ឥណ្ឌូណេស៊ីត្រៀមថវិកាប្រមាណ​ ៦ លានដុល្លារ សម្រាប់ការពារប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសក្នុងកំឡុងពេលមានវីរុសកូរ៉ូណាកំពុងរាតត្បាត
សេដ្ឋកិច្ច April 9, 2020 Chan Sreyny

ក្រសួងការបរទេសឥណ្ឌូណេស៊ីនឹងត្រៀមថវិកា ១០០ ពាន់លានរូពី (ប្រមាណ ៦.១ លានដុល្លារ) ពីថវិការបស់ខ្លួនសម្រាប់ឆ្នាំ២០២០ សម្រាប់ការពារប្រជាជនឥណ្ឌូណេស៊ីដែលរស់នៅក្រៅប្រទេសក្នុងកំឡុងពេលមានវីរុសកូរ៉ូណាកំពុងរាតត្បាត។ ជាមួយគ្នានេះដែរ សំណើរបស់ក្រសួងក្នុងការផ្លាស់ប្តូរថវិការបស់ខ្លួនចំនួន ៨.៦ ទ្រីលានរូពីនេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្រ្តកាលពីថ្ងៃទី៧ ខែមេសា។

ទន្ទឹមនឹងនេះ ថវិកាដែលត្រូវបានបែងចែកនឹងត្រូវប្រើដើម្បីបំពេញសេចក្តីត្រូវការរបស់បេសកម្មឥណ្ឌូណេស៊ីប្រមាណ ៤៩ នៅក្រៅប្រទេសនិងដើម្បីធានាសុខុមាលភាព នៃពលរដ្ឋឥណ្ឌូនេស៊ីដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ យ៉ាងណាមិញគិតត្រឹមថ្ងៃទី៧ ខែមេសាក្រសួងបានកត់ត្រាថាប្រជាជនឥណ្ឌូនេស៊ីចំនួន ៣០២ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ-១៩ នៅបរទេសដោយក្នុងនោះមនុស្ស ៨ នាក់បានស្លាប់ និងចំនួន ៣៧ នាក់បានជាសះស្បើយពីជំងឺនេះ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី​