មហាសេដ្ឋី Warren Buffett៖ « ការថែរក្សាចិត្តគំនិត និងរូបកាយ ពិបាកជាងការថែរក្សាអាជីវកម្មដែលល្អបំផុតទៅទៀត »
បុគ្គលជោគជ័យ February 15, 2020 Chan Sreyny

លោក Warren Buffett ធ្លាប់បានបង្រៀនសិស្សមួយក្រុមនូវមេរៀនដ៏មានតម្លៃបំផុតអំពីអាជីវកម្មនៃជីវិត និងរឿងពីរដែលយើងគ្រប់គ្នាមិនគួរធ្វេសប្រហែស។ ដោយគាត់បាននិយាយថា៖ « អ្នកមានចិត្តតែមួយ និងរូបកាយតែមួយ នៅក្នុងជិវិតនេះ ប៉ុន្តែប្រសិនបើអ្នកមិនថែរក្សាចិត្តគំនិត និងរាងកាយនោះទេ នោះវានឹងក្លាយជាបំណែកមួយដែលខូចខាតនៅរយៈពេល ៤០ ឆ្នាំក្រោយុ»។

ជាក់ស្ដែងអ្នកវិនិយោគធំបំផុតនៅលើពិភពលោករូបនេះ បានចាត់ទុកថា ការថែរក្សាចិត្តគំនិត និងរូបកាយ គឺជាអាជីវកម្មដែលពិបាកបំផុតមួយ ក្នុងកា​រក្សានូវលំនឹងឲ្យដើរទៅមុខក្នុងកម្រិតមួយដ៏ល្អប្រសើរបំផុត។ ដូច្នេះដើម្បីថែរក្សារបស់សំខាន់ពីរយ៉ាងនេះ នៅក្នុងជីវិតយើងគួរយកចិត្តទុកដាក់ រៀនអនុវត្តទំលាប់អនុវត្តប្រចាំថ្ងៃសម្រាប់ចិញ្ចឹមបីបាច់គំនិត និងរាងកាយ ដូចជា៖

១.អនុវត្តកាថែរក្សាខ្លួនឯង៖ ត្រង់ចំណុចនេះអ្នកត្រូវចាប់ផ្តើមស្វែងរកសកម្មភាពដែលនាំឲ្យអ្នកមានសន្តិភាព និងអំណរក្រៅពីការងារ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រស់ថ្លា និងពោរពេញដោយសមត្ថភាពក្នុងការបំពេញការងារ។ ជាក់ស្ដែងអ្នកអាចសួរខ្លួនឯងនៅសំណួរទាំងនេះ៖ តើអ្នកចូលចិត្តធ្វើអ្វី តែមិនទាន់បានធ្វើ? តើមានចំណង់ចំណូលចិត្តអ្វីខ្លះ ដែលត្រូវបានកប់ទុកអស់ជាច្រើនឆ្នាំ? ទោះបីជាអ្នកស្អប់ការធ្វើលំហាត់ប្រាណក៏ដោយ តើអ្នកអាចធ្វើលំហាត់ប្រាណបែបណាដែលរីករាយសម្រាប់រយៈពេល ១៥ នាទីក្នុងមួយថ្ងៃ?

២.សមាធិ៖ អត្ថប្រយោជន៍នៃការធ្វើសមាធិរួមមាន ការបន្ថយកម្រិតស្ត្រេសរបស់អ្នក ធ្វើឲ្យការផ្តោតអារម្មណ៍របស់អ្នកកាន់តែប្រសើរជាងមុន និងថែមទាំងបង្កើនភាពស៊ាំរបស់អ្នកផងដែរ។ ខណៈពេលដែលមនុស្សមួយចំនួនចំណាយពេល ១០-២០ នាទីអង្គុយនៅទីស្ងាត់ហើយស្តាប់ការដកដង្ហើមដែលផ្តោតអារម្មណ៍ តែវាមិនមែនជាវិធីរបស់អ្នកនោះទេ ដោយអ្នកគ្រាន់តែប្រើពេលវេលានេះជារៀងរាល់ថ្ងៃដើម្បីបណ្ដុះបណ្ដាលសន្តិភាពផ្លូវចិត្ត និងធ្វើឲ្យខ្លួនអ្នកមានសតិអារម្មណ៍ និងផ្លូវចិត្តឡើងវិញទោះបីក្នុងស្ថានភាពណាក៏ដោយដែលល្អបំផុតសម្រាប់អ្នក។

៣. ឆ្លៀតពេលសម្រាកជាប្រចាំថ្ងៃ៖ ទោះបីជារាងកាយរបស់អ្នកមាំមួន ឬ មានសុខភាពល្អយ៉ាងណាក៏ដោយ ក៏វាត្រូវការពេលសម្រាកដើម្បីឲ្យវាស្ដារធនធានខាងក្នុងខ្លួនរបស់អ្នក។ ការចំណាយពេលដើម្បីសម្រាកពីរយៈពេល ៦០ ទៅ ៩០ នាទីនឹងជួយឲ្យកាន់តែមានផលិតភាព កាន់តែផ្តោតអារម្មណ៍លើការងារបានល្អជាងមុន ដូចច្នេះហើយទើបនៅតាមបណ្ដាក្រុមហ៊ុននានា កំពុងផ្ដល់នូវពេលវេលាសម្រាកសម្រាប់នយោជិតរបស់ពួកគេបន្ទាប់ពីអាហារថ្ងៃត្រង់ផងដែរ។

៤. គេងឲ្យបានច្រើន៖ លោក Elon Musk ត្រូវបានគេស្គាល់ថាជាមនុស្សវក់នឹងការងារ ដែលមិនសូវមានពេលគេងគ្រប់គ្រាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយការស្រាវជ្រាវដែលបានរកឃើញថាបន្ទាប់ពីរយៈពេល ១៧-១៩ ម៉ោងដោយមិនបានគេង, ខួរក្បាលរបស់យើងមានកម្រិតនៃការថយចុះការយល់ដឹង ស្មើនឹងកម្រិតជាតិអាល់កុលក្នុងឈាម ០.០៥% ដែលស្ថិតនៅក្រោមកំរិតនៃការស្រវឹង ដូច្នេះប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ខួរក្បាលរបស់អ្នកនឹងរងផលប៉ះពាល់ជាច្រើន៕

អត្ថបទ៖ លីនី