ក្រសួងសាធារណៈការ និងដឹកជញ្ជូនចង់ចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងធានាបានសុវត្ថិភាព។ ជាមួយគម្រោងនេះដែរនេះដែរមានក្រុមហ៊ុនបរទេសចុះសិក្សាជាច្រើន ប៉ុន្តែក្រសួងមិនទាន់សម្រេចយ៉ាងណានោះទេ ដោយរងចាំលទ្ធផល និងការឯកភាពពីរដ្ឋាភិបាល និងដៃគូវិនិយោគ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម វា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណនិងដឹកជញ្ជូន។
ទន្ទឹមនឹងនេះដែរឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែតនេះ មានសារៈសំខាន់ណាស់ដើម្បីសម្រួលការ ដឹកជញ្ជូនឲ្យកាន់តែមានភាពលឿនរហ័ស បើទោះបីជាបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសាងសង់ផ្លូវជាតិលេខ៥ដែលមានលក្ខណៈជា express way ពីភ្នំពេញទៅដល់ប៉ោយប៉ែតក៏ដោយ។ យ៉ាងណាមិញបច្ចុប្បន្នកម្ពុជាកំពុងតែស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្ត ព្រះស៊ីហនុដែលអនុវត្តគម្រោងដោយក្រុមហ៊ុនចិន ដើម្បីជួយសម្រួលការដឹកជញ្ជូននាំចេញនាំ ចូលតាមច្រកផ្លូវសមុទ្រឲ្យកាន់តែមានសកម្មភាពរស់រវើកខណៈផ្លូវជាតិលេខបច្ចុប្បន្នមានស្ថានភាពមមាញឹកខ្លំាង ហើយប្រឈមនឹងការកកស្ទះចរាចរណ៍កើតឡើងស្ទើជារៀងរាល់ថ្ងៃ៕

ប្រភព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន
អត្ថបទ៖ លីនី


