ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី៤ នៅអាស៊ីអាគ្នេយ៍និងទី ៥៤ លើពិភពលោកផ្នែកសុវត្ថិភាពចំណីអាហារដែលត្រូវបានបង្ហាញដោយសេដ្ឋវិទូពីតារាងសន្ទស្សន៍សន្តិសុខស្បៀងអាហារពិភពលោក។ ប្រទេសដែលនាំចេញអង្ករច្រើនជាងគេលើពិភពលោកនេះបានទទួលពិន្ទុសរុប ៦៤.៦ លើ ១០០ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១១៣។
បើប្រៀប្រធៀបជាមួយប្រទេសដែលជាដៃគូនៅអាស៊ីអាគ្នេយ៍វៀតណាម គឺនៅពីក្រោយប្រទេសិង្ហបុរី (លំដាប់ទី១) ម៉ាឡេស៊ី (លំដាប់ទី២៨) និងថៃ (លំដាប់ទី៥២)។ ខណៈពេលដែលនាំមុខឥណ្ឌូនេស៊ី (លំដាប់ទី ៦២) ហ្វីលីពីន (លំដាប់ទី៦៤) ម៉យ៉ាន់ម៉ា (លំដាប់ទី៧៧) កម្ពុជា (លំដាប់ទី៩០) និងឡាវ (លំដាប់ទី៩២) ក្នុងចំណាត់ថ្នាក់ទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថាវៀតណាមទទួលបានចំណាត់ថ្នាក់ទី៤ នៅអាស៊ីអាគ្នេយ៍នេះដោយសារតែការស្ទាបស្ទង់ទៅលើ ៨ ចំណុចដូចជា ការបង្កើនគុណភាពចំណីអាហារ ការទទួលបានហិរញ្ញប្បទានសម្រាប់កសិករ ការផ្លាស់ប្ដូរតម្លៃម្ហូបអាហារជាមធ្យមសមាមាត្រប្រជាជននៅក្រោមបន្ទាត់ភាពក្រីក្រក្នុងពិភពលោក សុវត្ថិភាពចំណីអាហារ ភាពប្រែប្រួលនៃផលិតផលកសិកម្ម សមត្ថភាពក្នុងការទាញយកទីផ្សារ និងការបាត់បង់ស្បៀង៕

អត្ថបទ៖ លីនី


