រដ្ឋាភិបាលថៃ សម្រេចបង្កើនរយៈពេលក្នុងការផ្ដល់ប្រាក់ប្រចាំខែសម្រាប់កម្មករក្រៅផ្លូវការពី ៣ខែ ទៅ ៦ខែវិញ​ ក្នុងអំឡុងពេលមានវិបត្តិនេះ
សេដ្ឋកិច្ច April 8, 2020 Chan Sreyny

រដ្ឋាភិបាលថៃកំពុងបង្កើនចំនួនទ្វេដងនៃរយៈពេលក្នុងការផ្ដល់ប្រាក់ប្រចាំខែសម្រាប់កម្មករក្រៅផ្លូវការ ពី ៣ខែ ទៅ ៦ខែ ពោលគឺកម្មករក្រៅផ្លូវការនឹងទទួលបានការផ្ដល់ប្រាក់បន្ថែមរយៈពេល ៣ខែថែមទៀត បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសផែនការកាលពីលើកមុនថា នឹងផ្តល់សាច់ប្រាក់ដល់ប្រជាជន ៣ លាននាក់ក្នុងរយៈពេល ៣ ខែ។

យោងតាមសារព័ត៌មាពីប្រទេសថៃបានឲ្យដឹងថា រដ្ឋាភិបាលមានបំណងផ្តល់ជាសាច់ប្រាក់ ៥,០០០ បាតក្នុងមួយខែដល់ប្រជាជនថៃ ៩ លាននាក់ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ខែកញ្ញា។ ការផ្ដល់នេះ គឺក្នុងគោលបំណងទូទាត់នូវផលប៉ះពាល់នៃការបិទអាជីវកម្ម និងភាពអត់ការងារដ៏ច្រើនលើសលប់ដោយសារតែរដ្ឋបានប្រកាសអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស Covid-19 ។

យ៉ាងណាមិញរហូតមកដល់ពេលនេះប្រជាជនថៃជាង ២៤ លាននាក់បានចុះឈ្មោះសម្រាប់ការចែកជូនតាមរយៈគេហទំព័ររបស់រដ្ឋាភិបាល ហើយក្រសួងហិរញ្ញវត្ថុកំពុងស្ថិតក្នុងដំណើរការត្រួតពិនិត្យចំពោះអ្នកដែលអាចមានសិទ្ធិទទួលបាន។ ខណៈដែលវិធានការណ៍ផ្តល់ជំនួយសង្គ្រោះបន្ទាន់នេះ គឺសម្រាប់តែប្រជាជនដែលធ្វើការងារឯករាជ្យ ដូចជាអ្នកដែលប្រកបរបរដោយខ្លួនេង ឬជាកម្មករនៅក្នុង “ វិស័យក្រៅផ្លូវការ” ដូចជាអ្នករត់ម៉ូតូឌុប និងអ្នករត់កាត់ស៊ីជាដើម៕

ប្រភព៖ thethaiger
អត្ថបទ៖ លីនី