សិង្ហបុរីឈរនៅលំដាប់កំពូល ២ឆ្នាំ ជាប់ៗគ្នា ជាប្រទេសដែលមានសុវត្ថិភាពផ្នែកចំណីអាហារបំផុតលើពិភពលោក
សេដ្ឋកិច្ច December 13, 2019 Chan Sreyny

ប្រទេសសិង្ហបុរីបានរក្សាតំណែងកំពូលរបស់ខ្លួននៅក្នុងពិភពលោកផ្នែកសុវត្ថិភាពចំណីអាហារ រយៈពេល ២ឆ្នាំជាប់ៗគ្នានៅក្នុងតារាងសុវត្ថិភាពចំណីអាហារពិភពលោក។ សិង្ហបុរីទទួលបានចំណាត់ថា្នក់នេះបន្ទាប់ពីការវាយតម្លៃទៅលើលទ្ធភាពដែលប្រជាជនទទួលបានចំណីអាហារ ដែលមានតម្លៃសមរម្យ និងមានគុណភាពដើម្បីបំពេញតំរូវការរូបត្ថម្ភរបស់ពួកគេ។

ក្នុងនោះផងដែរសិង្ហបុរី គឺជាប្រទេសតែមួយគត់ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៃតារាងនេះ ដោយទទួលបានពិន្ទុ ៨៧.៤ លើ ១០០ នាំមុខប្រទេសអៀរឡង់ក្នុងចំណាត់ថា្នក់ទី១ សហរដ្ឋអាមេរិកទី៣ និងស្វ៊ីសទី៤ ហើយហ្វាំងឡង់និងន័រវែសលំដាប់ទី៥ ។ គួរបញ្ជាក់ផងដែរថាជារៀងរាល់ឆ្នាំការចេញផ្សាយតារាងសុវត្ថិភាពចំណីអាហារពិភពលោក ត្រូវបានពិចារណាលើបញ្ហាស្នូលនៃលទ្ធភាពដែលអាចរកបាន គុណភាព និងសុវត្ថិភាពនៅទូទាំងប្រទេសចំនួន ១១៣ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍៕

អត្ថបទ៖ លីនី