គិតត្រឹមរយៈពេល ១១ខែ នៃឆ្នាំ​នេះ អគ្គនាយដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានជាង ២ ពាន់លានដុល្លារអាមេរិកកើនឡើង ២៧.៧%
សេដ្ឋកិច្ច December 17, 2019 Chan Sreyny

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះអគ្គនាយដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដ កិច្ចប្រជុំនេះដែរត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារដោយមានការចូលរួមរបស់ពីមន្រ្តីគ្រប់ជាន់ថ្នាក់នៃសាខាពន្ធដារខេត្ត និងខ័ណ្ឌទាំងអស់។

ជាក់ស្ដែងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដា) មានចំនួន ៩០៩.៩២ ប៊ីលានរៀល ( ប្រមាណ ២២៧.៤៨ លានដុល្លារអាមេរិក) ស្មើនឹង ៩.៩៤% នៃផែនការប្រចាំឆ្នាំ។ ជាមួយគ្នានេះប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ មានកាកើនឡើងចំនួន ១៥៩.៩០ ប៊ីលានរៀល ៩ (ប្រមាណជា ៣៩.៩៨​ លានដុល្លារអាមេរិកអាមេរិក) ស្មើនឹង ២១.៣២%។

ដោយឡែកក្នុងរយៈពេល ១១ខែ នៃឆ្នាំនេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដា) មានចំនួន ១០,៥២៦,៦៨ ប៊ីលានរៀល (ប្រមាណ ២,៦៣១,៦៧ លានដុល្លារអាមេរិក) ស្មើនឹង ១១៥.០០% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៨ កើនឡើងចំនួន ២,២៨១,៨២ ប៊ីលានរៀល (ប្រមាណ ៥៧០,៤៦ លានដុល្លារអាមេរិក) ស្មើនឹង ២៧.៦៨%៕

អត្ថបទ៖លីនី