ក្រុមហ៊ុនលក់រាយធំជាងគេរបស់ប្រទេសអង់គ្លេស Tesco-Lotus បានបង្ហាញសញ្ញាចាកចេញពីប្រទេសថៃ និងម៉ាឡេស៊ី ដោយចាប់ផ្ដើមពិនិត្យឡើងវិញនូវអាជីវកម្មដែលនៅសេសសល់របស់ខ្លួន ដែលត្រូវបានគេបង្ហើបថាការចាកចេញនេះអាចបណ្ដាលមកពីប្រតិបត្តិការលក់នៃក្រុមហ៊ុន។ ខណៈដែលក្រុមហ៊ុន Tesco បានចំណាយពេល ៥ ឆ្នាំក្នុងផែនការស្ដារការផ្ដោតអារម្មណ៍របស់ចក្រភពអង់គ្លេសដែលបានដាក់ចេញដោយនាយកប្រតិបត្តិលោក Dave Lewis បន្ទាប់ពីរឿងអាស្រូវគណនេយ្យមួយបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការធ្វើពាណិជ្ជកម្ម។
ជាមួយគ្នានេះដែរកាលពីខែតុលា នាយកប្រតិបត្តិរូបនេះបានប្រកាសពីការផ្លាស់ប្ដូររបស់ក្រុមហ៊ុន Tesco ហើយបាននិយាយថាគាត់នឹងចុះចេញពីតំណែងនៅរដូវក្តៅខាងមុខនេះ។ ដោយលោកមានប្រសាសន៍ថា៖ « បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីបរទេសមក ក្រុមហ៊ុន Tesco បានចាប់ផ្ដើមពិនិត្យឡើងវិញនូវជម្រើសយុទ្ធសាស្រ្តសម្រាប់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសថៃ និងប្រទេសម៉ាឡេស៊ី រួមទាំងការវាយតម្លៃលើការលក់អាជីវកម្មទាំងនេះដែលអាចកើតមានផងដែរ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Tesco ធ្វើពាណិជ្ជកម្មពីហាងចំនួន ១,៩៦៧ នៅប្រទេសថៃនិង ៧៤ នៅប្រទេសម៉ាឡេស៊ី ហើយក្នុងរយៈពេល ៦ខែដល់ថ្ងៃទី ២៤ ខែសីហា អាជីវកម្មបានបង្កើតការលក់ចំនួន ២,៦ ពាន់លានផោន (៣,៣ ពាន់លានដុល្លារ) ។ មានការកើនឡើង ១% ក្នុងអត្រាប្តូរប្រាក់ថេរ និងប្រាក់ចំណេញប្រតិបត្តិការ ១៧១ លានផោនកើនឡើង ៤២.៣%៕

អត្ថបទ៖ លីនី


