ក្រុមហ៊ុនប្រេងដ៏ធំរបស់ប្រទេសអារ៉ាប់រួម កំពុងស្វែង​រកឱកាសវិនិយោគលើវិស័យប្រេងនៅកម្ពុជា
សេដ្ឋកិច្ច December 12, 2019 Chan Sreyny

ក្រុមហ៊ុនប្រេងដ៏ធំរបស់ប្រទេសអេមីរ៉ាតអារ៉ាបរួមកំពុងស្វែងរកឱកាសវិនិយោគលើវិស័យប្រេងនៅកម្ពុជា ខណៈដែលក្រុមហ៊ុនបានអង្កេតឃើញថាតម្រូវការប្រេងឥន្ធៈរបស់ប្រជាពលរដ្ឋកើនឡើងគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឧកញ៉ា អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងឯកអគ្គរដ្ឋទូតប្រទេសអេមីរ៉ាតអារ៉ាបរួម ប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តម Saif Abdulla Muhammed khalfan Alshamisi នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង Mubdala Petroluem លោក Mazin AL Lamki បានអះអាងថាក្រុមហ៊ុននឹងចុះសិក្សាឲ្យបានលឿន ដើម្បីបំពេញបំពេញតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋកម្ពុជា។

យ៉ាងណាមិញទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស ក្នុងនាមរាជរដ្ឋាភិបាលបានស្វាគមន៍ គាំទ្រ យ៉ាងពេញទំហឹង និងចូលរួមផ្ដល់លទ្ធភាពគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ក្នុងការវិនិយោគលើវិស័យប្រេងនេះ។ គួរជម្រាបផងដែរថាក្រុមហ៊ុន Mubdala Petroluem គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការរុករក ផលិតប្រេង និងឧស្ម័ន ដែលធ្វើប្រតិបត្តិការនៅប្រទេសចំនួន ១០ ដោយផ្ដោតលើភូមិសាស្រ្តចម្បងៗ ដូចជា នៅមជ្ឍឹមបូពា៌ អាហ្រ្វិកខាងជើង រុស្ស៊ី និងអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាប៊ូដាប៊ី៕

អត្ថបទ៖ លីនី