មហាសេដ្ឋីទី១ Bill Gates ៖ « លុយអាចមានលទ្ធភាពទិញសុភមង្គល និងមិនចាំបាច់មានលុយច្រើនដូចមហាសេដ្ឋីនោះទេ »
បុគ្គលជោគជ័យ December 7, 2019 Chan Sreyny

មានទស្សនៈជាច្រើនដែលនិយាយថា លុយ មិនអាចទិញសុភមង្គលបាននោះទេ ប៉ុន្តែសម្រាប់ស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងកម្មវិធី Reddit AMA ថា លុយអាចមានលទ្ធភាពទិញសុភមង្គល។ នៅពេលដែលមានអ្នកសួរគាត់ថា៖ « តើគាត់គិតថាក្លាយជាមហាសេដ្ឋីបានធ្វើឲ្យគាត់ក្លាយជាមនុស្សដែលមានសុភមង្គលជាងរស់នៅក្នុងវណ្ណៈកណ្ដាលដែរ ឬទេ? »។

មហាសេដ្ឋីលំដាប់ទី១ លើពិភពលោករូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖ « លុយអាចទិញសុភមង្គលព្រោះយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ និងសម្រាប់ការរៀនសូត្រ ជារួមការដែលមិនខ្វល់ខ្វាយពីរឿងលុយកាក់ គឺជាពរជ័យ និងសុភមង្គលពិតប្រាកដមួយ »។ ទោះបីជាយ៉ាងនេះក្ដីគាត់បានបន្ថែមថា៖ « ពិតណាស់អ្នកមិនចាំបាច់មានលុយច្រើនទើបមានសុភមង្គលនោះទេ អ្វីដែលត្រូវធ្វើគឺត្រូវកាត់បន្ថយកំណើនដែលចំណាយទៅលើរឿងពីរយ៉ាងដូចជាការថែរក្សាសុខភាព និងការអប់រំ » ។ វិស័យទាំងពីរនេះ គឺជាប្រព័ន្ធដែលគាត់ និងភរិយាឈ្មោះ Melinda បានវិនិយោគរាប់ពាន់លានហើយពួកគេបានប្តេជ្ញាថានឹងជួយកែលម្អផងដែរ៕

អត្ថបទ៖ លីនី