ផ្សារទំនើប អ៉ីអន ប្រកាសផ្អាកអាប់ត្រលប់ទៅវិញនូវក្រដាសប្រាក់ ១ដុល្លារ ៥ ដុល្លារ និង១០ដុល្លារ មកជាប្រាក់រៀលវិញចាប់ពីខែក្រោយនេះទៅ
អាជីវកម្ម July 30, 2020 Chan Sreyny

ផ្សារទំនើប អ៉ីអន កាលពីពេលថ្មីៗនេះបានប្រកាសជូនដំណឹងដល់អតិថិជនថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ផ្សារទំនើបនឹងផ្អាកការផ្គត់ផ្គង់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ ១ដុល្លារ ៥ដុល្លារ និង ១០ដុល្លារ សម្រាប់ប្រាក់អាប់ត្រលប់ ហើយរាល់ប្រាក់អាប់នឹងប្រើប្រាស់ជាប្រាក់រៀល (៛) វិញ។

ជាមួយគ្នានេះខាងផ្សារលក់រាយរបស់ជប៉ុនមួយនេះ ក៏បានបញ្ជាក់ផងដែរថា ខាងផ្សារក៏នៅតែបន្តទទួលក្រដាសប្រាក់ដុល្លារពីអតិថិជនសម្រាប់ការជាវទំនិញ រហូតដល់មានការជូនដំណឹងជាថ្មី។ គួរឲ្យដឹងផងដែរថា ការផ្លាស់ប្ដូរររបស់ផ្សារទំនើប អ៉ីអន នេះ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចុះលេខ ធ១៣-០២០-០០៤៕

អត្ថបទ៖ លីនី