្ថយការចាយលុយខ្ជះខ្ចាយលើភេសជ្ជៈនាពេលព្រឹក។ ពេលអ្នកនៅក្មេង អ្នកនៅតែរឹងមាំ និងសម្របខ្លួនបាន – រាងកាយរបស់អ្នកមិនរងទុក្ខច្រើនពេកជាមួយនឹងរបបឡើយ។

  • មានន័យណាស់!  CEO ក្រុមហ៊ុន Nike សុខចិត្តទម្លាយប្រវត្តិធ្លាប់ជាប់ពន្ធនាគារអស់ជាច្រើនទសវត្ស ព្រោះចង់បង្ហាញពីរឿងមួយនេះកែប្រែការយល់ឃើញរបស់មនុស្សគ្រប់គ្នា
    គំនិតអប់រំ បុគ្គលជោគជ័យ
    April 1, 2022 Khmernote

    ជាការពិតណាស់ នៅពេលអ្នកដែលធ្លាប់ជាប់ពន្ធនាគារ តែងត្រូវគេចាត់ទុកថាជាមនុស្សមានប្រវត្តិមិនល្អ ហើយពេលចេញពីការឃុំឃាំងក៏ត្រូវបានគេរើសអើស ដោយសារប្រវត្តិដ៏ខ្មៅងងឹត។ យ៉ាងណាមិញថ្ងៃនេះ សុំលើកយករឿងរ៉ាវរបស់បុរសមួយ​រូប ដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនឆ្នាំ ប៉ុន្តែគាត់ជំនះ និងតស៊ូ នឹងការរើសអើងហើយខិតខំរហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនដ៏ធំមួយ ហើយបានក្លាយជាអ្នកតស៊ូមតិ ដើម្បីទាមទារកុំឱ្យរើសអើងអ្នកធ្លាប់ជាប់ពន្ធនាគារ ហើយផ្ដល់ឱកាសឱ្យពួកគេជាថ្មីម្ដងទៀត។ លោក Larry Miller សព្វថ្ងៃគឺជានាយកប្រតិបត្តិក្រុមហ៊ុន Nike’s Jordan Brand ដោយគាត់បានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការឡើងដំណែង និងបង្កើនក្រេឌីតរបស់គាត់នៅក្រុមហ៊ុនដូចជា៖ Campbell Soup, Kraft Foods និង NBA’s Portland Trail Blazers ។ បើយោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ

  • ចិត្តបុណ្យមែន! អ្នកជំនួញនៅទីក្រុង Chicago ម្នាក់ ហ៊ានដកលុយផ្ទាល់ខ្លួន ១លានដុល្លារ ដើម្បីទិញប្រេងសាំងចែកពលរដ្ឋក្នុងទីក្រុងឥតគិតថ្លៃ
    គំនិតអប់រំ
    March 28, 2022 Khmernote

    នៅពេលដែលតម្លៃប្រេងសាំងបានឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងសហរដ្ឋអាមេរិក ប្រជាជនជាច្រើនកំពុងត្រូវបានបង្ខំឱ្យកាត់បន្ថយផ្នែកហិរញ្ញវត្ថុ។ ក្នុងស្ថានភាពបែបនេះ អ្នកជំនួញដែលរស់នៅក្រុង Chicago កំពុងព្យាយាមសម្រាលបន្ទុកដល់អ្នកដែលកំពុងជួបប្រទះ ដោយបានផ្ដល់ប្រេងសាំងឥតគិតថ្លៃក្នុងតម្លៃ ១លានដុល្លារ ដល់អ្នកដែលខ្វះខាត។ លោក Willie Wilson បាននិយាយថា៖ “នៅរុស្ស៊ីក៏មានអ្នកមានទ្រព្យ នៅអ៊ុយក្រែនក៏មានអ្នកមានទ្រព្យដែរ តែស្អែកឡើងពួកគេ ក៏ត្រូវតម្រង់ជួររង់ចាំដើម្បីទិញទំនិញ ឬ ធ្វើរឿងផ្សេងៗដែរ ដូច្នេះទ្រព្យមិនស្ថិតស្ថេរទេ ក្នុងស្ថានភាពដ៏លំបាក។ ហើយនេះ ជាអាមេរិក នេះជាទីក្រុង Chicago និងជាទីកន្លែងកំណើតខ្ញុំ ហើយជាអ្នកជិតខាងខ្ញុំ អ៊ីចឹង​បើ​យើង​មាន​លុយ​ យើងគួរជួយ និងចែករំលែកដល់ពួកគេ”។ ជាក់ស្ដែងដំបូងឡើយ លោក Wilson បានបរិច្ចាគឥន្ទនៈឥតគិតថ្លៃចំនួន