ដំណឹងល្អ! មហាវិថីរាម រហូតដល់ឆ្នេរអូរត្រេះ ឆ្ពោះចូលអូរឈើទាលរហូតដល់ក្រុងនឹងបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដើរៗ នាចុងខែធ្នូនេះ
សេដ្ឋកិច្ច December 6, 2019 Chan Sreyny

ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុនឹងបើកដំណើរការ មហាវិថីរាម (សមុទ្ររាម) រហូតដល់ឆ្នេរអូរត្រេះ ឆ្ពោះចូលអូរឈើទាលរហូតដល់ក្រុង ក្នុងគោលបំណងសម្រួលចរាចរណ៍ចំពោះបងប្អូនដែលមានបំណងចូលមកក្រុងព្រះសីហនុនាឱកាសឆ្លងឆ្នាំខាងមុខនេះ។ ឯកឧត្តម​អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងដូច្នេះ បន្ទាប់ពីបានដឹកនាំមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរ ចុះត្រួតពិនិត្យការដ្ឋានជួសជុល ពង្រីកបន្ថែម និងសាងសង់ផ្លូវថ្មី គឺមហាវិថីជំទាវម៉ៅ នៅតាមមាត់សមុទ្ររាមឆ្ពោះមកក្រុងព្រះសីហនុដែលជាផ្លូវថ្មី សម្រាប់រំដោះការកកស្ទះ។

គួរបញ្ជាក់ផងដែរថាចាប់តាំងពីការប្រកាសបើកការដ្ឋានស្ថាបនាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូនេះ ក្រុមហ៊ុនស្ថាបនាផ្លវបានដំណើរការឈូសឆាយ កាយផ្លូវ យ៉ាងសកម្មរាល់ថ្ងៃ។ ហើយតាមរយៈគម្រោងដ៏ធំសំបើមនេះ នឹងធ្វើឲ្យខេត្តព្រសីហនុ កាន់តែទាក់ទាញបន្ថែមទៀត ខណៈដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋទូទៅបាននឹងកំពុងអបអរសាទរយ៉ាងកកក្ដៅពោរពេញដោយក្ដីសង្ឃឹមបន្ថែមទៀតចំពោះសមិទ្ធិផលថ្មីនេះ​៕

អត្ថបទ៖ លីនី