យោងតាមសារព័ត៌មាននៅប្រទេសថៃបានឲ្យដឹងថាម៉ាស្សាថៃបែបបុរាណ (Nuad Thai) ត្រូវបានអង្គកាយូណេស្កូសម្រេចចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកដ៏មានកិត្យានុភាពនៅថ្ងៃនេះបន្ទាប់ពីការស្នើសុំ។ គណៈកម្មាធិការយូណេស្កូបានយល់ព្រមចុះបញ្ជីក្បួនម៉ាស្សាថៃបែបុរាណរបស់ជនជាតិថៃភាគខាងជើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីយនៅឯកិច្ចប្រជុំរបស់ខ្លួននៅបូហ្គូតាប្រទេសកូឡុំប៊ីកាលពីថ្ងៃព្រហស្បតិ៍។
ការដាក់បញ្ចូលក្បនម៉ាស្សាបែបថៃនេះត្រូវបានគេចាត់ទុកថាចាជោគជ័យដ៏ធំមួយសម្រាប់ប្រជាជនថៃ និងព្រះរាជាណាចក្រថៃក្នុងការធ្វើឲ្យចំណេះដឹងក្នុងស្រុកមួយត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ ដោយលោកវេជ្ជបណ្ឌិត Pramote Satianrat អនុប្រធាននាយកដ្ឋានឱសថបុរាណនិងឱសថថៃ បានធ្វើការប្រកាសនៅវត្ត Phra Chetuphon Wimon Mangkhalaram ដែលត្រូវបានគេស្គាល់ជាទូទៅថាវត្តផូ និងជាមជ្ឈមណ្ឌលនៃការរៀនម៉ាស្សាថៃ ព្រមទាំងបានថ្លែងអំណរគុណដល់នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌របស់ក្រសួងវប្បធម៌ដែលបានបញ្ជូនម៉ាស្សាបែបថៃដល់យូណេស្កូដើម្បីពិចារណា៕



អត្ថបទ៖ លីនី


