អេហ្ស៊ីបចាយលុយវិនិយោគប្រមាណ ៣០០ លានដុល្លារលើវិស័យទេសចរណ៍នៅប្រទេសវៀតណាម
សេដ្ឋកិច្ច
December 13, 2019
Chan Sreyny
ដោយឃើញពីសក្ដានុពលដ៏ខ្លាំងក្លារបស់ប្រទេសនៅក្នុងតំបន់អាស៊ីមួយនេះ ប្រទេសអេហ្ស៊ីបចាយលុយវិនិយោគប្រមាណ ៣០០ លានដុល្លារលើវិស័យទេសចរណ៍នៅប្រទេសវៀតណាម។ ក្រុមហ៊ុន Wanna Explore Travel Limited របស់ប្រទេសអេហ្ស៊ីបបានចុះកិច្ចសន្យាគម្រោងទឹកប្រាក់ ៣០០ លានដុល្លារនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងនៃទីក្រុងហូជីមិញ។
បន្ទាប់ពីការចុះកិច្ចសន្យានេះក្រុមហ៊ុនត្រូវបានផ្ដល់ការអនុញ្ញាតឲ្យផ្ដល់សេវាកម្មនៃដំណើរកំសាន្ត ប្រតិបត្តិការ និងគាំទ្រដោយផ្ទាល់ផ្សេងទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដែរនេះជាលើកទី១ ហើយដែលអាជីវកម្មអេហ្ស៊ីបបានវិនិយោគទំហំធំបែបនេះនៅក្នុងប្រទេសវៀតណាម ដោយគិតមកទល់បច្ចុប្បន្ននេះក្រុមហ៊ុនអេហ្ស៊ីបបានចុះឈ្មោះវិនិយោគជាង ៣០២ លានដុល្លារអាមេរិកក្នុងគម្រោងចំនួន ១១ នៅប្រទេសវៀតណាម៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


