សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមីក្រូហិរញ្ញវត្ថុ និងធនាគារ ពន្យាពេលសង ឬមិនយកការប្រាក់ ចំពោះកម្មករ ដែលត្រូវព្យួរការងារអំឡុងពេលនេះ
សេដ្ឋកិច្ច March 9, 2020 Khmernote

ខេត្តពោធិ៍សាត់៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការស្នើដល់ មីក្រូហិរញ្ញវត្ថុ និងធនាគារ សុំឲ្យមានការលើកលែងពន្យាពេលសង ឬក៏មិនយកការប្រាក់ ចំពោះកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារក្នុងអំឡុងពេលនេះ។ សម្តេចក៏បានបញ្ជាក់ផងដែរថា កម្មករ-កម្មការិនីដែលទទួលរងផលប៉ះពាល់មានមិនដល់២ម៉ឺននាក់នោះទេ ហើយក្នុងចំណោមចំនួនមិនដល់២ម៉ឺននាក់នេះ យើងអាចថា៥០%ជាប់ធនាគារ ដោយសារតែគ្នាត្រូវខ្ចីលុយគេមុនធ្វើផ្ទះ ធ្វើនេះ ធ្វើនោះ៕

អត្ថបទ៖ សេម